ភាគទី38 : ហេតុអ្វីគេនៅទីនោះ?

3.3K 201 1
                                    

នៅពេលល្ងាចដល់ម៉ោងចេញពីធ្វើការ ជុងហ្គុក
បានឈ្លៀតទៅមើលក្លឹបរបស់ខ្លួនមួយភ្លែតព្រោះតែខ្លាចថាមានអ្វីខុសប្លែកទាល់តែមេឃងងឹតចាប់ផ្ដើមយប់ទៅហើយទើបនាយត្រឡប់ទៅផ្ទះវិញបន្ទាប់ពី
ញាំបាយជុំជាមួយប្រពន្ធកូនរួចហើយក៏បានឡើងទៅបន្ទប់ដើម្បីសម្រាកណាមួយនោថ្ងៃនេះនាយមានអារម្មណ៍ថាហត់នឿយល្វើយខ្លាំងដូចគ្នា

< យ៉ូនជុង កូននៅអោយស្ងៀមបានទេប៉ាកំពុងធ្វើ ការណា៎ > ជុងហ្គុក ហារស្ដីប្រាប់ទៅកាន់កូនប្រុស
នៅអង្គុយលើភ្លៅខ្លួនដោយសារតែនាយកំពុងពិនិត្យ មើលឯកសារសំខាន់ៗគ្រប់យ៉ាងខ្លាចថាវាមានបាត់ទៅឬអត់ព្រោះចាប់តាំងពីពេលដែលនាយបានលឺ
អេមីរ៉ាក់ និយាយប្រាប់នោះមកធ្វើអោយនាយចាប់ ផ្ដើមមិនទុកចិត្តឡើងមករាល់ថ្ងៃនេះនាយក៏មិនដឹងថានរណាល្អនរណាអាក្រក់ដាក់ខ្លួនខ្លះផង

< ង៉ាៗ~~~~~ហា៎ៗ >

យ៉ូនជុង ស្រាប់តែយំព្រោះតែគេចង់អោយប៉ាៗរបស់គេលេងជាមួយនឹងគេប៉ុន្តែនៅពេលដែលនាយហាក់ ដូចជាមិនខ្វល់ជាមួយគេអញ្ចឹងកើតជាធ្វើអោយគេមិនសុខចិត្តយំបែបនេះចំណែកឯរាងតូចវិញកំពុងនៅក្នុងបន្ទប់ទឹកងូតទឹក

< អា៎ៗ ប៉ាឈប់ធ្វើការសិនក៏បានយំឈប់ទៅណា៎កូនឆ្លាតកូនសម្លាញ់ចិត្តប៉ា > ជុងហ្គុក ឃើញកូន ប្រុសយំអ៊ីចឹងក៏ប្រញាប់បិទកុំព្យូទ័រនឹងឯកសារទុកមួយឡែកសិនងាកមកចាប់អារម្មណ៍នឹងកូនប្រុសកំហូចក្បាលខូចរបស់ខ្លួនវិញរីឯ យ៉ូនជុង ក៏បាត់យំវិញដូចគ្នា

< ក្បាលខូចណាស់នៀកយើងរករឿងប៉ាមិនឈប់សោះប៉ារវល់ធ្វើការគ្មានពេលឈប់បែបនេះក៏ដើម្បីរកលុយយកមកទិញអោយយើងមឹមនឹងហើយ >
ជុងហ្គុក អង្គុយបញ្ឈរជង្គង់ផ្អែកខ្នងនឹងក្បាលគ្រែគេងដាក់អោយកូនប្រុសអង្គុយខ្លួនផ្អែកខ្នងនឹងភ្លៅ
ហើយស្រដីថាអោយគេព្រមទាំងធ្វើមុខកាចៗដាក់គេនាំអោយក្មេងតូច យ៉ូនជុង ធ្វើភ្នែកភ្លើសៗសម្លឹង
មើលមុខប៉ាៗរបស់ខ្លួនពេបមាត់រលីងរលោងរកយំសារជាថ្មី

< អោយថាបន្តិចបន្តួចពេបមាត់រកយំអន់ចិត្តង៉ក់ងរ ហើយនេះ? ចរឹកកាត់ទៅរកក្មេងខ្លះគ្មានខុសទេ >
ជុងហ្គុក ស្ដីថាអោយកូនប្រុសទាំងដែលនៅខាងក្នុងចិត្តកំពុងលួចសើចអស់សំណើចព្រោះតែមុខមាត់របស់គេដូចខ្លួនតែចរឹករបស់គេកាត់ទៅរក ថេយ៉ុង
ទាំងស្រុងគឺពូកែណាស់រឿងង៉ក់ងរអន់ចិត្តនៅពេលគ្មាននរណាខ្វល់ខ្វាយជាមួយបន្តិចនោះក្មេងក្បាល ខូចម្នាក់នេះនឹងស្រែកយំភ្លាមៗមិនខ្វល់ថាជាពេល យប់ឬពេលថ្ងៃទេតែគេជាក្មេងឆ្លាតងើយឆាប់លួងបាត់យំគ្រាន់តែពរគេដើរទៅមកបន្តិចគេនឹងបាត់យំគេងលក់វិញហើយ

Catch me if you can 💙🦋 [ចប់]Where stories live. Discover now