ភាគទី28 : គិតចង់កើតជាខ្មោចយាមនៅទីនេះក៏តាមចិត្ត

3.4K 233 1
                                    

@ថ្ងៃថ្មី //

ដោយសារតែ ជុងហ្គុក ភ័យខ្លាចថារាងតូចជាប្រពន្ធនៅមិនទាន់ជាស្រួលបួលបានជាមិនព្រមអោយគេទៅធ្វើការណាមួយនាយបបួលគេលេងល្បែងនាពេលរាត្រីជាមួយគ្នាដល់ពាក់កណ្ដាលយប់ផងនាំអោយរាងតូចឈឺស្ពឹកពេញខ្លួនថ្នាក់ក្រោកទៅណាមិនរួចទាល់តែពេលថ្ងៃត្រង់ទើបឃើញគេដើរចេញ ពីក្នុងបន្ទប់ចុះមកខាងក្រោមដើម្បីរកអ្វីញាំ

< ហេតុអីក្នុងផ្ទះស្ងាត់ម្ល៉េះ? មនុស្សគ្រប់គ្នាបាត់ទៅ ណាអស់ហើយ ?? > ថេយ៉ុង ដើរចុះមកខាងក្រោមបណ្ដើរស្រដីឡើងបណ្ដើរខណៈពេលបានឃើញក្នុង
ផ្ទះស្ងាត់អោយជ្រងំគ្មានអ្នកបម្រើសូម្បីតែម្នាក់ហាក់ បីដូចជាគ្មាននរណារស់នៅយ៉ាងចឹង

< ប្រហែលទៅធ្វើស្អីនៅខាងក្រោយផ្ទះទេដឹង? > ថេយ៉ុង ខ្ជិលខ្វល់ច្រើនព្រោះគិតថាអ្នកបម្រើគ្រប់គ្នាប្រហែលជាចេញទៅស្រោចទឹកផ្កានៅក្នុងសួនឬក៏
អាចនឹងទៅបោសសម្អាតធ្វើអ្វីផ្សេងៗទៀតនៅខាង
ក្រោយភូមិគ្រឹះទើបគេដាក់ខ្លួនអង្គុយចុះនៅលើកៅ អីញាំអាហារដែលអ្នកបម្រើបានរៀបចំទុកអោយសម្រាប់ខ្លួននោះប៉ុន្តែញាំមិនទាន់នឹងបានប៉ុន្មានម៉ាត់ផងរាងតូចក៏បានឃើញលឺសម្លេងមនុស្សស្រែកឡូឡានៅខាងមុខភូមិគ្រឹះ

< សម្លេងស្អី? អ្នកណាធ្វើស្អីទៀតហើយនិង? >
ថេយ៉ុង អង្គុយធ្វើមុខងើយឆ្ងល់គិតនឹកចង់ដឹងថាមានរឿងអ្វីអោយប្រាកដថ្នាក់អត់នឹងងើបដើរចេញទៅមើលមិនបាន។

< ស្លាប់ហើយឡានរបស់យើង ន៎ែ! នាងឆ្គួតនេះនាងឯងបើកឡានម៉ាកស្អីមិនចេះមើលទេឬយ៉ាងមិចបានជាបើកមកបុកឡានរបស់យើងចឹងហ្ហាស? > ហូប៊ី ចេញពីក្នុងឡានមកស្រែកជេស្ដីថាអោយទៅកាន់ស្រីស្រស់ យូណា ដោយការខឹងសម្បើមខណៈពេលពួកនាងទាំងពីរបានបត់ឡានរកចូលទៅខាងក្នុងភូមិគ្រឹះរបស់ ជុងហ្គុក ធ្វើអោយឡានទាំង ពីរបានប៉ះទង្គិចគ្នា

< នាងទេដែលជាអ្នកបើកឡានមិនចេះមើលដោយ ខ្លួនឯងនោះ > យូណា ស្រែកតបទៅវិញមិនអោយចាញ់

< យើងមកដល់ទីនេះមុននាងដូច្នេះហើយយើង
បត់ឡានចូលទៅខាងក្នុងមុនក៏មិនបានខុសគឺមាន តែនាងទេឃើញគេកំពុងបត់ឡានចូលទៅហើយនៅប្រឹងសម្រុកចូលទៅតាមទៀត! > ហូប៊ី

Catch me if you can 💙🦋 [ចប់]Where stories live. Discover now