មកហើយៗ🔥 ( ស្វាគមន៍តួថ្មី👋 )
រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️
💕ភាគទី២៣ 💕
----------///--------
#ព្រឹកឡើង
ពួកគេបានក្រោកពីគេងញាុំអាហារពេលព្រឹកជុំគ្នា ដែលជាស្នាដៃរបស់ម៉ាក់ចាន់
«រ៉ឺងៗ...»
" មកដល់ល្មម! " ម៉ាក់ចាន់ចេញទៅបើកទ្វារ
" អ្នកណាគេមកប៉ា? " ចាន់
" ប៉ាមិនដឹងដែរនឹង "
ម៉ាក់ចាន់បានដឹកដៃនារីស្រស់ស្អាតម្នាក់ដែលស្លៀករ៉ូបពណ៌ក្រហមទម្លាក់សក់ពណ៌ត្នោតព្រឿងៗអមដោយកាបូបដៃម៉ាកល្បីធ្វើឲ្យប៉ាចាន់នឹងប៉ាអ៉ីបូមើលភ្លឹកតែម្តង ដោយឡែកចាន់នឹងអ៉ីបូគិតតែពីញាុំ
" អ្នកទាំងអស់គ្នា! នេះគឺជាកូនលូលូ។ ម៉ាក់របស់នាងជាម្ចាស់ក្លឹបហាត់ប្រាណធំជាគេប្រចាំប្រទេសនេះ "
" ជំរាបសួរលោកអ៊ំទាំងពីរ " ប៉ាចាន់នឹងប៉ាអ៉ីបូគ្រាន់តែលឺគេហៅអ៊ំភ្លាមទម្លាក់ទឹកមុខអន់ចិត្តព្រមទាំងពោលតិចៗ...
" ហៅបងប្រុសអីទៅ ហៅអ៊ំចាស់ពេកទេដឹង " ប៉ាចាន់
" មែននឹងហា៎ស " ប៉ាអ៉ីបូ
" ហើយនេះកូនចាន់ជាកូនរបស់ម៉ាក់ ឯខាងនោះគឺកូនបូជាកូនបងវ៉ាង " ម៉ាក់ចាន់
" សួស្តី! បងចាន់ បងបូ "
" បាទសួស្តី " បូនឹងចាន់ពោលឡើងព្រមគ្នា
" មោះៗកូន អង្គុយចុះមកញាុំបាយជុំគ្នា " ម៉ាក់ចាន់បានដឹកដៃលូលូឲ្យអង្គុយកៅអីជិតអ៉ីបូ
ពួកគេអង្គុយញាុំបាយបន្តទៀត ឯលូលូព្យាយាមរំកិលកៅអីខិតទៅជិតអ៉ីបូ តែអ៉ីបូរំកិលកៅអីចេញពីលូលូ ចំណែកចាន់គិតតែញាុំអត់ខ្វល់អីទាំងអស់
" កូនបូ តើឯងមានមិត្តស្រីនៅ? " លឺម៉ាក់ចាន់សួរបែបនេះ គេសម្លឹងទៅកាន់ចាន់ ឯចាន់វិញគេមើលទៅអ៉ីបូដូចគ្នា
" មិនទាន់មានទេបាទ តែខ្ញុំ... " ចាន់មានអារម្មណ៍អន់ចិត្តនឹងលឺពាក្យអ៉ីបូអម្បិញមិញនេះ