ភាគទី11 : អត់ទេ! អូនគេងបន្ទប់របស់បងគេងជាមួយនឹងបងដែរចង់គេងអោបបង

5.3K 297 1
                                    

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

ខណៈពេលវឹកហាត់សមវៃប្រដាល់រួចមកហើយនោះ
ជុងហ្គុក នឹងជំនិតរបស់ខ្លួនក៏បានដើរចូលទៅខាង ក្នុងភូមិគ្រឹះវិញកាន់កន្សែងជាប់នឹងដៃជូតញើសនៅលើខ្លួនថើរៗមុននឹងបានលឺសម្លេងសើចក្អាកក្អាយនៅឯខាងក្នុងបន្ទប់ទទួលភ្ញៀវទើបងាកក្រឡែកបែរទៅមើលក៏បានឃើញ ថេយ៉ុង កំពុងតែនៅអង្គុយនិយាយគ្នាជាមួយនឹងអ្នកបម្រើនៅទីនេះ

< នាំគ្នានិយាយស្អីបានជាសើចលឺម្ល៉េះ? > ជុងហ្គុក ចូលទៅស្រដីសួរធ្វើអោយអ្នកបម្រើលឺអ៊ីចឹងប្រញាប់ឈប់សើចនាំគ្នាអោនមុខចុះរៀបរឹកធ្វើជាធម្មតាវិញ

< លឺសួរទេ? > នៅពេលដែលគ្មាននរណាឆ្លើយតបនឹងសំនួររបស់ខ្លួន ជុងហ្គុក ក៏បែរទៅនិយាយដាក់រាងតូចដែលអង្គុយលើសាឡុងធ្វើមុខងឺងើរហាក់បី ដូចជាមិនដឹងរឿងអ្វីនោះព្រមទាំងធ្វើទឹកមុខមាំទាំដាក់គេ

< ក៏លឺ! មិនបាននិយាយអីទេគ្រាន់តែនិយាយលេងជាមួយពួកគេតាមធម្មតាតើ > ថេយ៉ុង ងាកបែរ
ទៅសម្លឹងមើលអ្វីផ្សេងព្រោះតែអ្នកម្ខាងទៀតនៅមិន ទាន់ពាក់អាវនៅឡើយទេខ្លាចថាពេលបានឃើញសាច់ដុំក្បាលកង់ៗរបស់នាយហើយឈាមក្នុងខ្លួន
នឹងរត់លេងត្រូវទៀត

< អឹម~ ថ្ងៃនេះនៅញាំបាយទីនេះជាមួយគ្នាទេ? >
ជុងហ្គុក

< បងកំពុងតែបបួលអូនមែនហ្ហេស ?? > ថេយ៉ុង
កាលបើបានលឺអ៊ីចឹងប្រញាប់ងាកមុខទៅសួរនាយយ៉ាងលឿនញញឹមចេញមកយ៉ាងស្រស់ដោយសាររាល់ដងនាយមិនដែលនិយាយបបួលខ្លួនអ៊ីចឹង

< និយាយចោលទេដឹង? ច្រមុះយ៉ាងមិចហើយនៅហូរឈាមទៀតឬអត់ ?? > ជុងហ្គុក លូកដៃទៅចាប់ចង្ការរាងតូចអោយងើយសម្លឹងមើលមកខ្លួនដើម្បី
ពិនិត្យច្រមុះរបស់គេថាយ៉ាងមិចហើយឈាមនៅហូរទៀតឬអត់?

< អូន...អូនមិនអីទេ > ថេយ៉ុង តបតតាក់តតុនឹងព្យាយាមងាកមុខចេញមិនហ៊ានសម្លឹងមើលទៅនាយចំៗខ្លាចឈាមហូរមកទៀតពេលនេះមនុស្សច្រើនណាស់បើអ៊ីចឹងខ្មាស់គេស្លាប់មិនខានទេ

< នៅអោយស្ងៀម! > ជុងហ្គុក បង្គាប់អោយគេនៅស្ងៀមអោនទៅសម្លឹងមើលគេមិនដាក់ភ្នែក

Catch me if you can 💙🦋 [ចប់]Where stories live. Discover now