ភាគទី៣

601 54 0
                                    

តោះៗតភាគ🤓

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី ៣💕

----------///---------

   បន្ទាប់ពីក្រុមគ្រូពេទ្យបានទទួលទានអាហារថ្ងៃត្រង់រួច ពួកគេបានធ្វើដំណើរទៅកាន់ភូមិ ព្រះអាទិត្យដែលនៅជាប់នឹងបន្ទាយនោះតែម្តង។

  អ៉ីបូនឹងហានជាអ្នកជូនក្រុមគ្រូពេទ្យទៅចុះតាមភូមិដោយមានកងទាហាន៤,៥នាក់ជាអ្នកកាន់អ៉ីវ៉ាន់ដែលមានថ្នាំពេទ្យនឹងសម្ភារៈពេទ្យខ្លះៗដើម្បីផ្តល់ជូនប្រពលរដ្ឋនឹងមណ្ឌលសុខភាពនៅទីនោះ។

" ជូន! ប៉ាឯងទៅក្រុងថ្ងៃនឹងមែន? " ចាន់

" អឹម! គាត់ចេញទៅម៉ោង៥ល្ងាចនឹងហើយ " ជូន

" អេ! ក្រែងអាបុិមុខងាប់នឹងដៃស្តាំប៉ាឯងហៃ ម៉េចមិនទៅជូនដំណើរប៉ាឯង ហើយមកជាមួយពួកយើងវិញ " ចាន់

" ប៉ាយើងឲ្យគេមកការពារយើងនឹងក្រុមពេទ្យនឹងហើយ ប៉ាយើងមានទាហានច្រើនណាស់ដែលជូនដំណើរនោះ ពិសេសគាត់ជិតចូលនិវត្តន៍ហើយនឹងត្រូវផ្ទេរដំណែងទៅឲ្យនរណាម្នាក់ ហើយក៍ប្រហែលជាម្នាក់ក្នុងចំណោមពួកគេទាំង២ដែរ "

" ចឹងឯងគិតថា ២នាក់នឹងអ្នកណាសមនឹងដំណែងប៉ាឯងជាង? " ចាន់

" យើងមិនបានដឹងទេវើយ បើយើងមិនដែលដឹងពីស្នាដៃពួកគេទាំង២ផងឲ្យយើងជ្រើសម៉េចកើត! ប៉ុន្តែយើងបានលឺប៉ានិយាយជាមួយមេគាត់ថា មេកងហានសាកសមបន្តដំណែងពីគាត់ច្រើនជាងមេកងអ៉ីបូ "

" បើឲ្យមេកងហានកាន់ដំណែងសមជាងអាបុិមុខងាប់នឹង! បើអាបុិនឹងឡើងកាន់ដំណែងទាហាននៅទីនេះទាំងអស់ប្រាកដជាមុខងាប់ ថ្មឹងៗដូចតោវត្តភ្នំទាំងអស់នឹង " ចាន់និយាយសើចតិចៗជាមួយជូននឹងយ៉ាងស៉ី

" បានហើយៗ ឈប់សើចទៅគេដើរទៅមុខអស់ហើយ យើង៣នាក់នៅក្រោយគេទេ! មកៗ រត់ឲ្យទាន់គេ! " យ៉ាងស៉ី

" លឿនៗ គេទៅអស់ហើយ! ចាន់ឯងរត់ឲ្យលឿនមើស៎! " ជូន

< ព្រុស...>

  យ៉ាងស៉ីរត់លឿនពេកដួលព្រុសលើដីធ្វើឲ្យរបួសជង្គង់ចេញឈាម នាងងើបឈរមិនរួចក៏មានដៃមាំមួយគូចាប់គ្រានាងឡើងធ្វើឲ្យបេះដូងយ៉ាងស៉ីលោតឌុបដាក់ៗម្នាក់គឺកម្លោះថ្ពាល់ខួចសាច់សខ្ចី អ៉ីស៉ីងនៅក្នុងក្រុមផ្កាយសំណាង

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now