ភាគទី២២

431 39 0
                                    

មកហើយៗ🔥 ( ផុសឲ្យបានមុនភ្លៀង😂 )

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២២ 💕

----------///--------

   #ម៉ោង៨យប់

   ពួកគេអង្គុយញាុំអាហារពេលល្ងាចយ៉ាងសប្បាយ ព្រមនឹងការរំលឹករឿងពីក្មេងៗរបស់ចាស់ៗ ឯចាន់គិតតែញាុំមិនមាត់មិនកចំណែកអ៉ីបូមើលមុខចាន់ព្រមនឹងទឹកមុខចង់សើចតែខំទប់តែដៃរបស់គេចាប់ម្ហូបឲ្យចាន់រហូត ឯចាន់គិតតែពីអោនមុខញាុំមិនខ្ចីមើលមុខអ្នកណាទាំងអស់

" ថ្ងៃនឹងកើតអី ម៉េចស្ងាត់មេស? កូនកើតអីម៉ាក់វា? " ប៉ាចាន់ឃើញចាន់ចម្លែកមិនមាត់មិនក ព្រោះរាល់ដងចាន់គេនិយាយច្រើនគ្មានអ្នកនិយាយឈ្នះគេទេ

" អូនវៃវា "

«ហិៗ...ហិៗ...»

" ប៉ាឯងមើល៎ ម៉ាក់វៃខ្ញុំពីរដៃឡើងជាំសាច់អស់លីង...ហិៗ " ចាន់លាត់ដៃអាវបង្ហាញប៉ារបស់គេ

" ហើយវាថីអូនឯងបានវៃកូនចឹង មិនចេះខ្មាស់ភ្ញៀវទេអីកូនធំហើយណា "

" ម៉ាក់វៃកូនមុខភ្ញៀវម្មងប៉ា...ហិៗ "

" ប៉ិនណាស់អារឿងប្តឹងនឹង! បងឯងក៏ចឹងដែរ កាន់ជើងអាកូនក្បាលខូចនឹងរហូត! បងឯងដឹងអត់ថីបានអូនវៃវា អាកូនសំណព្វបងឯងនឹងវាប្រើភ្ញៀវឲ្យជួយលើកស៊ុបនឹងណា...ហឹម! ទ្រាំមិនបានវៃទាំងឪទៀតលូវនឹង! " ប៉ាចាន់គ្រាន់លឺម៉ាក់ចាន់ចង់វៃខ្លួន គាត់ប្រែទឹកមុខភ័យអោនញាុំបាយ

" នេះៗ ញាុំឲ្យច្រើនៗទៅ " ប៉ាចាន់ចាប់ម្ហូបឲ្យប៉ាអ៉ីបូ  ឯអ៉ីបូមើលទៅមុខចាន់ព្យាយាមទប់សំណើចព្រោះអស់មានអ្នកកាន់ជើង ចាន់ក៏បែរទៅមើលអ៉ីបូ

" មើល៎ស្អី? មិនញាុំទៅ? "

«ផាច់...»

«អួយ...»

   សម្លេងបាតដៃរន្ទះរបស់ម៉ាក់ចាន់ ប្រថាប់លើភ្លៅរបស់ចាន់លាន់លឺឡើងខ្លាំងធ្វើឲ្យគ្រប់គ្នាងាកមកមើលចាន់គ្រប់គ្នា។ គ្រាន់តែម៉ាក់ចាន់ផ្តើមញញឹមស្មើរទៅកាន់គ្រប់គ្នានៅទីនោះ ធ្វើឲ្យពួកគេអោនមុខចុះញាុំបាយដោយសារខ្លាចក្រសែភ្នែកស្មើររបស់ម៉ាក់ចាន់

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now