ភាគទី19 : ឯងជាអ្នកខឹងខុសរឿងប្រច័ណ្ឌជ្រុលដោយខ្លួនឯង

4.9K 277 1
                                    

មេឃចាប់ផ្តើមងងឹតទៅហើយ ថេយ៉ុង នៅតែមិនអាចត្រឡប់ទៅផ្ទះវិញដដែលគេក៏បានសុំអោយអ្នកបើកតាក់ស៊ីជូនគេទៅដល់ផ្ទះសិនចាំគេអោយលុយតាមក្រោយប៉ុន្តែអ្នកបើកតាក់ស៊ីគិតថាគេជាមនុស្សដើរបោកប្រាស់គេឯងទើបមិនព្រមទទួលជូនគេទៅ

< នេះយើងត្រូវដើរត្រឡប់ទៅផ្ទះពិតមែនហ្ហេស? >
ថេយ៉ុង អង្គុយនៅក្នុងសួនកម្សាន្តមួយកន្លែងដែលនៅក្បែរនោះព្រមទាំងស្រដីឡើងទឹកមុខចាប់ផ្ដើម
រលីងរលោងរកយំសារជាថ្មី

មុននេះខណៈពេលចេញពីក្នុងឡានវិញនោះក្នុងចិត្តគេលួចគិតថា ជុងហ្គុក អាចនឹងលួងគេឬក៏ហៅខ្លួនអោយចូលទៅក្នុងឡានវិញប៉ុន្តែការពិតគឺវាបានខុស ពីការគិតរបស់គេទាំងស្រុងនាយមិនខ្ចីលួងគេសូម្បី តែបន្តិចបើសិនជាអោយគេជិះឡានត្រឡប់ទៅផ្ទះវិញជាមួយនាយក៏មិនអាចព្រោះគេមើលដឹងថាអ្នកម្ខាងធុញទ្រាន់ខ្លួនខ្លាំងដូច្នេះហើយគិតចង់អោយគេនៅអង្គុយអោយនាយធ្វើមុខធុញទ្រាន់ដាក់ឬ?

< បើសិនជាដឹងចឹងយើងនឹងទៅមិនរវីរវល់ជាមួយទេចង់ទាក់ទងជាមួយស្រីណាក៏យើងមិនខ្វល់ដែរ > ថេយ៉ុង រអ៊ូរង៉ូវៗដូចជាឃ្មុំមិនឈប់ខណៈពេលភ្នែក របស់គេក៏ឡើងហើមយ៉ាងខ្លាំង

< អ្នកណាក៏បានមកយកខ្ញុំត្រឡប់ទៅផ្ទះវិញផង >
ថេយ៉ុង ស្រែកឡើងនាំអោយមនុស្សគ្រប់គ្នាដើរកាត់
នៅទីនោះសម្លឹងមើលមកគេព្រោងព្រាត

អ្នកខ្លះសម្លឹងមើលគេបែបអាណិតអាសូរព្រោះតែបានឃើញគេអង្គុយរលីងរលោងរកយំទើបគិតថាគេប្រហែលជាត្រូវនរណាយកបោះបង់ចោលអ៊ីចឹងឯខ្លះទៀតក៏សម្លឹងមើលមកគេរបៀបសើចចម្អកមើលងើយគិតថាគេជាមនុស្សដែលសតិមិនគ្រប់អង្គុយយំព្រាបដូចជាមនុស្សឆ្គួតនាំអោយរាងតូច ថេយ៉ុង
ឃើញចឹងក៏ចាប់ផ្តើមយំពិតមែនព្រោះគេទាំងខ្មាស់
ទាំងភ័យខ្លាចចរឹកកាចឆ្នាស់ឆ្នើមស្រាប់តែរលាយបាត់អស់នៅសល់ត្រឹមតែភាពទន់ខ្សាយមិនហ៊ានប្រឈមមុខជាមួយនឹងនរណាថែមទាំងខណៈពេល
នោះក៏មានមនុស្សប្រមឹកសតិមិនល្អម្នាក់ដើរកាន់ដបស្រាមកអង្គុយចុះនៅក្បែរគេធ្វើអោយរាងតូចកាន់តែខ្លាចទើបត្រូវប្រញាប់ងើបចេញពីកន្លែងនោះយ៉ាងលឿន

Catch me if you can 💙🦋 [ចប់]Where stories live. Discover now