ភាគទី31 : លោកប្ដីនិយាយថានឹងយកប្រពន្ធថ្មីលោកប្ដីមិនស្រលាញ់អូន

3.6K 207 1
                                    

@ពីរសប្តាហ៍បន្ទាប់ //

ដឹងស្រាប់ហើយថាពេលនេះ ថេយ៉ុង កំពុងតែ
មានកូនលើកដំបូងដូច្នេះហើយទើបគ្រប់គ្នាមើលថែយកចិត្តទុកដាក់លើគេខ្លាំងណាស់សូម្បីតែសម្ដីខ្លាំងដាក់ក៏មិនដែរលឺប៉ុន្តែពេលដែលគេនៅជាមួយនឹងស្វាមីវិញគឺតែងតែត្រូវ ជុងហ្គុក ស្ដីបន្ទោសថាអោយដូចជាកូនក្មេងកាលដែលនាយថ្នាក់ថ្នមតាមចិត្តគេគឺមានពេលវេលាបើសិនជាគេមិនព្រមស្ដាប់បង្គាប់ទេប្រាកដណាស់ថានឹងទទួលបានការស្ដីបន្ទោស

< ប៊េប៊ី! ឆាប់ក្រោកឡើងចូលទៅងូតទឹកចេញ >
ដំបូងឡើយ ជុងហ្គុក គិតថានឹងនៅគេងរង់ចាំរហូត ដល់ភរិយាខ្លួនភ្ញាក់ទើបចូលទៅងូតទឹកចេញទៅធ្វើ ការតែនេះម៉ោង7កន្លះទៅហើយគេនៅមិនទាន់ភ្ញាក់ទៀតបានជានាយសម្រេចចិត្តក្រោកចូលទៅងូកទឹកមុនពេលចេញមកវិញក៏បានស្រដីប្រាប់ទៅកាន់
រាងតូចជាប្រពន្ធកំពុងគេងលង់លក់នៅលើគ្រែមិន ទាន់ភ្ញាក់នៅទៀតនោះចំណែកខ្លួនក៏ដើរទៅស្លៀក ពាក់ខោអាវចេញទៅធ្វើការតាមទម្លាប់

< ហុឹម? > ថេយ៉ុង ធ្វើមុខក្រញូវខណៈពេលបានលឺសម្លេងរំខានការគេងរបស់ខ្លួនបម្រះខ្លួនប្រែទៅម្ខាង ទៀតបិទភ្នែកគេងបន្តធ្វើជាមិនខ្វល់

< ថ្ងៃនេះបងមានប្រជុំធំថែមទាំងជិតដល់ម៉ោងដូច គ្នាដូច្នេះហើយបើសិនជាអូនមិនព្រមក្រោកទេក៏ត្រូវងើបដើរចូលទៅងូតទឹកដោយខ្លួនឯងទៅ > គ្រាន់តែបានលឺសម្ដីរបស់ស្វាមីភ្លាមធ្វើអោយរាងតូចត្រូវភ្ញាក់ពីគេងស្ទុះងើបអង្គុយយ៉ាងលឿនដោយ មានទឹកមុខរកយំទាំងព្រឹកប្រលឹម

< ហេតុអីទើបលោកប្ដីចូលចិត្តបង្ខំអូនខ្លាំងម្ល៉េះ? > ថេយ៉ុង

< ព្រោះតែអូនខ្លួនឯងដឹងថាម៉ោងប៉ុន្មានហើយទេ?តែអូនក៏នៅមិនព្រមងើបទៀតដឹងទេថាកាលដែលអូនធ្វើបែបនេះវាអាចនឹងធ្វើអោយអូនក្លាយជាមានទម្លាក់អាក្រក់ខ្ជិលច្រអូសជាមិនខានបើសិនជាកូនកើតមកកាត់ទៅរកអូនហើយមានចរឹកអ៊ីចឹងនោះតើគិតយ៉ាងមិច? > ជុងហ្គុក ឈរច្រត់ចង្កេះស្ដីអោយប្រពន្ធចរឹកក្មេងរបស់ខ្លួនព្យាយាមកែប្រែចរឹកខ្ជិល ច្រអូសរបស់គេចេញ

Catch me if you can 💙🦋 [ចប់]Where stories live. Discover now