@ពីរសប្តាហ៍បន្ទាប់ //
ដឹងស្រាប់ហើយថាពេលនេះ ថេយ៉ុង កំពុងតែ
មានកូនលើកដំបូងដូច្នេះហើយទើបគ្រប់គ្នាមើលថែយកចិត្តទុកដាក់លើគេខ្លាំងណាស់សូម្បីតែសម្ដីខ្លាំងដាក់ក៏មិនដែរលឺប៉ុន្តែពេលដែលគេនៅជាមួយនឹងស្វាមីវិញគឺតែងតែត្រូវ ជុងហ្គុក ស្ដីបន្ទោសថាអោយដូចជាកូនក្មេងកាលដែលនាយថ្នាក់ថ្នមតាមចិត្តគេគឺមានពេលវេលាបើសិនជាគេមិនព្រមស្ដាប់បង្គាប់ទេប្រាកដណាស់ថានឹងទទួលបានការស្ដីបន្ទោស< ប៊េប៊ី! ឆាប់ក្រោកឡើងចូលទៅងូតទឹកចេញ >
ដំបូងឡើយ ជុងហ្គុក គិតថានឹងនៅគេងរង់ចាំរហូត ដល់ភរិយាខ្លួនភ្ញាក់ទើបចូលទៅងូតទឹកចេញទៅធ្វើ ការតែនេះម៉ោង7កន្លះទៅហើយគេនៅមិនទាន់ភ្ញាក់ទៀតបានជានាយសម្រេចចិត្តក្រោកចូលទៅងូកទឹកមុនពេលចេញមកវិញក៏បានស្រដីប្រាប់ទៅកាន់
រាងតូចជាប្រពន្ធកំពុងគេងលង់លក់នៅលើគ្រែមិន ទាន់ភ្ញាក់នៅទៀតនោះចំណែកខ្លួនក៏ដើរទៅស្លៀក ពាក់ខោអាវចេញទៅធ្វើការតាមទម្លាប់< ហុឹម? > ថេយ៉ុង ធ្វើមុខក្រញូវខណៈពេលបានលឺសម្លេងរំខានការគេងរបស់ខ្លួនបម្រះខ្លួនប្រែទៅម្ខាង ទៀតបិទភ្នែកគេងបន្តធ្វើជាមិនខ្វល់
< ថ្ងៃនេះបងមានប្រជុំធំថែមទាំងជិតដល់ម៉ោងដូច គ្នាដូច្នេះហើយបើសិនជាអូនមិនព្រមក្រោកទេក៏ត្រូវងើបដើរចូលទៅងូតទឹកដោយខ្លួនឯងទៅ > គ្រាន់តែបានលឺសម្ដីរបស់ស្វាមីភ្លាមធ្វើអោយរាងតូចត្រូវភ្ញាក់ពីគេងស្ទុះងើបអង្គុយយ៉ាងលឿនដោយ មានទឹកមុខរកយំទាំងព្រឹកប្រលឹម
< ហេតុអីទើបលោកប្ដីចូលចិត្តបង្ខំអូនខ្លាំងម្ល៉េះ? > ថេយ៉ុង
< ព្រោះតែអូនខ្លួនឯងដឹងថាម៉ោងប៉ុន្មានហើយទេ?តែអូនក៏នៅមិនព្រមងើបទៀតដឹងទេថាកាលដែលអូនធ្វើបែបនេះវាអាចនឹងធ្វើអោយអូនក្លាយជាមានទម្លាក់អាក្រក់ខ្ជិលច្រអូសជាមិនខានបើសិនជាកូនកើតមកកាត់ទៅរកអូនហើយមានចរឹកអ៊ីចឹងនោះតើគិតយ៉ាងមិច? > ជុងហ្គុក ឈរច្រត់ចង្កេះស្ដីអោយប្រពន្ធចរឹកក្មេងរបស់ខ្លួនព្យាយាមកែប្រែចរឹកខ្ជិល ច្រអូសរបស់គេចេញ
YOU ARE READING
Catch me if you can 💙🦋 [ចប់]
General Fictionរបស់អ្វីក៏ដោយអោយតែគេចង់ហើយគេនឹងយកអោយបានជាពិសេសនោះគឺជានាយ! គេនឹងធ្វើគ្រប់យ៉ាងគ្រប់វីធីដើម្បីយកនាយអោយបានធ្វើអោយនាយក្លាយជារបស់គេតែម្នាក់...។