ភាគទី7 : ប្ដី? ប្ដីរបស់អ្នកប្រុសមួយណា?

4.4K 310 2
                                    

@2ថ្ងៃបន្ទាប់ //

ថេយ៉ុង មិនបានជួបមុខ ជុងហ្គុក រយៈពេលពីរថ្ងៃទៅហើយព្រោះតែគ្រួសារគេបានទៅលេងបងប្អូនជីដូនមួយខាងប៉ារបស់គេព្រមទាំងបានសម្រាកនៅទីនោះដូចគ្នាក៏ទើបតែត្រឡប់មកផ្ទះវិញកាលពីយប់ មិញនេះឯង

< អ្នកប្រុសថេយ៍ៗៗ > ដេន កំពុងឈរចាំ ថេយ៉ុង ចេញពីក្នុងបន្ទប់យ៉ាងអន្ទះសានោះខណៈពេលបាន ឃើញរាងតូចដើរចុះមកខាងក្រោមភ្លាមក៏ប្រញាប់រត់ទៅរកគេយ៉ាងលឿន

< វាស្អីឯងហ្ហាស? ស្រែករកស្លាប់ស្អីយើងកំពុងតែ អារម្មណ៍មិនល្អផង > ថេយ៉ុង ដើរទាំងស្ងាបស្រដីប្រាប់ទៅកាន់គេទាំងទឹកមុខក្រញូវដោយសារតែមុននេះភ្ញាក់ពីគេងភ្លាមខ្លួនបានខលទៅរក ជុងហ្គុក
ព្រោះគេក៏បានស្គាល់ខលរបស់នាយដូចគ្នាប៉ុន្តែគេខលទៅនាយមិនចូលដោយសារទូរស័ព្ទអ្នកម្ខាង ទៀតបានបិទគ្រឿងនាំអោយគេកើតជាខឹងមួម៉ៅក្ដៅ ក្រហាយទាំងព្រឹកប្រលឹមអញ្ចឹង

< ខ្ញុំសូមទោស ប៉ុន្តែខ្ញុំមានរឿងសំខាន់ចង់ប្រាប់អោយអ្នកប្រុសថេយ៍បានពិតមែនណា៎ > ដេន

< អឺៗ មានរឿងស្អីក៏ឆាប់និយាយមកយើងប្រញាប់ ឡើងទៅបន្ទប់វិញនឹងអាលបានងូតទឹកចេញ >
ថេយ៉ុង ដាក់ខ្លួនអង្គុយចុះលើកៅអីក្បែរនោះព្រម ទាំងនិយាយប្រាប់ទៅគេព្រោះតែខ្លួនភ្ញាក់ពីគេងភ្លាមក៏ចុះរកអ្វីញាំនៅមិនទាន់នឹងបានងូតទឹកនៅ ឡើយទេរួចហើយក៏គិតថានឹងអាលបានទៅរករឿងជុងហ្គុក នៅឯក្រុមហ៊ុនរបស់នាយកាលដែលនាយហ៊ានបិទគ្រឿងទូរស័ព្ទធ្វើអោយគេខលទៅនាយមិនចូល

< តើអ្នកប្រុសថេយ៍បានដឹងរឿងឬនៅ? គឺប្រុសម្នាក់ដែលអ្នកប្រុសថេយ៍ធ្លាប់អោយខ្ញុំទៅស៊ើបពីគេកាល
លើកមុននោះពេលនេះគេម្នាក់នោះកំពុងតែនៅក្នុងគុកណា៎អ្នកប្រុស > ដេន

< ហ្ហាស ឯងថាយ៉ាងមិច ?!! > ថេយ៉ុង កាលបើបានលឺអ៊ីចឹងក៏ងាកទៅរកនាយ ដេន យ៉ាងលឿន
ជាមួយនឹងទឹកមុខភ្ញាក់ផ្អើលជាខ្លាំងទាំងក្នុងចិត្តគិតមិនយល់ថារយៈពេលពីរថ្ងៃមកនេះតើមានរឿងអ្វីម្ដេចបានជាពេលនេះ ជុងហ្គុក កំពុងតែនៅក្នុងគុក អញ្ចឹងទៅវិញ ??

Catch me if you can 💙🦋 [ចប់]Where stories live. Discover now