ភាគទី18 : អូនមិនគួរណាទៅស្រលាញ់មនុស្សដូចជាបងទេ ចន ជុងហ្គុក

4.6K 292 3
                                    

@Next Day ~~~~~~

បន្ទាប់ពីសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈមកនោះ ពេលនេះ អេមីរ៉ាក់ បានចេញពីមន្ទីរពេទ្យវិញហើយតែប្អូនប្រុសរបស់គេក៏ត្រូវនៅក្នុងគុកអស់មួយជីវិតពិតមែនព្រោះប្អូនរបស់គេជាប់គុកដោយសារតែគេបានលួចយកគ្រឿងញៀនទៅដាក់នៅក្នុងទំនិញរបស់ ជុងហ្គុក នាយចាប់បានក៏ត្រូវបញ្ជូនគេអោយទៅនៅក្នុងគុកដូច្នេះហើយគឺមានតែនាយម្នាក់ទេដែលអាចជួយអោយប្អូនគេចេញពីក្នុងគុកវិញបាន តែគេបានប្រកួតចាញ់នាយអញ្ចឹងហើយគេត្រូវតែធ្វើតាមពាក្យសម្ដីសន្យាដែលបាននិយាយគ្នាជាមួយនាយព្រមអោយប្អូនប្រុសខ្លួនរស់នៅក្នុងគុកអស់ មួយជីវិត!

< ចៅហ្វាយ ចៅហ្វាយ!!! > សម្លេងស្រែករបស់កូនចៅ អេមីរ៉ាក់ បានបន្លឺឡើងពេញក្នុងភូមិគ្រឹះហៅចៅហ្វាយរបស់ខ្លួនទាំងដង្ហើតដង្ហក់

< មានស្អី? ឯងស្រែករកងាប់ស្អី? > អេមីរ៉ាក់ ដើរចុះមកពីខាងលើរកនឹងចេញទៅខាងក្រៅនោះក៏ស្រដីឡើងស្ដីអោយរបស់ខ្លួនទាំងមានអារម្មណ៍ថាមួម៉ៅ
ខ្លះដូចគ្នា

< ខ្ញុំសូមទោសចៅហ្វាយ ប៉ុន្តែដោយសារខ្ញុំមានរឿងសំខាន់ចង់ប្រាប់អោយចៅហ្វាយបានដឹងប្រញាប់ទៅមើល >

< មានរឿងស្អីក៏ឆាប់និយាយមក > អេមីរ៉ាក់

< ទំនិញដែលពួកយើងរៀបនឹងលក់ចេញទៅអោយពួកជនបរទេសនោះពេលនេះត្រូវបានបញ្ជូនត្រឡប់ មកវិញហើយមនុស្សរបស់អ្នកដែលបានទិញទំនិញពួកយើងទៅនោះពួកគេបាននិយាយប្រាប់ថាទំនិញរបស់ពួកយើងមិនល្អព្រមទាំងមានរឿងពួកប៉ូលីស
កំពុងតាមចាប់ទៀតផងទើបចៅហ្វាយពួកគេមិនហ៊ានទទួលទិញដោយសារខ្លាចមានរឿងជាប់ពាក់ ព័ន្ធដោយទាំងពួកគេដែរ > ប្រុសម្នាក់នោះរៀបរាប់ប្រាប់ទាំងអោនមុខចុះខណៈពេលបានឃើញទឹក មុខរបស់ចៅហ្វាយខ្លួនឡើងក្រហមងាំងដោយការខឹងសម្បើមអាចនឹងសម្លាប់មនុស្សបាន

< ស្អីគេ? > អេមីរ៉ាក់ បានលឺអញ្ចឹងកំហឹងនៅក្នុងខ្លួនកើនឡើងស្ទើរតែផ្ទុះទៅហើយ

< គេម្នាក់នោះក៏បានប្រាប់ទៀតថាអោយចៅហ្វាយ
ប្រគល់ប្រាក់ទាំងអស់ដែលចៅហ្វាយរបស់គេបានទិញទំនិញនោះអោយទៅចៅហ្វាយរបស់គេវិញផងបើមិនដូច្នេាះទេប្រាកដជាត្រូវមានរឿងមិនខាន >
គេម្នាក់នោះបាននិយាយប្រាប់បន្តព្រោះដំបូងឡើយ អេមីរ៉ាក់ នឹងអ្នកទិញទំនិញម្នាក់នោះគឺពួកគេទាំង ពីរបាននិយាយចុះសម្រុងគ្នារួចទៅហើយទើបគេម្នាក់នោះព្រមអោយលុយដែលខ្លួនបានទិញទំនិញរបស់ អេមីរ៉ាក់ ទៅគេមុនដូច្នេះហើយកាលណាមានករណីបែបនេះ អេមីរ៉ាក់ ត្រូវតែប្រគល់ប្រាក់អោយទៅប្រុសម្នាក់នោះវិញទាំងអស់

Catch me if you can 💙🦋 [ចប់]Where stories live. Discover now