ភាគទី39 : នេះអូនកំពុងឈឺណា៎បងត្រូវតែមើលថែអូនអោយដូចទារក

4.4K 216 0
                                    

ដោយសារតែកាលពីថ្ងៃត្រង់ ថេយ៉ុង បានចេញទៅខាងក្រៅដើម្បីទៅរក ជីមីន នៅឯហាងកាហ្វេរបស់គេប៉ុន្តែខណៈពេលនៅតាមផ្លូវទៅនោះមនុស្សលោក
ដុងហ៊ុន បានស្គាក់ចាប់គេមុនព្រោះតែលោកបានបញ្ជាអោយកូនចៅរបស់ខ្លួនបន្លំខ្លួនចូលទៅធ្វើការនៅក្បែរ ជុងហ្គុក ដើម្បីស៊ើបមើលចង់ដឹងថានាយកំពុងរៀបចំគម្រោងធ្វើអ្វីខ្លះថែមទាំងមួយរយៈក្រោយមកនេះ ជុងហ្គុក ក៏រវល់ស្រាប់ផងទើបមិន បានចាប់អារម្មណ៍សង្កេតមើលទើបមិនដឹងថាមានមនុស្សបន្លំខ្លួនចូលមកក្បែរខ្លួនអញ្ចឹងដូច្នេះហើយបានជាអាចធ្វើអោយមនុស្សដូចជាលោក ដុងហ៊ុន ខ្លួនមុនរៀបចំផែនការគ្រប់យ៉ាងចេញមកបានយ៉ាងល្អបែបនេះ ជុងហ្គុក រកនឹងរត់ចូលទៅរកភរិយា
របស់ខ្លួនប៉ុន្តែបែរជាត្រូវឈរនៅស្ងៀមមួយកន្លែងវិញខណៈពេលបានឃើញមនុស្សម្នាក់ដើរចេញមកព្រមទាំងភ្ជង់កាំភ្លើងទៅរក ថេយ៉ុង

< surprise!> លោក ដុងហ៊ុន បានស្រដីឡើងទាំងញញឹមចុងមាត់យ៉ាងសមចិត្តជាខ្លាំងនៅពេលបាន ឃើញទឹកមុខឈឺចាប់របស់អ្នកម្ខាងទៀត

< គេមិនបានដឹងរឿងស្អីទេឯងចាប់ប្រពន្ធយើងអោយចូលមកពាក់ព័ន្ធដែរធ្វើស្អីហ្ហាស! > ជុងហ្គុក ស្រែកឡើងព្យាយាមធ្វើជារឹងមាំហើយតែក៏នៅលាក់អារម្មណ៍ឈឺចាប់មិនជិតព្រោះតែសភាពរាងតូចជាប្រពន្ធនៅចំពោះពេលនេះពិតជាគួរអោយអាណិតខ្លាំងណាស់ថ្នាក់រង្វង់ភ្នែកនាយឡើងក្រហមរកនឹងរលីងរលោងទៅហើយ

< នរណាប្រើអោយឯងហ៊ានប្រហើនមកជាចេះដឹងរឿងរបស់យើងជាមួយនឹងអាចង្រៃនោះធ្វើស្អី? > លោក ដុងហ៊ុន និយាយហើយចង្អុរទៅរក អេមីរ៉ាក់

< ទោះបីជាយើងនឹងគេមិនត្រូវគ្នាតែយ៉ាងណាវាក៏គ្រាន់ជាងមនុស្សដូចជាឯងដែលលួចខាំពីក្រោយមិនលើកលែងសូម្បីតែគ្នាឯង > ជុងហ្គុក

< បើសិនជាបែបហ្នឹងក៏កុំមកនិយាយបន្ទោសយើង
ថាម្ដេចទើបយើងធ្វើអញ្ចឹងអោយសោះ អូ៎! បើជ្រុលជាមកជុំគ្នាទៅហើយយើងមានរឿងនិទានមួយចង់
និយាយអោយពួកឯងទាំងពីរស្ដាប់តើចង់ស្ដាប់ទេ? > លោក ដុងហ៊ុន

< ឯងនិយាយស្អីរឿងនិទានឆ្គួតឡប់ស្អីរបស់ឯង ?! > អេមីរ៉ាក់

Catch me if you can 💙🦋 [ចប់]Where stories live. Discover now