ភាគទី30 : អូ...អូនមានកូនពិតមែនហ្ហេស ??

4.1K 239 0
                                    

នៅក្នុងបន្ទប់ទទួលភ្ញៀវហាក់ប្រែទៅជាស្ងៀមស្ងាត់ជុងហ្គុក សម្លឹងមើលរបស់មួយនោះនឹងសម្លឹងមុខរាងតូចជាប្រពន្ធឆ្លាស់គ្នាខាងក្នុងទ្រូងបេះដូងកំពុងលូតញាប់ខុសធម្មតាភ័យអររំភើបក្នុងពេលតែមួយ

< ហេតុអីសម្លឹងមុខអូនបែបនេះ? > ក្រោយស្ងាត់មួយស្របក់រាងតូចក៏ចាប់ផ្ដើមស្រដីសួរទាំងសើចព្រោះតែឃើញអ្នកម្ខាងទៀតគិតតែអង្គុយសម្លឹងមើលមុខខ្លួនទាំងមិនព្រមនិយាយអ្វីសោះ

< អូ...អូនមានកូនពិតមែនហ្ហេស ?? > ជុងហ្គុក
មិនឆ្លើយតបជាមួយសំនួររបស់ភរិយាតែបែរជាសួរបកទៅគេវិញព្រោះតែរបស់នៅក្នុងដៃរាងតូចដែល គេគិតនឹងចង់អោយខ្លួនជាកាដូរនោះគឺជាប្រដាប់ត្រួតពិនិត្យផ្ទៃពោះហើយវាមានស្នាម2ឆូតបញ្ចាក់បានថា ថេយ៉ុង កំពុងតែមានកូន

< អត់ទេដឹង? > ថេយ៉ុង

< ថេយ៍បងសួរពិតមែនណា៎ > ជុងហ្គុក ធ្វើមុខខឹងព្រោះទោះបីជាមិនដឹងថាអ្នកម្ខាងទៀតគ្រាន់តែចង់លេងសើចឬក៏យ៉ាងមិចទេប៉ុន្តែអារម្មណ៍របស់នាយកំពុងតែភ័យអរបុកពោះហាក់ដូចជាធ្វើខ្លួនមិនចង់ត្រូវ

< ក៏ពិតមែន នេះមើលអោយអស់ចិត្តទៅ > ថេយ៉ុង យកក្រដាសមួយសន្លឹកទៀតដែរខាងមន្ទីរពេទ្យបានអោយមកខ្លួនពេលគេទៅមន្ទីរពេទ្យប៉ុន្មានម៉ោងមុនហុចអោយទៅកាន់ស្វាមីមើល

< មានរយៈពេលប៉ុន្មានសប្ដាហ៍ទៅហើយ? >
ជុងហ្គុក អានអក្សរនៅក្នុងក្រដាសនោះហើយក៏ងើបមុខឡើងសួរទៅរាងតូចដែលអង្គុយនៅក្បែរខ្លួននោះ

< ពីរសប្ដាហ៍ប្រាំថ្ងៃ > ថេយ៉ុង

< ហេតុអីទើបអូនមិនប្រាប់បង? > ជុងហ្គុក

< មនុស្សឆ្គួតនេះ! ក៏អូនទើបតែបានរឿងដឹងដូចគ្នាកាលពីព្រឹកមិញពេលទៅដល់កន្លែងធ្វើការភ្លាមអូនមានអារម្មណ៍ឈឺក្បាលឡើងមកតែក៏មិនហ៊ានសុំបងប្រុសត្រឡប់មកផ្ទះវិញរហូតដល់ពេលល្ងាចនេះម៉ោងចេញពីធ្វើការអូនងើបពីកៅអីភ្លាមក៏ស្រាប់តែវិលមុខថ្នាក់ដួលសន្លប់បានជាបងប្រុសប្រញាប់នាំអូនទៅមន្ទីរពេទ្យហើយពេលទៅដល់គ្រូពេទ្យបានប្រាប់បងប្រុសថាអូនកំពុងតែមានកូន > ថេយ៉ុង និយាយរៀបរាប់ប្រាប់ទៅកាន់ស្វាមីព្រោះគេមិនបានដឹងពិតមែនថាខ្លួនឯងកំពុងតែមានកូន

Catch me if you can 💙🦋 [ចប់]Where stories live. Discover now