ភាគទី27 : បងមិនបានទៅធ្វើស្អីជាមួយនឹងអ្នកណាទេ!

4.1K 214 2
                                    

@Next Day ~~~~~~

ទោះបីជាបានចុះអាតាសុីវិលក្លាយជាប្ដីប្រពន្ធគ្នាស្របច្បាប់ទៅហើយក៏ពិតមែនប៉ុន្តែ ថេយ៉ុង
ក៏នៅតែមិនទាន់បានរើមករស់នៅជាមួយនឹងស្វាមីដដែលពេលខ្លះគេក៏គេងនៅផ្ទះរបស់ស្វាមីឯពេល ខ្លះទៀតក៏ទៅគេងនៅផ្ទះរបស់ខ្លួនចំណែក ជុងហ្គុក ក៏មិនបានជំទាស់អ្វីដែរនាយតែងតែតាមចិត្តគេមិន ថាគេចង់ធ្វើអ្វីទេអោយតែគេសប្បាយចិត្តនាយក៏យល់ព្រម

< លោកប្ដីមកពីធ្វើការវិញហើយ > ដោយសារតែ
ថ្ងៃនេះរាងតូចមិនស្រួលខ្លួនទើបមិនបានទៅធ្វើការ
តែពេលល្ងាចកំពុងគេងនៅក្នុងបន្ទប់បានលឺសម្លេងឡានបើកចូលមកស្រាប់តែភ្ញាក់ពីគេងងើបទាំងប្រញាប់ប្រញាល់រត់ចុះមកខាងក្រោមចូលទៅក្នុងបន្ទប់ទទួលភ្ញៀវបានឃើញស្វាមីកំពុងអង្គុយលើកទឹកយកផឹកចំណែកឯអ្នកបម្រើវិញបានឃើញអ៊ីចឹងក៏ប្រញាប់នាំគ្នាចេញទៅធ្វើការងារផ្សេងៗបន្តទៀតទុកពេលវេលាអោយចៅហ្វាយខ្លួននៅតែពីរនាក់ប្រពន្ធ

< យ៉ាងមិចអូនបាត់ឈឺក្បាលឬនៅ? > ជុងហ្គុក
ប្រញាប់ទុកកែវទឹកនៅលើតុវិញចាប់ផ្តើមស្រដីសួរទៅកាន់រាងតូចជាប្រពន្ធដែលបានហក់មកអោបខ្លួនមួយទំហឹងហាក់បីដូចជានឹកណាស់អញ្ចឹងទើបលើកគេអោយអង្គុយលើភ្លៅខ្លួនព្រមទាំងលើកដៃទៅវែកសក់ធ្លាក់បាំងភ្នែកគេចេញអោនទៅថើបថ្ពាល់រលោងថ្នមៗស្រលាញ់ខ្លាំងណាស់ស្រលាញ់ស្ទើរតែចង់លេបទុកទៅហើយ

< ក៏នៅឈឺតិចៗតែបន្តិចទៀតញាំបាយរួចហើយ
ក៏ត្រូវលេបថ្នាំព្រឹកស្អែកនឹងជាវិញហើយ > ថេយ៉ុង

< អូនអាចសម្រាកនៅផ្ទះ2-3ថ្ងៃទៀតក៏បានដើម្បី អោយប្រាកដថាអូនជាស្រួលបួលពិតមែនបងមិនចង់អោយអូនទៅធ្វើការទាំងដែលមិនទាន់ជាទេចុះ បើសិនជាកើតអ្វីនៅកន្លែងធ្វើការយ៉ាងមិចយ៉ាងម៉ានោះតើគិតយ៉ាងមិច ?? > ជុងហ្គុក ប្រាប់ដោយការ
ព្រួយបារម្ភនាំអោយរាងតូចនៅអង្គុយលើភ្លៅនាយញញឹមឡើងមកមានអារម្មណ៍ស្រស់ស្រាយភ្លាមៗ

< បារម្ភអូនមែនទេ? > ថេយ៉ុង លើកដៃតូចៗរបស់ខ្លួនចង្អុរមុខស្វាមីនិយាយរបៀបលេងសើចតែក៏លាយឡំជាមួយនឹងក្ដីរំភើបដូចគ្នាដែលបានដឹងថាស្វាមីកំពុងព្រួយបារម្ភពីខ្លួន

Catch me if you can 💙🦋 [ចប់]Where stories live. Discover now