បន្ទាប់ពីអង្គុយគាំងត្រឹងដូចរូបចម្លាក់មួយស្របក់មកហើយនោះ ជុងហ្គុក ស្រាប់តែភ្ញាក់ខ្លួនវិញព្រមទាំងចាប់ទាញរាងតូចច្រឡឹងចេញនាំអោយអ្នកម្ខាងទៀតអង្គុយសម្លឹងមើលទៅនាយដោយប្រើ
ក្រសែវភ្នែកដូចជាកូនក្មេងមិនដឹងខ្យល់អ្វី< ហេតុអីឯងមកទីនេះ? > ជុងហ្គុក ស្រដីសួរទាំងមុខមាំព្រោះតែមិនយល់ថាអោយតែខ្លួនទៅកន្លែង ណាក៏បានជួបនឹងក្មេងម្នាក់នេះរហូតថែមទាំងមុននេះខ្លួនក៏បានឃើញថាគេនៅក្នុងកម្មវិធីតើតែម្ដេចបានជានាយចេញមកគេក៏មកតាមដែលអញ្ចឹង ??
< ក៏ម្ចាស់កម្មវិធីនេះគេបានអញ្ជើញទើបខ្ញុំមកចូល រួមជាមួយនឹងបងប្រុសរបស់ខ្ញុំ > ថេយ៉ុង
< ទេ! ខ្ញុំចង់សួរថាម្ដេចបានជាឯងដឹងថាខ្ញុំកំពុងនៅ ក្នុងឡាននេះហើយចូលមកបែបនេះ ?? > ជុងហ្គុក
< ព្រោះមុននេះអូនបានឃើញបងដើរចេញមកទើបដើរមកតាម > ថេយ៉ុង ប្រាប់ជាមួយនឹងទឹកមុខដូច ជាមិនដឹងខ្យល់អ្វីដដែលធ្វើអោយអ្នកម្ខាងទៀតឃើញហើយកាន់តែខឹង
< កុំនិយាយជាមួយខ្ញុំដោយប្រើពាក្យ អូនបង អោយសោះ! > ជុងហ្គុក
< ហេតុអ្វីនិយាយមិនបាន? ក្រែងបងអាយុច្រើនជាអូនមិនអញ្ចឹងបើមិនអោយអូនហៅថាបងចង់អោយអូនហៅថាយ៉ាងមិចវិញ? ឬចង់អោយអូនហៅបងថាជា បងសម្លាញ់ លោកប្ដី ឬក៏ជា ដេតឌី? >
ថេយ៉ុង< ឯង!!! > ជុងហ្គុក សែនគ្រឺតខ្នាញ់គេស្ទើរតែចង់ ចេញផ្សេងតាមត្រចៀកនាំអោយកូនចៅរបស់នាយនៅក្នុងឡានជាមួយអង្គុយនៅកន្លែងបើកឡាននោះសម្លេឹងមើលមុខគ្នាទាំងឆ្ងល់ព្រោះតែមិនបានដឹង រឿងទើបមិនយល់ប៉ុន្តែក៏មិនហ៊ាននឹងមាត់.កសួរនាំអ្វី
< អួយ៎!!! ដេតឌី អូនឈឺណា៎ > ថេយ៉ុង ធ្វើជាពេប មាត់រកយំព្រោះតែអ្នកម្ខាងទៀតបានច្របាច់ស្មាខ្លួន
មួយទំហឹងប៉ុន្តែការពិតគេក៏មិនបានជាឈឺអ្វីដែលតែធ្វើជារំអួយច្រើនជាងស្ដាប់តែសម្លេងរបស់គេទៅក៏ដឹងហើយថាយ៉ាងមិច!< ខ្ញុំមិនចង់ធ្វើស្អីឯងទេ ឆាប់ចេញពីក្នុងឡានខ្ញុំទៅ > ជុងហ្គុក ប្រលែងដៃចេញពីស្មារាងតូចអង្គុយ ដកដង្ហើមសម្រួលអារម្មណ៍មុននឹងនិយាយប្រាប់ទៅគេដោយងាកមុខចេញព្រោះថាឃើញមុខគេពេលណាអារម្មណ៍មួម៉ៅចេះតែមានឡើងមក
YOU ARE READING
Catch me if you can 💙🦋 [ចប់]
General Fictionរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។