ភាគទី34 : ប្ដីយើង យើងចេះមើលថែហើយមិនបាច់អោយអ្នកណាមកចេះមើលថែជំនួសយើងទេ!

3.6K 228 0
                                    

ក្រោយពេលចេញមកពីមើលឃ្លាំងទំនិញវិញហើយនោះមេឃក៏ចាប់ផ្តើមងងឹតជិតយប់វិញទៅហើយតែជុងហ្គុក នៅតែមិនទាន់ត្រឡប់ទៅផ្ទះដដែលព្រោះនាយត្រូវទៅមើលក្លឹបរបស់ខ្លួនបន្តទៀតណាមួយក៏
ត្រូវទៅជួបមនុស្សម្នាក់តាមការណាត់ជួបផង

< ចៅហ្វាយមកល្អហើយព្រោះតែមានអ្នកចង់
ជួបចៅហ្វាយប្រុសម្នាក់ថែមទាំងបានប្រាប់ថាជាបង ប្រុសរបស់ចៅហ្វាយទៀតផង> ខណៈពេលបាន ឃើញចៅហ្វាយរបស់ខ្លួនដើរចូលមកក្នុងក្លឹបនោះមេការនៅទីនោះក៏ប្រញាប់ប្រញាល់ដើរចេញមកប្រាប់ទៅកាន់នាយ

< យើងដឹងហើយព្រោះតែគាត់បានប្រាប់យើងរួច ហើយបែបហ្នឹងទើបយើងមកទីនេះតែថាគាត់កំពុងនៅឯណា? > ជុងហ្គុក

< គាត់នៅខាងណោះចៅហ្វាយ > មេការម្នាក់នោះប្រាប់ហើយព្រមទាំងចង្អុរទៅកន្លែងដែលមានប្រុសម្នាក់កំពុងអង្គុយនៅទីនោះ

< អឹម! ត្រឡប់ទៅធ្វើការងារឯងវិញចុះ > ជុងហ្គុក
លើកដៃទះស្មាគេថើរៗទើបមេការម្នាក់នោះងក់ ក្បាលទាំងញញឹមមុននឹងដើរចេញទៅធ្វើការងាររបស់ខ្លួនបន្តទៀតចំណែក ជុងហ្គុក ក៏ដើរចូលទៅកន្លែងបងប្រុសជីដូនមួយរបស់ខ្លួនកំពុងអង្គុយរង់ ចាំខ្លួននោះដោយមានអ្នកជាជំនិតដើរតាមពីក្រោយ

< មកហើយហ្ហេស? ឆាប់អង្គុយចុះមកយើងមាន រឿងច្រើនណាស់ចង់សួរឯង > អ្នកជាបងជីដូនមួយងាកទៅបានឃើញប្អូនប្រុសដើរចូលមកក្បែរខ្លួនទើបស្រដីឡើងប្រាប់ទៅកាន់គេ

< មានរឿងអី? > ជុងហ្គុក ដាក់ខ្លួនអង្គុយចុះលើ កៅអីទល់មុខអ្នកជាបងជីដូនមួយមុននឹងនិយាយសួរទៅគេវិញ

< លឺថាឯងឈ្លោះគ្នាជាមួយប្រពន្ធមែនទេ? > ជីន
ទុកកែវស្រាដែលខ្លួនកំពុងផឹកនៅលើតុសួរអ្នកម្ខាង ទៀតទាំងញញឹមព្រោះគេក៏បានដឹងរឿងគ្រប់យ៉ាងទាំងអស់ដូចគ្នា

មិនថាជារឿងដែរបាន ជុងហ្គុក ស្រលាញ់គ្នាជាមួយកូនប្រុសឧត្តមសេនីយ៍ឯករឿងដែលពួកគេទាំងពីរបានចុះអាតាសុីវិលជាមួយគ្នាឬក៏ជារឿងដែលពួក គេកំពុងតែមានកូនជាមួយគ្នាទេតែរឿងខ្លះសាមីខ្លួន គេក៏ជាអ្នកប្រាប់ដោយខ្លួនឯងចំណែកឯរឿងខ្លះ ទៀតគេបានដឹងមកដោយខ្លួនឯង

Catch me if you can 💙🦋 [ចប់]Tempat cerita menjadi hidup. Temukan sekarang