ភាគទី35 : បើសិនជាមានការដោះដូរដូចមុននេះអូនសុខចិត្តវាចេញទៅក៏មិនខ្ចីស្រែកហៅបងដែរ

3.9K 232 0
                                    

ខណៈពេលត្រឡប់មកដល់ផ្ទះវិញហើយនោះញាំបាយរួចហើយ ថេយ៉ុង ក៏នៅអង្គុយនិយាយលេង
ជាមួយអ្នកបម្រើគ្រប់គ្នាបានមួយសន្ទះទើបឡើងទៅបន្ទប់ចំណែកឯស្វាមីវិញបានឡើងទៅបន្ទប់តាំង ពីពេលញាំបាយរួចម្ល៉េះដឹងស្រាប់ហើយថានាយមិនចូលចិត្តរញ៉េរញ៉ៃច្រើន

< ជុង! > ថេយ៉ុង ងាកបែរទៅហៅស្វាមីអង្គុយ
សណ្ដូកជើងនៅលើពូកផ្អែកខ្នងនឹងក្បាលគ្រែគេងបំពាក់ជាមួយនឹងវ៉ែនតាកញ្ចក់ថ្លាកំពុងអានសៀវភៅយ៉ាងស្ងៀមស្ងាត់នោះនាំអោយអ្នកម្ខាងទៀតបានលឺការហៅប្រពន្ធហើយក៏ងើបមុខឡើងងាកបែរទៅសម្លឹងមុខគេទាំងលើកចិញ្ចើម

< មុននេះអូនអង្គុយយូរពេកថែមទាំងត្រូវដើរឡើងមកខាងលើទៀតអូនមានអារម្មណ៍ថាស្ពឹកជើងខ្លាំងណាស់លោកប្ដីជួយបីអូនទៅបន្ទប់ទឹកបន្តិចបាន ទេ ?? > ថេយ៉ុង ហាស្ដីប្រាប់ទាំងទឹកមុខជូរមុននេះមកដល់ក្នុងបន្ទប់ភ្លាមដោះខោអាវគិតថាចូលទៅ ងូតទឹកតែជើងរបស់គេប្រែជាឈឺស្ពឹកឡើងមកថ្នាក់ឈរមិនចង់នឹងទើបអង្គុយចុះនៅលើកៅអីក្បែរនោះសិនងាកទៅប្រាប់ស្វាមីអោយជួយបីខ្លួនចូលទៅបន្ទប់ទឹក

< ប្រើមែនទេ? > ជុងហ្គុក

< ក៏ប្រើបងដឹងហើយ អូនងើបមិនរួចឈឺជើងពិត មែនណា៎! > ថេយ៉ុង ស្រែកដាក់ស្វាមីចាប់ផ្តើមមាន អារម្មណ៍ថាខឹងមួម៉ៅភ្លាមៗឯអ្នកម្ខាងទៀតឃើញអ៊ីចឹងស្រាប់តែសើចបន្តិចមុននឹងបិទសៀវភៅដែលខ្លួនកំពុងអានទុកនៅលើតុជិតក្បាលគ្រែគេងព្រម ទាំងបាញ់ក្រសែវភ្នែកទៅរករាងតូចជាប្រពន្ធកំពុងអង្គុយនៅលើកៅអីក្បែរនោះដែលមានតែអាវឃ្លុំមួយជាប់លើខ្លួនរបស់គេប៉ុណ្ណោះនាំអោយខួរក្បាលរបស់នាយចាប់ផ្តើមផុតគំនិតចង់ធ្វើបាបគេឡើងមក

< ចង់ប្រើយើងហើយនៅហ៊ានស្រែកដាក់យើងទៀត? > ជុងហ្គុក ងើបឈរដើរទៅក្បែរប្រពន្ធបន្លឺឡើងសួរទៅកាន់គេវិញព្រមទាំងលូកដៃទៅចាប់ច្បិចចង្ការគេអោយងើយសម្លឹងមើលមុខខ្លួន

< មកពីបងធ្វើអី? អូននិយាយប្រាប់តាមសម្រួលហើយតែបងជាអ្នកមិនព្រមបីអូនទៅបន្ទប់ទឹកដោយខ្លួនឯង > ថេយ៉ុង

Catch me if you can 💙🦋 [ចប់]Where stories live. Discover now