ភាគទី12 : ព្រោះតែខ្លួនប្រាណរបស់ឯង

5.1K 302 3
                                    

@ព្រឹកថ្ងៃថ្មី //

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ពន្លឺព្រះអាទិត្យកំពុងរះបំភ្លឺលោកទាំងមូលបានជះចូលមកតាមបង្អួចប៉ះនឹងភ្នែករាងតូចច្រឡឹងនៅក្នុងបន្ទប់កំពុង គេងលង់លក់មិនទាន់ភ្ញាក់នៅឡើយនោះនៅលើដងខ្លួនរបស់គេសុទ្ធតែជាស្នាមស្នេហ៍កាលពីយប់ពាសពេញហ្នឹង

< អឹម...> ថេយ៉ុង គ្រហឹមនៅដើម.កបម្រាស់ប្រែ ខ្លួនទៅមកយ៉ាងខ្ជិលច្រអូសស្រវេស្រវាលើកដៃទៅរកអោបម្ចាស់ចិត្តរបស់ខ្លួនដែលបានមានក្ដីសុខជា មួយគ្នាកាលពីយប់មិញនេះប៉ុន្តែបែរជាមិនបានប៉ះ
ធ្វើអោយគេត្រូវបើកភ្នែកភ្ញាក់ពីគេងភ្លាមៗ

< ទៅណាបាត់ហើយ? > ថេយ៉ុង ងើបអង្គុយស្រដីឡើងសម្លឹងជុំវិញខ្លួនរកមើល ជុងហ្គុក តែក៏មិនបាន ឃើញនៅក្នុងបន្ទប់របស់នាយគឺមានតែគេនៅម្នាក់ ឯងប៉ុណ្ណោះប៉ុន្តែខណៈពេលនោះគេស្រាប់តែបានលឺសម្លេងបើកទឹកចេញមកពីក្នុងបន្ទប់ទឹកទើបដឹងថានាយបានភ្ញាក់មុនខ្លួនចូលទៅងូតទឹកបាត់ហើយ

< ចាំមើលណា៎មនុស្សចង្រៃ > ថេយ៉ុង ធ្វើមុខក្រញូវទាំងព្រឹកក្ដាប់ដៃនឹងកម្រាលពូកខឹងអ្នកដែលហ៊ានងើបខ្លួនចោលខ្លួនទុកអោយគេគេងនៅក្នុងបន្ទប់តែ ម្នាក់ឯងតែក៏មានអាម្មណ៍ថាដូចឈឺចាប់នៅត្រង់កន្លែងចំណុចសំខាន់របស់ខ្លួនដូចគ្នា

ទោះបីជាកាលពីយប់គេមិនដឹងថាពេលណាទើបអ្នកម្ខាងទៀតព្រមឈប់ក៏ពិតមែនប៉ុន្តែគេដឹងត្រឹមថាប្រហែលជាទៀបភ្លឺមិនខានព្រោះមុនពេលដែល គេអាចបានបិទភ្នែកដេកលក់ស្រួលនោះឃើញថាមេឃចាប់ផ្តើមភ្លឺវិញទៅហើយ

< ក្រាក >

< ភ្ញាក់ហើយ? > ជុងហ្គុក ចេញមកពីក្នុងបន្ទប់ទឹក វិញយកកូនកន្សែងជូតសក់សើមរបស់ខ្លួនថើរៗព្រមទាំងងាកទៅស្រដីសួរអ្នកដែលអង្គុយនៅលើពូកធ្វើមុខក្រញូវសម្លក់សម្លឹងមើលមកខ្លួននោះ

< ភ្នែកមានទេ? > ថេយ៉ុង

< កើតស្អី សម្ដីឈ្លើយទាំងព្រឹកនិង? > ជុងហ្គុក ដើរចូលទៅឈរនៅក្បែររាងតូចច្រត់ដៃទៅលើពូកឃុំខ្លួនរាងតូចតែអ្នកម្ខាងទៀតបែរជាលើកដៃមកទះមុខរបស់នាយគ្រាន់តែមិនខ្លាំងប៉ុន្មាន

Catch me if you can 💙🦋 [ចប់]Where stories live. Discover now