ភាគទី23 : គំនិតថោកទាបអញ្ចឹងទាល់តែមនុស្សដូចជា ពួកឯងទើបអាចនឹកឃើញតែមិនមែនជាយើង!

3.9K 244 0
                                    

@2ថ្ងៃក្រោយ //

នៅថ្ងៃនេះ ថេយ៉ុង ក៏បានរៀនការងារនៅឯក្រុមហ៊ុនរបស់បងប្រុសគេជាលើកដំបូងចំណែកទឹកមុខគេវិញគឺមានតែក្រញូវនឹងរកយំប៉ុណ្ណោះព្រោះទាំងត្រូវអ្នកជាបងស្ដីបន្ទោសនៅឃ្លានហើយងងួយគេងទៀត

< បងជុន! នៅសល់ពីរម៉ោងទៀតក៏ដល់ម៉ោងចេញ
ពីធ្វើការហើយអញ្ចឹងអូនចេញទៅហើយណា៎ >
ថេយ៉ុង កំពុងអង្គុយធ្វើការនៅក្បែរមាត់ទ្វាក្នុងបន្ទប់ការិយាល័យធ្វើការរបស់អ្នកជាបងសុខៗស្រាប់តែងើបឈរដើរមកកន្លែងតុធ្វើការរបស់ ណាមជុន ស្រដីឡើងប្រាប់ទៅគេទាំងញញឹម

< មិនបានទេ > ណាមជុន តបប្រាប់ទៅគេវិញទាំងដែលភ្នែកកំពុងឈ្ងោកពិនិត្យមើលឯកសារការងារមិនឈប់

< អៅ! ហេតុអី ?? > ថេយ៉ុង ទម្លាក់ទឹកមុខប្រែជាក្រញូវភ្លាមៗខណៈពេលបានលឺអ្នកជាបងនិយាយបែបហ្នឹង

< ពេលនេះជាម៉ោងធ្វើការអូនក៏ដូចជាបុគ្គលិកនៅ ក្នុងក្រុមហ៊ុនម្នាក់យ៉ាងចឹងដូច្នេះហើយអូនមិនអាច ធ្វើអ្វីតាមតែអំពើរចិត្តបានទេអូនត្រូវនៅធ្វើការរហូតបន្តទាល់តែដល់ម៉ោងឈប់សម្រាកពិតមែនទើបអាចចេញទៅបាន > ណាមជុន ងើបមុខឡើងសម្លឹងមុខប្អូនប្រុសដោយប្រើទឹកមុខមាំមុឺងម៉ាត់ដាក់គេដើម្បីចង់អោយគេចេះរៀនខ្លាចញញើតខ្លះមិនមែនចង់ធ្វើអីតាមតែអំពើរចិត្តអញ្ចឹង

< ប៉ុន្តែពេលនេះអូនឃ្លានអូននៅធ្វើការពេញមួយ
ថ្ងៃទៅហើយអូនឈឺក្បាលខ្លាំងណាស់ថែមទាំងខ្លួនអូនឡើងក្ដៅទៀតផងបើមិនជឿទេបងប្រុសសាកស្ទាបក្បាលអូនមើលទៅនៀក > ថេយ៉ុង ថាហើយអោនទៅជិតបងប្រុសចាប់ដៃគេអោយមកស្ទាប់ក្បាលរបស់ខ្លួន

< បើសិនជាឈឺខ្លាំងណាស់ចាំបងប្រាប់អោយ ដេន រកថ្នាំអោយអូនលេប > ណាមជុន

< នេះសម្រេចថាបងនឹងមិនព្រមអោយអូនចេញ
ពីធ្វើការមុនម៉ោងទេមែនទេ ?? > ថេយ៉ុង ប្ដូរជាឈរ ច្រត់ចង្កេះសម្លក់មុខបងប្រុសទាំងខឹងព្រោះខ្លួនខំ លន់តួសម្លេងបានយ៉ាងល្អប៉ុណ្ណឹងហើយបងប្រុសរបស់គេនៅមិនព្រមអោយខ្លួនចេញពីធ្វើការមុនម៉ោងទៀត

Catch me if you can 💙🦋 [ចប់]Where stories live. Discover now