@3ថ្ងៃបន្ទាប់ //
ជុងហ្គុក កំពុងតែអង្គុយធ្វើការងារក្នុងការិយាល័យ
របស់ខ្លួនយ៉ាងស្ងៀមស្ងាត់តាមទម្លាប់នោះស្រាប់តែបានលឺសម្លេងមនុស្សបើកទ្វាចូលមកនាំអោយនាយត្រូវងើបមុខឡើងសម្លឹងទៅមើលឃើញថាគឺជាជំនិតរបស់ខ្លួន< ចៅហ្វាយ អោយខ្ញុំសូមទោសផងដែលចូលមកដោយមិនបានគោះទ្វាសុំការអនុញ្ញាតជាមុនព្រោះ តែខ្ញុំប្រញាប់ណាមួយឃើញថាទ្វាមិនបានជាប់សោទើបរុញចូលមកតែម្ដងទៅ~ហិៗ > អ្នកជាជំនិតស្រដីរៀបរាប់ប្រាប់យ៉ាងវែងអន្លាយដើម្បីចង់អោយចៅហ្វាយរបស់ខ្លួនបានយល់ទាំងដែលគេក៏ដឹងថានាយមិននឹងខឹងខ្លួនដោយសារត្រឹមតែរឿងប៉ុណ្ណឹង
< អឹម > ឃើញទេដូចជាគេគិតគ្មានខុស ជុងហ្គុក គ្រាន់តែគ្រហឹមហើយឈ្ងោកមុខធ្វើការងារបន្តទៀត
< អ៎ូ! ពិតមែនហើយខ្ញុំមកនេះព្រោះចង់ប្រាប់ថាមានមនុស្សម្នាក់ចង់ជួបចៅហ្វាយពេលនេះគេកំពុងនៅខាងក្រៅ >
< នរណា? > ជុងហ្គុក កាលបើលឺអញ្ចឹងងើបមុខឡើងម្ដងទៀតស្រដីសួរទៅកាន់ជំនិតរបស់ខ្លួនវិញទាំងលួចឆ្ងល់នៅក្នុងចិត្តថាតើនរណាចង់ជួបខ្លួន? ឬក៏អាចជាមនុស្សស្រីដែរខ្លួនបានទាក់ទងជាមួយ?
< ខ្ញុំក៏មិនស្គាល់គេម្នាក់នោះដូចគ្នាបែបហ្នឹងហើយទើបខ្ញុំចូលមកប្រាប់ចៅហ្វាយជាមុនសិនក្រែងលោចៅហ្វាយនឹងមា...> ជំនិតរបស់ ជុងហ្គុក ស្រដីមិន ទាន់នឹងចប់ផងស្រាប់តែមានសម្លេងមួយបានបន្លឺកាត់គេមុន
< ហៃយ៉ា ទើបតែជួបគ្នាសោះប្រញាប់ភ្លេចគ្នាលឿនយ៉ាងនេះឬ? > ថេយ៉ុង ដើរចូលមកនិយាយដោយស្នាមញញឹមនៅចុងមាត់សម្លឹងមុខ ជុងហ្គុក
មិនដាក់ភ្នែកទាំងដែលអ្នកម្ខាងក៏កំពុងសម្លឹងមើលមកគេវិញដូចគ្នាប៉ុន្តែកែវភ្នែកដែលសម្លឹងមើលមកគ្នានោះគឺខុសគ្នាកាលដែលរាងតូចបានដឹងថានេះជាក្រុមហ៊ុនរបស់ ជុងហ្គុក នោះព្រោះតែ ហូស៊ុក ក៏ស្គាល់នាយម្នាក់នេះហើយគេក៏ជាអ្នកប្រាប់ថាក្រុមហ៊ុនរបស់នាយនៅឯណាដូចគ្នាទើបគេអាចមកតាមនាយដល់
ទីនេះអញ្ចឹង
BINABASA MO ANG
Catch me if you can 💙🦋 [ចប់]
General Fictionរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។