ភាគទី៣១

404 35 0
                                    

មកហើយៗ🔥 ( អាណិតចាន់ៗណាស់លោកមេកងបូអត់បានមកក្នុងថ្ងៃពិសេសរបស់ខ្លួន😢)

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី៣១ 💕

----------///--------

   បន្ទាប់ពីថតរូបចប់ ពួកគេបានទៅញាុំបាយអាហារថ្ងៃត្រង់ជាមួយគ្នានឹងវីឌីអូខលទៅជូន

« រ៉ីង រ៉ីង... »

< សួស្តីទាំងអស់គ្នា! អបអរសាទរផងណា > ជូន

< ចុម! ម៉េចឯងដឹងថាពួកយើងជាប់ > ចាន់

< ផេកសាលាបង្ហោះប៉ុណ្ណាប៉ុណ្ណី! យើងអង្គុយរកឈ្មោះពួកឯងចង់ងាប់ទម្រាំឃើញ អបអរសាទរទាំងអស់គ្នាណា > ជូន

< អេ៎ៗ ជូនអ្នកណានៅក្រោយឯងនឹង? ដូចជាមនុស្សស្រី... > គ្រាន់លឺយ៉ាងស៉ីសួរបែបនេះ ជូនញញឹមអៀនរួចហៅស្រីម្នាក់នោះមក

< នេះសង្សាគ្នា នីនី! ពួកគេមិត្តភក្តិបង! >

< សួស្តីទាំងអស់គ្នា! អបអរសាទរដែលប្រលងជាប់ណា > នីនីញញឹមយ៉ាងរួសរាយទៅកាន់ពួកគេ

< សួស្តី! អរគុណច្រើន > ពួកគេនិយាយព្រមគ្នា

< នាងជាជនជាតិយើងមែន? និយាយភាសាច្បាស់ល្អម្លេះ! > យ៉ាងស៉ី

< ជនជាតិយើងតើ! នាងជាកូនមិត្តភក្តិរបស់ម៉ាក់យើងនឹងក្រុមគ្រួសារអ្នករៀបចំឲ្យមើលចិត្តគ្នា បន្ទាប់ពីមើលចិត្តគ្នាហើយ ឥលូវពួកយើងទាក់ទងគ្នាហើយ ហើយបន្ទាប់ពីរៀនចប់ពួកយើងនឹងរៀបការ! ច្រណែនយើងអត់យ៉ាងស៉ី? ឯងនេះចរឹកប្រុសៗចឹងដឹងមានអ្នកណាយកទេ! បើមានមែនប្រហែលម្នាក់នោះមានបញ្ហាភ្នែកហើយ...ហាហាស " ជូនសើចចំអកយ៉ាងស៉ី នីនីលឺជូននិយាយបែបនេះនាងទះស្មាជូនមួយដៃ

< ខ្ញុំបាទនេះហើយដែលមានបញ្ហាភ្នែកនោះ...ហិហិ > យ៉ាងស៉ីលឺបែបនេះនាងអៀនបានទះអ៉ីស៉ីងមួយដៃបិះធ្លាក់ពីលើកៅអី

< នេះៗ...នេះ...កុំប្រាប់ណាថា...ពួកគេទាំងពីរ... > ជូន

< នឹងហើយ! អ៉ីស៉ីងទើបសុំយ៉ាងស៉ីរៀបការមិញនឹង មិត្តភក្តិលក់ចេញបានហើយ ឯងខ្លាចអត់មានយកវាដែរតើ...ហាហាស > ចាន់និយាយរួចលាតអណ្តាតដាក់យ៉ាងស៉ី

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Unde poveștirile trăiesc. Descoperă acum