ភាគទី25 : ហេតុអីធ្វើចរឹកបែបនេះ?

4.1K 253 1
                                    

ខណៈពេលឡើងមកដល់បន្ទប់ហើយនោះ ជុងហ្គុក ឈរដោះខោអាវសើបទទឹកជោកនៅលើខ្លួនចេញយ៉ាងស្ងៀមស្ងាត់ទាំងមិនមាត់.កអ្វីសោះនាំអោយរាងតូចឃើញអញ្ចឹងបែរជាអង្គុយពេបមាត់រកយំទៅ វិញព្រោះគេគិតថាអ្នកទៀតកំពុងខឹងខ្លួន

< ហ្ហឹកៗៗ >

< យំអី? > ពេលបានលឺសម្លេងស្រែកយំរំខានប្រសាទខួរក្បាលខ្លួនអញ្ចឹង ជុងហ្គុក ក៏ស្រដីឡើងសួរទៅកាន់គេព្រមទាំងយកកន្សែងមករុំនឹងចង្កេះមុននឹងងាកបែរទៅច្រត់ចង្កេះសម្លឹងមើលក្មេងតូចល្បិចច្រើនអង្គុយយំនៅលើកៅអីទល់មុខកញ្ចក់

< ជុងមិននិយាយជាមួយអូនជុងខឹងអូនព្រោះតែ គិតថាអូនធ្វើបាបស្រីរបស់ជុងហ្ហេស? > ថេយ៉ុង
ងើយមុខឡើងសម្លឹងមើលទៅនាយនិយាយសួរប្រើសម្លេងរបៀបមនុស្សកំពុងអាក់អន់ចិត្ត

< បងនៅមិនទាន់បាននិយាយអ្វីទេ > ជុងហ្គុក

< តែទឹកមុខរបស់ជុងបង្ហាញអោយឃើញអូនយ៉ាងច្បាស់ថាបងកំពុងខឹងអូនតែបងមិនបានដឹងទេថាការពិតស្រីម្នាក់នោះជាអ្នកធ្វើបាបអូនហើយក៏ច្រានអូនទម្លាក់ចូលទៅក្នុងទឹកទៀតផង > ថេយ៉ុង និយាយធ្វើដូចខ្លួនជាជនរងគ្រោះយ៉ាងចឹងចំណែក
ទឹកមុខគេវិញសម្ដែងសមណាស់បើសិនជាអ្នកមិន បានដឹងរឿងប្រាកដជាលង់ជឿជាមួយនឹងពាក្យសម្ដីរបស់គេជាមិនខាន

< ចឹង? > ជុងហ្គុក បានលឺគេនិយាយហើយនាយសឹងតែមិនចង់ជឿថាក្មេងម្នាក់នេះល្បិចច្រើនយ៉ាងនឹងខ្លួនជាអ្នកវៃធ្វើបាបរុញច្រានទម្លាក់គេចូលទៅក្នុងទឹកសោះតែបែរជានិយាយទម្លាក់កំហុសចោតគេទៅវិញ

រឿងមុននេះកុំស្មានតែ ជុងហ្គុក មិនបានដឹងការពិត ថានរណាជាអ្នកខុសនរណាត្រូវជាអ្នកផ្ដើមរឿងមុននាយបានឃើញដឹងលឺគ្រប់យ៉ាងទាំងអស់មុននេះពេលរាងតូចកំពុងធ្វើបាប ហូប៊ី នាយក៏បានឃើញប៉ុន្តែនាយជ្រើសរើសមិនព្រមចូលទៅជួយតែពេលបានឃើញ ហូប៊ី ធ្លាក់ចូលទៅក្នុងទឹកបាត់ហើយទៅនោះនាយក៏ធ្វើជាស្រែកឡើងដើរចេញទៅព្រោះតែខ្លាចថាសិនជា ហូប៊ី ត្រូវកើតអ្វីខ្លាំងនាងនឹងយកទៅប្រាប់ឪពុករបស់នាងអោយត្រឡប់មករករឿង
រាងតូចវិញអាចនឹងអោយមានរឿងដល់ ថេយ៉ុង នៅពេលក្រោយហើយមុននេះនាយក៏ដឹងថាគេជាអ្នកលូតចូលទៅក្នុងអាងទឹកដោយខ្លួនឯងតែក៏នៅជ្រើសរើសដើរតាមក្រឡាផែនការរបស់គេធ្វើដូចជាមនុស្សដែលមិនបានដឹងរឿងអ្វីទាំងអស់

Catch me if you can 💙🦋 [ចប់]Where stories live. Discover now