ភាគទី៣២

382 37 0
                                    

មកហើយៗ🔥

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី៣២ 💕

----------///--------

   +សួនច្បារសកល

   ចាន់ទិញការ៉េមមួយដើមអង្គុយញាុំលើបង់មុខសាលាដែលស្ថិតនៅក្នុងសួនច្បារ

" ហឹម...ម្នាក់ៗសុទ្ធតែមានរូបគូ ហើយអាបងស្រីឯងនេះមកបង្ហាញមុខសង្សារគាត់ឲ្យមើលទៀត! ហឹម...បើដឹងចឹងណាទេហៅហាន់នីគេឲ្យមកហើយ នឹងថតរូបឲ្យបានបីបួនពាន់សន្លឹកម្មង តែគេរវល់ណាស់មិនអាចមកបានទេ...ហឺយ...ដឹងគាត់ញាុំបាយទឹកដិតដល់អត់ទេន៎? " ចាន់អង្គុយញាុំការ៉េមបណ្តើររអ៊ូម្នាក់ឯងបណ្តើរ ភ្លាមនោះមានដៃមកចាប់កាន់ស្មាចាន់ថ្នមៗព្រមបន្លឺសម្លេងឡើង

" ម៉េចបានមកអង្គុយម្នាក់ឯងចឹង? " គ្រាន់លឺសម្លេងភ្លាមគេងាកមើលទៅកាន់បុរសម្នាក់នោះ

" អា៎ៗ...បងសម្លាញ់ៗ " ចាន់ទម្លាក់ការរ៉េមចុះពីដៃធ្លាក់ទៅលើស្មៅ រួចស្ទុះទៅអោបអ៉ីបូយ៉ាងណែនធ្វើឲ្យគេដកដង្ហើមសឹងមិនចង់រួច

" បានហើយៗ...លែងបងសិនទៅ បងថប់ដង្ហើមស្លាប់លូវហើយបើអូនឯងអោបរឹតកបងបែបនេះនោះ...លែងសិនៗ " ចាន់បានលែងដៃពីកអ៉ីបូតិចៗ

" មកពីអូនភ្ញាក់ផ្អើលពេកនឹងណា! ម៉េចបានបងដឹងថាថ្ងៃនេះអូនទទួលបរិញ្ញាប័ត្រ? "

" ម៉ាក់អូនឯងខលប្រាប់នឹងណា! ហើយម៉េចមិនប្រាប់បងចឹង? "

" គឺថាអូនគិតថាបងឯងរវល់នឹងណា បានមិនចង់រំខានបងឯងនឹង! "

" ថ្ងៃក្រោយត្រូវតែប្រាប់បងគ្រប់រឿង ពិសេសប្រាប់ដោយអូនផ្ទាល់លឺអត់? " អ៉ីបូច្បិចច្រមុះចាន់តិចៗ

" បាទ! អូននឹងប្រាប់បងឯងគ្រប់រឿងតែម្តង សូម្បីរឿងញាុំ គេង ចូលបន្ទប់ទឹកហើយ... "

" បានហើយៗ មិនបាច់គ្រប់រឿងចឹងពេកទេ...យ៉ាប់ម្មងអូនឯងនេះពូកែណាស់អាខាងឌឺ... "

" ក្រែងឲ្យប្រាប់គ្រប់រឿងហ្អី? " ចាន់សើចតិចៗ

" អើៗ បានហើយៗឲ្យអូនឯងឈ្នះចុះ! តោះទៅថតរូបជុំគ្នា ប៉ាបងក៏អញ្ជើញមកដែរ! " អ៉ីបូចាប់ដៃចាន់ដើរទៅ តែភ្លាមនោះចាន់មិនព្រមដើរទៅ

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now