ភាគទី16 : ថេយ៉ុង ធ្លាប់រៀបការមានប្ដីពីមុនមកឯងអាចទទួលយកបានដែលហ្ហេស?

4.8K 301 1
                                    

នៅថ្ងៃនេះ ជុងហ្គុក ក៏ត្រូវទៅលេងផ្ទះរបស់ ថេយ៉ុង
មិនថានាយប្រកែកដាច់អហង្ការមិនព្រមទៅយ៉ាង ណារាងតូចនៅតែអូសទាញនាយអោយទៅជាមួយ នឹងគេទាល់តែបានដូចជាពិតសម្ដីគេនិយាយពិតមែន

< អ្នកទាំងអស់គ្នាខ្ញុំមកហើយ > ថេយ៉ុង ដើរអូសដៃ
ជុងហ្គុក ចូលមកខាងក្នុងផ្ទះព្រមទាំងស្រដីឡើងប្រាប់ទៅកាន់គ្រួសាររបស់ខ្លួនដែលកំពុងអង្គុយនៅ ក្នុងបន្ទប់ទទួលភ្ញៀវរង់ចាំទទួលពួកគេទាំងពីរ

< មកហើយហ្ហេស? > អ្នកស្រីគីម កំពុងអង្គុយនៅជិតស្វាមីសម្លឹងមើលទៅកាន់អនាគតកូនប្រសារ របស់ខ្លួន

< បាទ! នេះ ជុងហ្គុក គឺជាប្ដីរបស់កូនជុងហ្ហានេះគ្រប់គ្នាគឺជាគ្រួសាររបស់អូន > ថេយ៉ុង អោបដើមដៃ ជុងហ្គុក និយាយប្រាប់អោយគ្រប់គ្នាបានស្គាល់គ្នាទៅវិញទៅមកទាំងញញឹម

< ជម្រាបសួរលោកពូអ្នកមីង/សួស្តីអ្នកទាំងពីរ >
ជុងហ្គុក ស្រដីឡើងព្រមទាំងអោនគោរពអ្នកស្រីគីម នឹងលោកគីមទុកជាការគួរសមបន្ទាប់មកក៏ងាកទៅនិយាយរាក់ទាក់ ណាមជុន នឹង ជីមីន ព្រមទាំងមានស្នាមញញឹមនៅលើផ្ទៃមុខដូចគ្នាដើម្បីកុំអោយថាមកលេងផ្ទះអនាគតប្រពន្ធទាំងមូលមិនចេះញញឹមស្អីបន្តិចសោះ

< អឹម! > លោកគីម ងក់ក្បាលញញឹមតបទៅវិញទាំងដែលដំបូងឡើយក្នុងចិត្តគាត់គិតនឹកថាគេជា ពពួកម៉ាហ្វៀអ៊ីចឹងប្រហែលជាមានចរឹកកាចក្អេងក្អាងឆ្គួតនឹងអំណាចជាមិនខានប៉ុន្តែនរណាទៅដឹងថាការពិតវាខុសពីការគិតរបស់គាត់ព្រោះមើលទៅនាយម្នាក់នេះចេះគួរសមគោរពអ្នកមានដែលមានអាយុច្រើនជាខ្លួននិយាយស្ដីរាក់ទាក់យ៉ាងសមរម្យតែថាទៅសូម្បីតែអ្នកស្រីគីមគាត់ក៏ធ្លាប់គិតអញ្ចឹង!

ដំបូងឡើយគាត់គិតថាអនាគតកូនប្រសាររបស់ខ្លួនលើកនេះប្រហែលជាមានចរឹកយ៉ាប់ដូចអ្នកមុនមិន ខានទេព្រោះដឹងស្រាប់ហើយថាគេគឺជាម៉ាហ្វៀដូច្នេះ ហើយចរឹកគេប្រាកដជាពាលទៅតាមនឹងហើយប៉ុន្តែការពិតនេះពេលបានឃើញគេផ្ទាល់បែបនេះទើបដឹងថាមើលទៅគ្រប់យ៉ាងគឺខុសពីការគិតរបស់គាត់ទាំងស្រុងទោះជាគេមានសាក់នៅលើខ្លួនក៏ពិតមែនតែចរឹកគេវាមិនបានគួរអោយខ្លាចដូចជាស្នាមសាក់ទាំងនោះទេបើនិយាយអោយត្រង់ទៅថែមទាំងសង្ហាជាងខ្លាំងកូនប្រសារមុនរបស់គាត់ទៀតផង

Catch me if you can 💙🦋 [ចប់]Where stories live. Discover now