ភាគទី29 : បើសិនជាអ៊ីចឹងអូនមានកាដូមួយចង់អោយបងមុនចូលអាយុ30តើបងចង់បានទេ?

3.6K 251 0
                                    

បន្ទាប់ពីបានដឹងថាមនុស្សរបស់ខ្លួនធ្វើការមិនបាន
ល្អវិញធ្វើអោយប៉ុន្មាននាក់នោះអាចរួចចេញទៅវិញបាននោះកម្លោះ អេមីរ៉ាក់ ក៏ប្រញាប់ប្រញាល់ចេញ ទៅទីនេះនោះភ្លាមពេលទៅដល់បានឃើញកូនចៅរបស់ខ្លួនដេកស្លាប់នៅទីនោះព្រោងព្រាតនាំអោយគេកាន់តែខឹងក្ដៅក្រហាយឡើងមកថែមទៀត

< ចង្រៃយ៍អើយនេះពួកឯងធ្វើការម៉ាកស្អីហេតុអីបានជាអោយប៉ុន្មានអ្នកនោះអាចរួចចេញទៅបានចឹងហ្ហាស ?? > អេមីរ៉ាក់ ចាប់ទាញកន្ទ្រាក់.កអាវកូនចៅរបស់ខ្លួនម្នាក់ដែលអាចរួចខ្លួនជាអ្នកខល ទៅរាយការណ៍ប្រាប់ខ្លួនអោយប្រញាប់មកទីនេះ

< ពួកគេទាំងនោះមិនបានរួចខ្លួនចេញទៅបានដោយខ្លួនទេក្រែងខ្ញុំបានប្រាប់ចៅហ្វាយរួចហើយ មិនចឹងថាមានអ្នកមកជួយពួកគេហើយម្នាក់នោះក៏គឺជាអាម្នាក់នោះ >

< អឺ! យើងដឹងហើយតែម្ដេចបានជាពួកឯងមិនសម្លាប់វានឹងមនុស្សរបស់វាចោលអោយងាប់អស់ទៅ > អេមីរ៉ាក់ ស្រែកគំហកដាក់គេក្នុងចិត្តកំពុងលួចគិតឆ្ងល់ថាសត្រូវរបស់ខ្លួនបានដឹងរឿងដែលខ្លួនចាប់ប្រពន្ធរបស់គេយកមកឃុំទុកនៅទីនេះបានយ៉ាងមិច? នាយបានដឹងលឿនថ្នាក់គេសឹងតែមិនចង់ជឿទៅហើយ

< គេម្នាក់នោះបាននាំកូនចៅមកច្រើនខ្លាំងណាស់ថ្នាក់ពួកយើងទប់ទល់ជាមួយមិនជាប់ត្រូវមនុស្សរបស់អាម្នាក់នោះបាញ់សម្លាប់ចោលអស់បែបនេះ >

< ពុទ្ធាអើយ! > កាលបើលឺអ៊ីចឹងនាំអោយ អេមីរ៉ាក់ ខឹងញ័រខ្លួនទាញកាំភ្លើងពីចង្កេះខោបាញ់ទៅប្រុសម្នាក់នោះធ្វើអោយគេត្រូវដេកស្លាប់នៅក្នុងថ្លុកឈាម
ភ្លាមៗ

< ចៅហ្វាយចិត្តត្រជាក់សិនទៅបាទ > ជំនិតរបស់គេប្រញាប់លូកមាត់ស្រដីប្រាប់់ដើម្បីចង់អោយអ្នក ជាចៅហ្វាយបានស្ងប់ចិត្តវិញព្រោះបើមិនដូច្នេះទេ
មិនថាជាខ្លួនក៏អាចនឹងត្រូវគេសម្លាប់ចោលដូចគ្នាក៏ថាបាន

< អោយយើងចិត្តត្រជាក់យ៉ាងមិចឯងមិនឃើញទេថាពួកអាចង្រៃចិញ្ចឹមអស់តែអង្ករអស់នេះធ្វើការងារឥតបានការប៉ុណ្ណា ?! > អេមីរ៉ាក់ ឈរចង្កេះដកដង្ហើមវែងៗព្យាយាមទប់កំហឹងនៅក្នុងខ្លួនមិនគិតថាមុស្សដូចជា ចន ជុងហ្គុក ឆ្លាតងើយនឹងឆាប់ដឹង ខ្លួនដឹងសូម្បីតែពីកន្លែងដែលខ្លួនបានចាប់ប្រពន្ធរបស់គេយកមកឃុំទុកទាំងដែលគេនៅមិនទាន់នឹងបានធ្វើស្អីក្មេងម្នាក់នោះអោយសមចិត្តដូចជាគម្រោងការដែលបានគិតទុកផង!

Catch me if you can 💙🦋 [ចប់]Where stories live. Discover now