ភាគទី37 : បើមិនសាកល្បងមិចនឹងដឹងថាត្រូវរស់ឬត្រូវងាប់នោះ

3.6K 227 0
                                    

ក្រោយចេញពីមន្ទីរពេទ្យវិញនោះ ថេយ៉ុង
នឹងស្វាមីហើយកូនប្រុសក៏ត្រូវរស់នៅជាមួយនឹងគ្រួសាររបស់គេមួយរយៈព្រោះដឹងស្រាប់ហើយថាម៉ាក់របស់គេស្រលាញ់ចៅចង់ពរថ្នាក់ថ្នម យ៉ូនជុង ប៉ុណ្ណាប៉ុន្តែពេលនេះគេក៏បានត្រឡប់ទៅរស់នៅជា មួយស្វាមីវិញហើយព្រោះ ជុងហ្គុក មានការងារត្រូវដល់យប់ៗជ្រៅឯណោះពេលត្រឡប់មកផ្ទះវិញខ្លាចថារំខានដល់អ្នកផ្ទះខាងប្រពន្ធម្យ៉ាងវិញទៀតទោះបី ជាដឹងថាគ្រួសារភរិយាខ្លួនរួសរាយកក់ក្ដៅក៏ពិតមែន តែបើនិយាយអោយត្រង់នាយមិនចេះរស់នៅដោយ មានភាពអួរអររញ៉េរញ៉ៃពេកទេចំណែកឯគ្រួសារគីម
ក៏យល់ដល់ចិត្តកូនប្រសារទើបមិនបានជាប្រកែកឬជំទាស់អ្វី

< ចៅហ្វាយ! > ខណៈពេលត្រឡប់មកពីកំពង់ផែមើលទំនិញដែលបានលក់ចេញទៅក្រៅប្រទេសរួច ហើយនោះ ជុងហ្គុក ក៏បានទៅក្រុមហ៊ុនបន្តទៀត
ប៉ុន្តែនៅតាមផ្លូវ សេន ស្រាប់តែបានអ្វីម្យ៉ាងនៅក្បែរមាត់ផ្លូវទើបប្រញាប់ស្រដីហៅអ្នកជាចៅហ្វាយ

< យ៉ាងមិច សេន មានរឿងអីមែនទេ ?? > ជុងហ្គុក
បិទឯកសារទុកមួយឡែកសិនមុននឹងងើបមុខឡើងហាស្ដីសួរទៅកាន់ជំនិតរបស់ខ្លួនវិញ

< ចៅហ្វាយមើលនោះ! > សេន ឈប់ឡានសិនព្រមទាំងលើកដៃចង្អុលទៅខាងក្រៅឡានក្បែរមាត់ផ្លូវម្ខាងទៀតដែលនៅជិតព្រៃ

< ហ្ហេឺយ! នោះគឺជា អេមីរ៉ាក់ មែនទេ ?? > ជុងហ្គុក
សួរជំនិតរបស់ខ្លួនលាយឡំជាមួយនឹងការភ្ញាក់ផ្អើល
ព្រោះតែនៅក្បែរមាត់ផ្លូវម្ខាងទៀតនោះគឺមានមនុស្ស ម្នាក់កំពុងដេកសន្លប់នៅត្រង់នោះថែមទាំងបែកមុខ មាត់អស់ទៀតផងតែរូបរាងរបស់គេដូចជា អេមីរ៉ាក់?
អ្វីដែលសំខាន់នោះគឺជាស្នាមសាក់នៅលើកញ្ចឹង.ក
នឹងទ្រូងរបស់គេដោយសារគេកំពុងពាក់អាវចំហងទ្រូងអាចធ្វើអោយ ជុងហ្គុក ដឹងបានយ៉ាងច្បាស់ថាម្នាក់នោះគឺជាគេ

< ខ្ញុំក៏មិនច្បាស់ដូចគ្នាចៅហ្វាយ! ចៅហ្វាយចង់ទៅណា ?! > សេន ស្រែកឡើងខណៈពេលបានឃើញចៅហ្វាយរបស់ខ្លួនបើកទ្វាឡានចេញទៅដើរឆ្លងផ្លូវទៅផ្លូវម្ខាងទៀត

សេន ឃើញអញ្ចឹងក៏ប្រញាប់បើកទ្វាចេញទៅតាមព្រមទាំងយកកាំភ្លើងចេញពីចង្កេះខោកាន់ជាប់ដៃសម្លឹងមើលឆ្វេងស្ដាំព្រោះខ្លាចថាមាននរណាធ្វើបែបនេះដើម្បីបោកបញ្ឆោតអោយចៅហ្វាយខ្លួនចេញពីក្នុងឡានបន្ទាប់មកក៏គិតនឹងចង់ធ្វើអ្វីនាយ

Catch me if you can 💙🦋 [ចប់]Where stories live. Discover now