@Next Day ~~~~~~
ទោះបីជាទាក់ទងគ្នាបានមួយរយៈទៅហើយក៏តាម ប៉ុន្តែក៏នៅមានរឿងខ្លះៗដែលមិនទាន់យល់ដឹងពីគ្នាដដែលកើតជាធ្វើអោយពួកគេទាំងពីរត្រូវឈ្លោះ ប្រកែកមានជម្លោះជាមួយគ្នាជាញឹកញាប់គ្រាន់តែមិនបានខ្លាំងថ្នាក់គិតថានឹងផ្ដាច់ទំនាក់ទំនងជាមួយ គ្នាឡើយគឺតែត្រឹមមួយថ្ងៃអីក៏ត្រឡប់មកដូចដើមវិញហើយ
< មួយរយៈនេះដូចជាមិនសូវឃើញនៅផ្ទះសោះណ្ន៎ > កំពុងតែស្រស់ស្រូបអាហារពេលព្រឹកជុំគ្រួសារ
សុខៗនោះ ណាមជុន ស្រាប់តែស្រដីឡើងថាអោយទៅកាន់ប្អូនប្រុសកំពុងនៅអង្គុយក្បែរខ្លួន< បងកុំចេះតែថា ខ្ញុំនៅផ្ទះរហូតសោះគ្រាន់តែពេលបងចេញទៅធ្វើការបាត់មិនដឹងរឿងអីកុំមកបន្ទោសខ្ញុំ > ថេយ៉ុង ងាកទៅតបតសម្លក់មុខបងប្រុសរបស់ខ្លួនវិញ
< មិនបាច់មកនិយាយកុហកទេមិនទាន់រៀបការ
ជាមួយគ្នាផងទៅសង្ងំនៅផ្ទះរបស់គេសឹងតែរាល់ថ្ងៃថែមទាំងនៅអោយគេអោបថើបធ្វើអីតាមតែអំពើរចិត្តទៀត > ណាមជុន ស្ដីបន្ទោសលាយឡំជាមួយ នឹងការព្រួយបារម្ភគេដូចគ្នាដឹងស្រាប់ហើយថា ថេយ៉ុង នៅមិនទាន់បានរៀប ការជាមួយនឹង ជុងហ្គុក ឡើយទេតែរាល់ពេលដែលនាយជូនរាងតូចត្រឡប់មកផ្ទះអីវិញនោះ ណាមជុនតែងតែឧស្សាហ៍ឃើញនាយអោបថើបប្អូនប្រុសខ្លួនរហូតថែមទាំងពួកគេទាំងពីរក៏បាននិយាយសារភាពប្រាប់គ្រប់គ្នាតាមត្រង់ដូចគ្នាថាធ្លាប់ជ្រុលជ្រោះជា មួយគ្នាពិតមែនប្រសិនបើអ៊ីចឹងថ្ងៃណាមួយនាយអាចនឹងអស់ចិត្តជាមួយ ថេយ៉ុង ទៅមានអ្នកណាថ្មីបាត់នោះប្អូនគេនឹងមិនត្រូវជាប់ឈ្មោះជាមនុស្សត្រូវគេសុីហើយបោះចោលមិនទទួលខុសត្រូវទេឬ?
បើសិនជាណាដំណឹងមួយនេះបានលិចលឺចេញទៅដល់ខាងក្រៅតើគ្រួសាររបស់គេត្រូវយកមុខទៅទុកនៅឯណា ??< អាបងជុន! > ថេយ៉ុង ស្រែកឡើងចាប់ផ្តើមមានអារម្មណ៍មួម៉ៅទាំងព្រឹក
< យ៉ាងមិច ឬក៏វាមិនពិតមែន? > ណាមជុន
< ប៉ាម៉ាក់មើលបងជុនគាត់ថាអោយកូនណា៎ >
ថេយ៉ុង និយាយមិនឈ្នះប្រញាប់ងាកទៅទូលពិតប្រាប់ឪពុកម្ដាយរបស់ខ្លួនចង់អោយពួកគាត់ជួយនិយាយ
YOU ARE READING
Catch me if you can 💙🦋 [ចប់]
General Fictionរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។