ភាគទី26 : ចុះអាតាសុីវិលជាមួយគ្នា

3.8K 250 1
                                    

ថ្ងៃនេះទំនេរពីការងារ ជុងហ្គុក ក៏បានទៅលេងផ្ទះ
របស់ ថេយ៉ុង តាមពាក្យសម្ដីដែលបានបបួលគេកាលពីប៉ុន្មានថ្ងៃមុននោះរាងតូចឯណេះវិញពេលអញ្ចឹងសប្បាយចិត្តញញឹមបិទមាត់ព្រោះគេតែងតែចង់អោយ ជុងហ្គុក ស្និទ្ធស្នាលជាមួយនឹងគ្រួសាររបស់គេអោយបានច្រើន

< នៅថ្ងៃនេះខ្ញុំមិនបានមកលេងគ្រប់គ្នាតែប៉ុណ្ណឹង
ទេគឺដោយសារតែខ្ញុំមានរឿងចង់និយាយជាមួយនឹងគ្រប់គ្នាផងជាពិសេសគឺអ្នកទាំងពីរ > ខណៈពេលកំពុងអង្គុយនិយាយជជែកលេងជាមួយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងសប្បាយរីករាយនោះ ជុងហ្គុក ស្រាប់តែបានស្រដីឡើងមកប្រាប់ទៅកាន់គ្រប់គ្នាព្រមទាំងងាកទៅសម្លឹងមើលអនាគតឪពុកម្ដាយក្មេករបស់ខ្លួន

< តើមានរឿងអ្វីឬ? > លោកគីម

< ឬមួយក៏កូនថេយ៍បានធ្វើអ្វីអោយក្មួយមិនពេញ ចិត្តមែនទេ? > អ្នកស្រីគីម សួរបន្តធ្វើអោយរាងតូច ក្បែរគាត់បានលឺអញ្ចឹងបែរទៅសម្លឹងមុខ ជុងហ្គុក យ៉ាងលឿនក្នុងចិត្តកំពុងភ័យនឹងរកនឹកថាតើខ្លួន បានធ្វើអ្វីខុសធ្វើអោយនាយមិនពេញចិត្តឬអត់? ជុងហ្គុក បានឃើញទឹកមុខរបស់រាងតូចហើយសើចបន្តិចទើបនិយាយបន្ត

< ថេយ៍មិនបានធ្វើអ្វីខុសទេ ចំណែករឿងដែលខ្ញុំចង់និយាយនេះគឺពេលនេះខ្ញុំកំពុងតែរវល់ជាមួយ នឹងរឿងការងារថែមទាំងមានរឿងជាច្រើនទៀតដែរខ្ញុំកំពុងដោះស្រាយនឹងចាប់ចែងវាអោយបានរួចរាល់
ដូច្នេះហើយខ្ញុំនៅមិនទាន់អាចគិតដល់រឿងរៀបការបានទេតែដើម្បីបញ្ចាក់ពីភាពស្អាតស្អំថាខ្ញុំស្រលាញ់ថេយ៍ពិតមែនខ្ញុំចង់រៀបការជាមួយគេខ្ញុំមិនបានគិតនឹងចង់លេងសើចជាមួយគេតើខ្ញុំអាចសុំអ្នកទាំងពីរចុះអាតាសុីវិលជាមួយគេមុនបានទេ ?? >
ពាក្យសម្ដីរបស់ ជុងហ្គុក ចុងប្រយោគបានធ្វើអោយគ្រប់គ្នានៅក្នុងបន្ទប់ទទួលភ្ញៀវភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសនោះគឺជារាងតូចអង្គុយសម្លឹងមុខនាយឥតព្រិចបេះដូងហាក់ដូចជាលូកញាប់ខុសពីធម្មតាតើអម្បាញ់មិញគេមានបានស្ដាប់អ្វីច្រឡំឬអត់ ??

< ក្មួយគិតច្បាស់ហើយឬ? > ក្រោយស្ងាត់អង្គុយគិតមួយស្របក់ទើបលោកគីមចាប់ផ្តើមសួរទៅកាន់
ជុងហ្គុក វិញដើម្បីចង់បញ្ចាក់អោយច្បាស់ថានាយមិនបាននិយាយលេងសើច

Catch me if you can 💙🦋 [ចប់]Where stories live. Discover now