ភាគទី8 : បើសិនជាពេលនេះខ្ញុំជារបស់ឯងតើឯងគិតនឹងចង់ធ្វើអ្វីមុនគេ?

4.8K 323 4
                                    

បន្ទប់ទាំងមូលហាក់ប្រែទៅជាស្ងៀមស្ងាត់អោយជ្រងំរាងតូចច្រឡឹងកំពុងនៅក្រោមទ្រូងនាយសង្ហារបានត្រឹមដេកគាំងបើកភ្នែកភ្លើសៗទាំងដែលអ្នក
នៅខាងលើកំពុងលូនអណ្តាតទៅដួសដងយកផ្អែម ល្ហែមចេញពីក្នុងក្រអប់មាត់តូចទាល់តែអស់ចិត្តទើបព្រមដកមាត់ចេញងើបមុខឡើងសម្លឹងមើល ទៅគេ

< ភ្លឹកអ្វី? > ជុងហ្គុក លើកដៃម្ខាងយកទៅផ្ទាត់នៅលើថ្ងាសរាងតូចថ្នមៗព្រោះឃើញថាអ្នកម្ខាងទៀតគិតតែងើយសម្លឹងមើលមកខ្លួន

< គឺ...គឺអូន > ថេយ៉ុង ភ្ញាក់ពីការភ្លឹកហាក់បីឆ្លើយមិនចេញដាក់ភ្នែកទៅចេះតែបានឃើញដើមទ្រូងមាំរបស់នាយរហូតធ្វើអោយគេអៀនថ្នាក់មុខក្រហម ងាំងក្ដៅមុខមាត់អស់នឹងកាន់តែបើកភ្នែកធំៗភ្ញាក់ ផ្អើលខណៈពេលអ្នកម្ខាងទៀតបានចាប់ដៃរបស់គេយកទៅដាក់នៅលើដើមទ្រូងរបស់នាយ

< បើសិនជាពេលនេះខ្ញុំជារបស់ឯងតើឯងគិតនឹងចង់ធ្វើអ្វីមុនគេ? > ដោយសារតែបានដឹងថាអ្នក
ម្ខាងទៀតកំពុងអៀនទើបកើតជាចង់ញោះគេអោយអៀនកាន់តែខ្លាំងព្រោះមើលយូរទៅក្មេងម្នាក់នេះ
ក៏គួរអោយស្រលាញ់ដូចគ្នាជាពិសេសគឺពេលដែលកំពុងគេអៀនបែបនេះទឹកមុខគួរអោយចង់ក្រញិចខ្លាំងណាស់តើ

< ចង់ធ្វើអ្វី? អូនមិនបានចង់ធ្វើស្អីទេ > ថេយ៉ុង ស្រែកប្រកែកតវ៉ារកនឹងដកដៃរបស់ខ្លួនចេញវិញតែ ជុងហ្គុក បានចាប់ដៃគេជាប់ក្ដាប់យ៉ាងណែន

< ក្រែងដំបូងខ្លាំងណាស់មិនចឹង? អោបខ្ញុំថើបខ្ញុំហើយក៏...ធ្វើអោយខ្ញុំមានក្ដីសុខមួយគ្រានោះអីនៅ ពេលនេះហេតុអីមិនធ្វើបែបនោះទៀតម្ដេចមិនខ្លាំងដូចជាពេលដំបូង? > ជុងហ្គុក ឈ្ងោកមុខអោនទៅសួរអ្នកដែលនៅក្រោមទ្រូងខ្លួនកំពុងព្យាយាមងាកមុខគេចចេញនោះ

< បង! ចន ជុងហ្គុក > ថេយ៉ុង កាលបើដឹងថាអ្នកម្ខាងទៀតកំពុងញោះខ្លួននាំអោយគេរកពាក្យឆ្លើយដោះសារមិនចេញបានត្រឹមតែស្រែកដាក់នាយទាំងខឹង

ទទួលស្គាល់ថាគេធ្លាប់អោបធ្លាប់ថើបធ្លាប់ប៉ះពាល់ខ្លួនប្រាណរបស់នាយប៉ុន្តែពេលដែលនាយនិយាយអ៊ីចឹងបើកដៃអោយគេធ្វើវាពិតមែននោះគេបែរជាមិនហ៊ានធ្វើសូម្បីតែសម្លឹងមើលនាយចំៗគេនៅមិនហ៊ាននឹងសម្លឹងមើលផងហាក់ប្រែទៅជាអៀនខ្មាស់ភ័យខ្លាចទៅវិញ

Catch me if you can 💙🦋 [ចប់]Where stories live. Discover now