ភាគទី32 : គ្រប់យ៉ាងប្រែជាលេងដូចមុន...

3.2K 212 1
                                    

@6ខែក្រោយមក //

នៅពេលនេះ ថេយ៉ុង ក៏បានឈប់សម្រាកពីការងារមួយរយៈទៅហើយព្រោះពោះរបស់គេចាប់ផ្តើមកាន់ តែធំទើបគ្រប់គ្នាមិនហ៊ានអោយគេធ្វើអ្វីផ្ដេសផ្ដាសខ្លាចគេមានគ្រោះថ្នាក់ប៉ះចរឹករបស់គេប្រៀបដូចជាកូនក្មេងទឹកកន្លះក្អមអ៊ីចឹងផងបើសិនជាបណ្ដោយពេកនោះមិនបានទេ

< លោកប្ដីហ្ហាថ្ងៃនេះអូនសុំចេញទៅក្រៅមួយភ្លែតបានទេ ?? > ថេយ៉ុង អោបដៃស្វាមីដើរជូនដំណើរនាយចេញទៅធ្វើការក៏បានបន្លឺឡើងសុំនាយចេញ ទៅខាងក្រៅ

ឥឡូវនេះរាងតូចមិនអាចចេញទៅណាផ្ដេសផ្ដាសបានទេបើសិនជាទៅគេត្រូវតែប្រាប់ស្វាមីជាមុនសិនថាគេទៅណាទើបនាយព្រមអោយគេទៅតែកាល ដែលនាយធ្វើបែបហ្នឹងក៏ដើម្បីការពារសុវត្តិភាពប្រពន្ធកូនរបស់នាយដូចគ្នា

< ទៅណា? ទៅលេងផ្ទះអូនមែនទេ ?? > ជុងហ្គុក

< អត់ទេ! គឺអូនចង់ទៅរក ជីមីន នៅឯហាងកាហ្វេ
របស់គេព្រោះគេបានខលអោយអូនទៅជួបប្រាប់ថាមានរឿងចង់និយាយជាមួយអញ្ចឹងហើយជុងអោយអូនទៅៗណា៎អូនទៅតែមួយភ្លែតទេតែមួយភ្លែតពិត មែន > ថេយ៉ុង និយាយធ្វើទឹកមុខអង្វរដើម្បីអោយអ្នកម្ខាងទៀតទន់ចិត្តព្រមអោយខ្លួនចេញទៅខាង ក្រៅ

< ក៏បាន តែត្រូវឆាប់ត្រឡប់មកផ្ទះវិញហើយក៏ហាម ចេញទៅណាចេញទៅណាផ្ដេសផ្ដាសទៀតអោយសោះយល់ដែរទេ? > ជុងហ្គុក ជ្រើសរើសយល់ព្រមអោយគេចេញទៅខាងក្រៅតាមសម្រួលព្រោះនាយដឹងច្បាស់ថាទោះបីជាខ្លួនប្រកែកមិនអោយគេចេញ ទៅយ៉ាងណាគេក៏នៅតែលួចចេញទៅដដែល

< ok យល់ហើយ! អរគុណលោកប្ដី > ថេយ៉ុង
ញញឹមស្រស់ជម្អើតជើងងើយទៅថើបថ្ពាល់ស្វាមីមួយខ្សឹតទុកជាការអរគុណ ជុងហ្គុក ក៏អោនថើបថ្ងាសគេវិញលើកដៃអង្អែលក្បាលគេបន្តិចទើបដើរ ចូលទៅក្នុងឡានមុននឹងជំនិតរបស់នាយបើកឡានចេញទៅដោយឃើញអ៊ីចឹងរាងតូចក៏ដើរចូលទៅក្នុងផ្ទះវិញ

< ឡាឡា បានចេញទៅខាងក្រៅហើយ > ថេយ៉ុង ដើរច្រៀងលេងតាមរបៀបមនុស្សកំពុងសប្បាយ ចិត្តឡើងទៅបន្ទប់ទៅបន្ទប់ដើម្បីរៀបចំខ្លួនចេញទៅខាងក្រៅជួបមិត្តរបស់ខ្លួនទាំងញញឹមញញែមមិន ឈប់នាំអោយអ្នកបម្រើធ្វើការជូតបោសសម្អាតនៅ
ក្បែរនោះលួចអស់សំណើចហួសចិត្តថែមទាំងខ្នាញ់
គេដូចគ្នាបែបហ្នឹងតើបានជាចៅហ្វាយខ្លួនស្រលាញ់ខ្លាំងណាស់អញ្ចឹង។

Catch me if you can 💙🦋 [ចប់]Where stories live. Discover now