ភាគទី36 : ហេតុអីទើបយំ?

4.1K 211 0
                                    

@ព្រឹកថ្ងៃថ្មី //

ព្រឹកនាថ្ងៃថ្មីបានឈានចូលមកដល់ ថេយ៉ុង
បានចុះមកខាងក្រោមមុនស្វាមីតែខណៈពេលមកខាងក្រោមនោះគេស្រាប់តែបានឃើញ សេន
ឈរធ្វើអ្វីមិនដឹងនៅក្នុងបន្ទប់ទទួលភ្ញៀវនាំអោយរាងតូចឃើញអ៊ីចឹងក៏ឆ្ងល់ទើបដើរចូលទៅមើល

< សេន កំពុងធ្វើអីនិង? > ថេយ៉ុង

< ក៏មើលព័ត៌មាននឹងណា៎អ្នកប្រុសថេយ៍ > សេន

< ព័ត៌មានអ្វីឬ? > ថេយ៉ុង សួរហើយងាកបែរទៅ មើលព័ត៌មាននៅក្នុងទូរទស្សន៍វិញតែក៏ត្រូវធ្វើអោយ
គេឈរបើកភ្នែកធំៗដោយការភ្ញាក់ផ្អើលទៅវិញ

< លោក ជេប៊ីន ជាកូនប្រុសអ្នកមានអភិជនមាន ឈ្មោះល្បីល្បាញម្នាក់នៅពេលនេះលោកបានស្លាប់បាត់ហើយហេតុការណ៍គឺបានកើតឡើងកាលពីយប់ មិញនៅតាមផ្លូវខណៈពេលដែលលោកកំពុងបើក ឡានត្រឡប់ទៅផ្ទះរបស់លោកវិញដោយប៉ូលីស បានសនិ្នដ្ឋានថាការស្លាប់របស់លោកគឺជាការឃាត កម្មព្រោះតែសាកសពរបស់លោកត្រូវបានកាត់ចេញពីខ្លួនប្រាណជាកង់ៗព្រមទាំងបានយកទៅលាក់ទុកនៅខាងក្រោយគូទឡានរបស់លោក >

< នេះ! > ថេយ៉ុង ឃើញព័ត៌មាននោះហើយឈរខ្ទប់មាត់ស្លុតចិត្តភ្ញាក់ផ្អើលមិនទាន់បាត់សឹងតែមិនចង់ជឿថាព័ត៌មាននេះជាការពិត

ខ្លួនទើបតែបានជួបគេកាលពីម្សិលមិញពេលល្ងាចប៉ុន្តែពេលនេះបែរជាបានឃើញព័ត៌មានបែបនេះទៅ វិញតើនរណាជាអ្នកធ្វើបែបនេះដាក់គេ? ខណៈនោះក្នុងខួរក្បាលរបស់គេស្រាប់តែនឹកឃើញដល់អ្វីម្យ៉ាងឡើងមក

< អោយយើងបានលឺឯងនិយាយបែបនេះដាក់ ភរិយាយើងទៀតអោយសោះមិនដូច្នេះទេឯងត្រៀម
ខ្លួនដេកនៅក្នុងមឈូសសាកសពមិនស្អាតអោយហើយទៅ > ក្រោយនឹកឃើញដល់ពាក្យសម្ដីរបស់ស្វាមីបាននិយាយប្រាប់ ជេប៊ីន កាលពីម្សិលមិញនេះហើយធ្វើអោយរាងតូចងាកទៅសម្លឹងមុខ សេន

< សេន នាយជ...> ថេយ៉ុង មិនទាន់នឹងបានហាស្ដីអ្វីផងអ្នកម្ខាងទៀតស្រាប់តែស្រដីកាត់គេមុន

< ខ្ញុំសុំទៅធ្វើការសិនហើយ > សេន ប្រាប់ហើយដើរចេញទៅត្រៀមឡានទុកអោយចៅហ្វាយចេញ ទៅធ្វើការ

Catch me if you can 💙🦋 [ចប់]Where stories live. Discover now