ភាគទី15 : បងស្ងាត់មាត់ អង្គុយនៅអោយស្ងៀម

4.9K 291 2
                                    

@ថ្ងៃថ្មី //

អេមីរ៉ាក់ សន្លប់អស់រយៈពេលមួយយប់ពេញមកនោះពេលនេះគេបានដឹងខ្លួនវិញហើយប៉ុន្តែខ្លួនគេឈឺថ្នាក់ស្ពឹកថ្នាក់កម្រើកខ្លួនមិនកើតទើបបានត្រឹម តែដេកនៅស្ងៀមៗ

< តុក តុក >

< ចាំខ្ញុំទៅមើលចៅហ្វាយ > អ្នកជាកូនចៅប្រញាប់ស្រដីឡើងប្រាប់ទៅចៅហ្វាយរបស់ខ្លួនមុននឹងដើរ ចេញទៅបើកទ្វា

< ក្រាក >

< ចៅហ្វាយឯងដឹងខ្លួនវិញហើយមែនទេ? > បុរសវ័យចំណាស់បានសួរទៅកាន់មនុស្សរបស់ អេមីរ៉ាក់

< បាទ ចៅហ្វាយភ្ញាក់ដឹងខ្លួនវិញហើយគ្រាន់តែគាត់កម្រើកខ្លួនមិនកើត > កាលបើលឺអ៊ីចឹងបុរសវ័យចំណាស់ម្នាក់នោះមិនបានសួរនាំអ្វីទៀតមុននឹងដើរចូលទៅខាងក្នុងបន្ទប់សម្រាករបស់ អេមីរ៉ាក់ ដើម្បីមើលគេ

< ហុឹស! ភ្ញាក់ដឹងខ្លួនលឿនគ្រាន់តែបើ >
លោក លី ដុងហ៊ុន ដើរចូលមកព្រមទាំងស្រដីឡើងសើចនៅក្នុងបំពង់.កចម្អក អេមីរ៉ាក់

ការពិតទៅពួកគេទាំងពីរស្គាល់គ្នាកាលពីមុនក៏ធ្លាប់ ធ្វើការងារជាមួយគ្នាទៀតផងប៉ុន្តែលោក ដុងហ៊ុន ជាមេម៉ាហ្វៀជំនាន់មុនគាត់ដើរចូលមកក្នុងសង្គមមួយនេះមុន អេមីរ៉ាក់ ដូច្នេះហើយគាត់មានវិធីអាច យករួចខ្លួនបានមិនព្រមអោយប៉ូលីសចាប់បានដឹង ការពិតពីការងារខុសច្បាស់ពុករលួយរបស់ខ្លួន
ដោយងើយៗទេថែមទាំងគាត់នឹងហើយដែលគឺជាអ្នកផ្ដល់ដំណឹងប្រាប់ទៅកាន់ អេមីរ៉ាក់ ថាប្អូនរបស់គេបានជាប់គុកដោយសារ ជុងហ្គុក ជាអ្នកធ្វើអោយគេត្រឡប់មកទីនេះដើម្បីសងសឹកអោយប្អូនរបស់
គេវិញ

< ត្រឹមប៉ុណ្ណឹងខ្ញុំមិនងាប់ទេ > អេមីរ៉ាក់

< សម្ដីឯងខ្លាំងមានអំនួតណាស់ប៉ុន្តែការពិតគ្មានបានការស្អីសូម្បីតែបន្តិចចុងក្រោយក៏វៃអាចង្រៃនោះ
ត្រូវចាញ់វាដដែល > លោក ដុងហ៊ុន

< អេ៎! > អេមីរ៉ាក់ ងើយមុខឡើងសម្លឹងមើលទៅអ្នកម្ខាងទៀតមានអារម្មណ៍ខឹងសម្បើមឡើងមកភ្លាមៗ

< បើសិនជាពេលវាដួលរកសន្លប់នោះឯងមិនធ្វើជាខ្លាំងមានអំនួតជឿជាក់លើខ្លួនឯងពេកទេម្ល៉េះឯងក៏មិនត្រូវចាញ់វាយើងក៏មិនត្រូវបាក់មុខខ្មាស់ដោយ សារតែឯងដូចគ្នា > កាលពីម្សិលមិញខណៈពេលកំពុងប្រកួត ជុងហ្គុក រកនឹងដួលសន្លប់ទៅហើយនោះ អេមីរ៉ាក់ មិនបានចូលទៅវៃនាយបន្ថែមទៀតទេគេបែរជាឈរញញឹមគិតថាខ្លួនជាអ្នកឈ្នះតែនរណាទៅដឹងថាចុងក្រោយគេត្រូវក្លាយជាអ្នកចាញ់អ៊ីចឹងទៅវិញ?

Catch me if you can 💙🦋 [ចប់]Where stories live. Discover now