ភាគទី3 : ខ្ញុំមានប្ដីរួចហើយ

4.9K 350 3
                                    

រាងតូចច្រឡឹងដើរចូលក្នុងផ្ទះរបស់ខ្លួនយ៉ាងញាប់ជើងដោយមានទឹកមុខក្រញូវមិនរលុបនាំអោយអ្នកបម្រើកំពុងជូតសម្អាតការ៉ូនោះឃើញអញ្ចឹងក៏មិនមាននរណាហ៊ានសួរនាំអ្វីបានត្រឹមអោនមុខចុះធ្វើការងាររបស់ពួកគេយ៉ាងស្ងៀមស្ងាត់

< អៅ! ថេយ៍ត្រឡប់មកពីខាងក្រៅវិញហើយឬកូន > អ្នកជាម្ដាយកំពុងអង្គុយនិយាយជជែកគ្នាលេងជាមួយនឹង ជីមីន បានឃើញកូនប្រុសពៅរបស់ខ្លួនដើរចូលមកទើបនិយាយសួរនាំតាមទម្លាប់

< កើតអ្វី? ហេតុអីទឹកមុខដូចជាមិនស្រស់បែបនេះ? នរណាធ្វើអ្វីអោយខឹងមែនទេ ?? > ជីមីន ស្រដីសួរទៅកាន់ ថេយ៉ុង ដែលបានដាក់ខ្លួនអង្គុយចុះនៅក្បែរគេ

< អឺ! គិតហើយពិតជាមួម៉ៅខ្លាំងណាស់ យើងខឹងៗ! > ថេយ៉ុង ស្រែកឡើងទាំងមួម៉ៅខណៈពេលស្រមៃនឹកឃើញដល់រូបភាពរបស់ ជុងហ្គុក បានដើរកៀកចង្កេះស្រីផ្សេងឌឺដងកាត់មុខខ្លួនបែបនោះនាំអោយគ្រប់គ្នានៅក្បែរនោះត្រូវលើកដៃខ្ទប់ត្រចៀកដោយ សារតែថ្លង់ជាមួយនឹងសម្លេងស្រែករបស់គេ

< កូនថេយ៍ចិត្តត្រជាក់ៗ កុំស្រែកបែបនេះម៉ាក់គាំងបេះដូងស្លាប់ឥឡូវហើយ > អ្នកស្រីគីម ប្រាប់កូនប្រុសព្រមទាំងលើកដៃខ្ទប់ទ្រូង! បាត់ចង់មួយ ថ្ងៃមិនដឹងថាជាគេទៅណាខ្លះទេបានជាត្រឡប់មក វិញខឹងមួម៉ៅថ្នាក់ស្រែកដូចកញ្ចែបែបនិង ??

< តើមានរឿងអ្វីឬទើបថ្នាក់ធ្វើអោយឯងខឹងខ្លាំងអ៊ីចឹង? > ជីមីន

< គ្មានទេ គ្រាន់តែយើងធុញថប់ធម្មតាប៉ុណ្ណោះតែថាបងជុនគាត់មកពីធ្វើការវិញឬនៅ ?? >
ថេយ៉ុង

< បងប្រុសរបស់កូនត្រឡប់មកពីធ្វើការវិញហើយគឺមកមុននេះឯង > អ្នកស្រីគីម

< បើចឹងចុះនាយ ដេន ត្រឡប់មកវិញឬនៅ ?? >
ថេយ៉ុង

< គេក៏មកពីធ្វើការវិញហើយដូចគ្នា កូនសួររកគេធ្វើអ្វីឬ? > អ្នកស្រីគីម

< កូនមានរឿងចង់និយាយជាមួយគេ! ឯងឆាប់ទៅហៅនាយ ដេន បន្តិចមកប្រាប់ថាយើងមានរឿងចង់អោយគេទៅធ្វើ > ថេយ៉ុង តបម្ដាយរួចហើយទើបងាកបែរទៅប្រាប់អ្នកបម្រើអោយទៅហៅនាយ ដេន ដែលត្រូវជាមនុស្សរបស់បងប្រុសខ្លួនអោយគេមកជួបខ្លួន

Catch me if you can 💙🦋 [ចប់]Where stories live. Discover now