ភាគទី១៧

463 40 0
                                    

មកហើយៗ🔥

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១៧ 💕

----------///--------

" ឈប់សិន! លោកចង់ស្លៀកឯកសណ្ឋានចូលហាងអាហារហេស? "

" យ៉ាងម៉េចស្លៀកចឹងគេមិនឲ្យចូលហាងហេស? "

" មិនមែនចឹងទេ ខ្ញុំខ្លាចភ្ញៀវក្នុងហាងរត់ជាន់ជើងគ្នាដោយសារអាមុខងាប់នឹងអាកាំភ្លើងនៅជាប់ចង្កេះលោកនឹង! នេះលោកមានសម្លៀកបំពាក់ក្នុងឡានអត់? "

" អត់មានទេ ខ្ញុំជិះឡានជាមួយហានមក " ចាន់ឈរគិតបន្តិចក៏ទាញដៃអ៉ីបូឲ្យដើរតាមខ្លួន ឯអ៉ីបូឃើញចាន់បែបនេះមុខរីកដូចគ្រាប់ជី

   +បន្ទប់ក្រុមផ្កាយដុះកន្ទុយ

   បន្ទប់នេះជាបន្ទប់សម្រាប់ក្រុមផ្កាយដុះកន្ទុយសម្រាកពីការងារ

" ស្លៀកអានេះទៅ " ចាន់ហុចខោស្ព័រខ្មៅនឹងអាវយឺតពណ៌ខ្មៅទៅឲ្យអ៉ីបូ

" របស់ណាគេ? "

" របស់ជូន! " អ៉ីបូមើលខោអាវនឹងដៃរួចញាក់ចិញ្ចើម

" នោះ! បន្ទប់ទឹកចូលទៅ " ចាន់ចង្អុលបង្ហាញបន្ទប់ទឹកទៅកាន់អ៉ីបូ ឯអ៉ីបូគេដើរទៅផ្លាស់សម្លៀកបំពាក់ក្នុងបន្ទប់ទឹក ចំណែកចាន់គេងលើសាឡុងចុចទូរស័ព្ទចាំអ៉ីបូ

   មួយសន្ទុះក្រោយ អ៉ីបូចេញពីបន្ទប់ឃើញចាន់គេងលង់លក់លើសាឡុងយ៉ាងព្រងើយគេដើរសម្តៅទៅរកចាន់ដាក់ឯកសណ្ឋាននៅលើតុដាក់គូទអង្គុយលើសាឡុងថ្នមៗខ្លាចម្ចាស់ថ្លើមប្រម៉ាត់គេភ្ញាក់ នាយលើកដៃដាក់លើថ្ពាល់ចាន់អង្អែលចុះឡើងៗ

" លក់ស្រួលណាស់ន៎! " អ៉ីបូអោនជ្រប់មុខទៅលើចាន់ធ្វើឲ្យច្រមុះស្រួចៗគេទាំង២ប៉ះគ្នា អ៉ីបូដាក់បបូរមាត់គេថ្នមៗលើបបូរមាត់ចាន់តែចាន់នៅតែមិនភ្ញាក់

" ទ្រម៉ក់ណាស់ " អ៉ីបូយកដៃច្បិចច្រមុះចាន់តិចៗ ភ្លាមនោះគេនឹកឃើញល្បិចធ្វើបាបចាន់។ បបូរមាត់អ៉ីបូបឺតជញ្ចក់ជុំវិញកចាន់ ធ្វើឲ្យមានស្នាមក្រហមពេញកដោយសារវាឈឺតិចធ្វើឲ្យចាន់បម្រាស់ខ្លួន ឯអ៉ីបូឃើញចាន់ជិតភ្ញាក់គេស្ទុះអង្គុយលើសាឡុងត្រង់ភ្លឹង

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now