ភាគទី14 : មកខ្វល់ជាមួយអូនធ្វើអី?

4.9K 299 1
                                    

រំលងទៅមួយសន្ទះធំទៅហើយប៉ុន្តែការប្រកួតក៏នៅ តែបន្តទាំងដែល ជុងហ្គុក នឹង អេមីរ៉ាក់ ត្រូវបែកមុខ មាត់ខ្ទេចអស់មិនថាជាក្បាលក៏តាមឈាមស្រោចជោកខ្លួនតែមុននឹងប្រកួតពួកគេបាននិយាយព្រោងព្រៀងគ្នារួចហើយថាបើសិនជាគ្មានភាគីណាម្ខាងសន្លប់នោះទេក៏នៅតែមិនមាននរណាជាអ្នកឈ្នះការប្រកួតនៅតែបន្តទាល់តែមានអ្នកសន្លប់ទើប បានបញ្ឈប់ការប្រកួតត្រឹមហ្នឹង

< ជុងហ្គុក/ចៅហ្វាយ!!! > ខណៈពេលបានឃើញដៃគូរប្រកួតរបស់ខ្លួនចាប់ផ្តើមទន់ត្របកភ្នែករកនឹងសន្លប់ទៅហើយនោះ អេមីរ៉ាក់ ស្រាប់តែហក់មកដាល់មួយមុខ ជុងហ្គុក មួយដៃយ៉ាងខ្លាំងថ្នាក់អ្នកម្ខាងទៀតវិលមុខទប់ខ្លួនមិនជាប់ក៏ត្រូវដួលភ្លាមៗនាំអោយអ្នកកំពុងមើលនោះស្រែកឡើងមួយអស់សម្លេងរីឯអ្នកលេងផ្នាល់ចាក់នៅខាង អេមីរ៉ាក់ បានឃើញអ៊ីចឹងនាំគ្នាស្រែកហ៊ោកញ្ច្រោលឡើងមក
ក្នុងនាមជាអ្នកឈ្នះ

< ហ្ហឹកៗ! សេន ប្រាប់អោយគេបញ្ឈប់ការប្រកួត
ទៅបើមិនដូច្នោះទេ ជុងហ្គុក ប្រាកដជាត្រូវស្លាប់មិន ខានឡើយ > ថេយ៉ុង ឈរយំទឹកភ្នែករហាមស្រដីប្រាប់ទៅកាន់ សេន ឆ្លេឆ្លាអោយគេប្រាប់បញ្ឈប់ការ ប្រកួតត្រឹមនេះខណៈពេលបានឃើញ ជុងហ្គុក ហូរឈាមពេញខ្លួនដេកនៅស្ងៀមមួយកន្លែងលេងកម្រើកខ្លួនទៀតហើយនោះ

< មិនបានទេ បើសិនជាអ៊ីចឹងចៅហ្វាយប្រាកដជា មិនព្រមមិនខានមើលទៅគាត់ក៏នៅមិនទាន់សន្លប់ដូចគ្នាអញ្ចឹងហើយរង់ចាំមើលបន្តទៀតសិនទៅ > សេន ប្រាប់តបទៅវិញទាំងដែលក្នុងចិត្តរបស់គេ
ក៏កំពុងភ័យបុកពោះដូចគ្នាប្រសិនបើជាបញ្ឈប់ការ
ប្រកួតត្រឹមនេះចៅហ្វាយគេប្រាកដជាត្រូវចាញ់
អាម្នាក់នោះមិនខានប៉ុន្តែបើប្រកួតបន្តទៀតនាយអាចនឹងត្រូវស្លាប់ដូចគ្នាក៏ថាបាន

< ប៉ុន្តែ...ជុងហ្គុក > ថេយ៉ុង និយាយមិនចេញបានត្រឹមឈរយំសម្លឹងមើលទៅ ជុងហ្គុក កំពុងដេកនៅស្ងៀមមួយកន្លែងនោះខាងក្នុងទ្រូកឈឺចាប់ដូចមាន អ្វីមកចាក់ជញ្ជ្រាំងយ៉ាងចឹងនឹងព្យាយាមស្រែកប្រាប់ចង់អោយនាយក្រោកងើបឈរឡើងវិញ

ជុងហ្គុក នៅក្នុងទ្រុងដេកកន្លែងការប្រកួតឯណេះវិញក៏ព្យាយាមបើកភ្នែកឡើងងើយសម្លឹងមើលទៅខាងលើស្រាប់តែបានឃើញ ថេយ៉ុង កំពុងឈរនៅក្បែរជំនិតរបស់ខ្លួនសម្លឹងមើលមកដោយទឹកភ្នែក រហាមទោះបីជាភ្នែករបស់នាយកំពុងព្រិលរាងតូចបានពាក់មួកនាយមើលមុខគេមិនសូវច្បាស់តែក៏ដឹងថាគេកំពុងយំខ្លាំងប៉ុន្តែបន្ទាប់ពីបានឃើញគេនៅចំពោះមុខអ៊ីចឹងស្រាប់តែធ្វើអោយនាយមានកម្លាំងប្រឹងក្រោកងើបឈរឡើងវិញនាំអោយមនុស្សដែលលេងផ្នាល់ចាក់នៅខាងនាយស្រែកកញ្ច្រោលឡើងមកម្ដងទៀតសូម្បីតែរាងតូចពេលឃើញបែប ហ្នឹងក៏អាចញញឹមបានឡើងវិញដូចគ្នា

Catch me if you can 💙🦋 [ចប់]Where stories live. Discover now