ភាគទី40 : [ ភាគបញ្ចប់ ]💙

6.6K 427 8
                                    

@5ឆ្នាំក្រោយមក //

បន្ទាប់ពីមានរឿងរញ៉េរញ៉ៃរួចមកនោះនៅពេលគ្រប់ យ៉ាងត្រឡប់ទៅដូចដើមវិញ ជុងហ្គុក នឹង ថេយ៉ុង ក៏បានរៀបការជាមួយគ្នាពិតមែនថែមទាំងចិញ្ចៀន
ដែលរាងតូចចង់បាននោះនាយក៏បានទិញទុកយកមកបំពាក់អោយគេនៅថ្ងៃរៀបការដូចគ្នារហូតមក ដល់ពេលនេះពួកគេនៅជាមួយគ្នាបានរយៈពេល 5ឆ្នាំទៅហើយតែក៏មានការឈ្លោះប្រកែកគ្នាខ្លះអីខ្លះដូចគ្នាគិតថាវាចង់ក្លាយជារឿងធម្មតាសម្រាប់គូរស្វាមីភរិយាទៅហើយម្យ៉ាងវិញរាងតូចមានអាយុតិចជាស្វាមីដូច្នេះហើយទើបការគិតចិត្តគំនិតក៏អាចនឹងខុសគ្នាទៅតាមហ្នឹង

< របស់កូនទេណា៎!! > ជុងហ្គុក ទើបនឹងត្រឡប់មកពីធ្វើការវិញខណៈពេលដើរចូលមកដល់ខាងក្នុងផ្ទះ
ស្រាប់តែបានលឺសម្លេងស្រែកឡូឡាឈ្លោះប្រកែកគ្នារវាងកូនប្រុសនឹងភរិយាចេញមកពីខាងក្នុងបន្ទប់ទទួលភ្ញៀវទើបនាយបោះជំហានចូលទៅមើលដឹងថាមានរឿងអ្វី

< របស់កូនតែលុយដែលទិញរបស់លេងនេះគឺជាលុយរបស់ប្ដីប៉ាដូច្នេះហើយប៉ាក៏អាចលេងវាបានដូចគ្នា > ថេយ៉ុង ហាស្ដីប្រាប់ទៅកាន់កូនប្រុសវិញព្រោះតែពួកគេទាំងពីរកំពុងដណ្ដើមគ្នាលេងប្រដាប់តម្រៀបក្មេងដោយសារកាលពីម្សិលមិញនេះពួកគេបានទៅដើរលេងនៅហាង ជុងយ៉ូន ទើបនឹងទាប៉ាធំរបស់គេទិញយកមកនោះ

< តែកូនជាអ្នកសុំប៉ាធំទិញវាមកដូច្នេះហើយឆាប់អោយរបស់លេងនឹងមកកូនវិញភ្លាមណា៎វាជារបស់កូនទេ > ជុងយ៉ូន និយាយហើយដណ្ដើមយករបស់លេងមួយនោះពីដៃប៉ាថេយ៍របស់ខ្លួនវិញតែអ្នកម្ខាង ទៀតនៅតែមិនព្រមអោយគេ

< មិនអោយ > ថេយ៉ុង ថាទាំងលានអណ្ដាតដាក់គេ អង្គុយតម្រៀបរបស់លេងទាំងនោះបន្តទៀតនាំអោយកូនប្រុសធ្វើអ្វីមិនបានក្រៅពីអង្គុយសម្លឹងមុខគេទាំងពេបមាត់រកយំមុននឹងដាក់ដៃទៅគ្រវាសរបស់លេងមួយនោះអោយវាបាក់ខ្ទេចអស់ធ្វើអោយ ថេយ៉ុង ត្រូវបើកភ្នែកធំៗព្រោះគេអង្គុយតម្រៀបវាមួយថ្ងៃហើយទម្រាំតែបានប៉ុណ្ណឹងប៉ុន្តែកូនប្រុសបែរ ជាមកធ្វើវាអោយបាក់ខ្ទេចអស់ទៅវិញ

< អ្ហាយ៎!!!!! > ថេយ៉ុង ស្រែកឡើងទាំងខឹងនឹងមុនលើកដៃទៅវៃភ្លៅកូនប្រុសមួយដៃតែវាក៏មិនបានជា ខ្លាំងប៉ុន្មានឡើយប៉ុន្តែក៏អាចធ្វើអោយ ជុងយ៉ូន
យំបានភ្លាមៗ

You've reached the end of published parts.

⏰ Last updated: Nov 16, 2022 ⏰

Add this story to your Library to get notified about new parts!

Catch me if you can 💙🦋 [ចប់]Where stories live. Discover now