ភាគទី17 : ហេតុអីទើបចង់អោយខ្ញុំជាអ្នករក្សាវា?

4.5K 282 2
                                    

រាល់ថ្ងៃពេលដែល ថេយ៉ុង មិនបាននៅផ្ទះចេញទៅខាងក្រៅបាត់នោះ ជីមីន មិនដឹងថាគួរធ្វើអ្វីនៅពេលអផ្សុកគេចូលចិត្តទៅរក ណាមជុន នៅឯក្រុមហ៊ុនខ្លាំងណាស់ដើម្បីបបួលគេចេញទៅដើរលេងជាមួយខ្លួនថ្ងៃខ្លះក៏បានធ្វើអាហារយកទៅអោយគេញាំទៀត ផងដូចជាថ្ងៃអញ្ចឹង

< តុក តុក >

< ចូលមក! >

< ក្រាក >

< ខ្ញុំមករំខានបងឬអត់និង? > ជីមីន បើកទ្វាចូលមកស្រដីឡើងសួរទៅកាន់ ណាមជុន

< មិនបានរំខានអ្វីទេ ចូលមកខានក្នុងសិនមក > ណាមជុន ដកភ្នែកចេញពីឯកសារងើបមុខឡើងនិយាយប្រាប់ទាំងញញឹមដាក់អ្នកម្ខាងទៀត

< ខ្ញុំគ្រាន់តែចេញមកខាងក្រៅដើម្បីទិញរបស់ប្រើ ប្រាស់ខ្លះៗនឹងឃើញថាថ្ងៃត្រង់ទៅហើយខ្លាចបងនៅមិនទាន់បានញាំអ្វីទើបខ្ញុំបានធ្វើអាហារយកមកផ្ញើរបងដែលណា៎ > ជីមីន ប្រាប់ព្រមទាំងដាក់ថង់ប្រអប់អាហារនៅលើតុធ្វើការរបស់ ណាមជុន

< ដឹងចិត្តណាស់នៀកព្រោះបងនៅមិនទាន់បាន
ញាំអ្វីពិតមែនដោយសារតែថ្ងៃនេះមានរឿងត្រូវដោះ ស្រាយច្រើនណាស់ទើបមិនទាន់បានចេញទៅញាំបាយនៅឡើយ > ណាមជុន

< មិនបាច់ខំពេកក៏បាន បងត្រូវតែមើលថែខ្លួនឯងខ្លះផងប្រយ័ត្នឈឺគ្មានអ្នកណាមើលទៅ > ជីមីន

< អោយឯងមើលថែទេដឹង? > ណាមជុន និយាយញោះគេលេងសើចរបៀបមនុស្សស្និទស្នាលគ្នាតាមទម្លាប់

< មិនមើលទេ > ជីមីន ដឹងថាអ្នកម្ខាងទៀតញោះខ្លួនទើបនិយាយលេងសើចជាមួយគេវិញសើចលិបភ្នែកដាក់គេ

< លលេង! ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុនដែលឯងបានធ្វើអាហារយកមកអោយបងនោះពេលឯងចេញ
ត្រឡប់ទៅវិញបានបន្តិចមិត្តភក្តិរបស់បងក៏បានមក រកបងដូចគ្នាហើយបងក៏បានអោយគេញាំអាហារដែលឯងធ្វើយកមកអោយបងផងដែរគេនិយាយសរសើរថាឯងធ្វើអាហារឆ្ងាញ់ខ្លាំងណាស់ >
ណាមជុន រៀបរាប់ប្រាប់មានស្នាមញញឹមជាប់នៅលើផ្ទៃមុខមិនរលុប

< គេអាចនឹងចេះតែនិយាយទៅថាក៏បានព្រោះពេលមាននរណាម្នាក់អោយរបស់អ្វីមួយមកយើងមិនថាជាអាហារឬក៏អ្វីទេយើងតែងតែប្រាប់ទៅកាន់គេម្នាក់នោះវិញថារបស់មួយនោះល្អស្អាតអាហារទាំងនោះឆ្ងាញ់អ៊ីចឹងគ្មានអ្នកណាទៅហ៊ាននិយាយថារបស់ទាំងនោះមិនល្អមិនឆ្ងាញ់នោះទេ > ជីមីន ប្រាប់ទៅ កាន់គេវិញតែពាក្យសម្ដីរបស់គេនិយាយក៏ជាការពិតមិនចឹង? គ្រប់ពេលដែលមាននរណាម្នាក់អោយរបស់អ្វីមួយមកយើងតើយើងហ៊ាននិយាយថារបស់មួយនោះមិនល្អមិនឆ្ងាញ់ទេដែល?

Catch me if you can 💙🦋 [ចប់]Where stories live. Discover now