ភាគទី១០

493 47 0
                                    

ឲ្យអស់អ្នកអើយអញ្ជើញតភាគរឿង អឺអើយៗ (បទ

យីកេ)😎

មោះៗតភាគ🔥

#រីករាយអានទាំងអស់គ្នា

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី ១០ 💕

----------///---------

   +ភូមិព្រះចន្ទ

   ពួកគេបានធ្វើដំណើរមកដល់ភូមិ គេធ្វើការប្រជុំដូចសព្វដងនៅពេលប្រជុំចប់គេពួកគេដើរចែកថ្នាំដល់អ្នកនៅទីនោះ ឯអ៉ីបូវិញឈរសម្លឹងចាន់ពីឡានអត់មានដាក់ភ្នែកសោះ ចំណែកចាន់ក្រឡេកភ្នែកឃើញគេទម្លាក់ទឹកមុខបែរចេញធ្វើដូចមនុស្សមិនស្គាល់គ្នា ធ្វើឲ្យអ៉ីបូកាន់តែមានអារម្មណ៍ខុសធម្មតាគេជ្រួញចិញើមដើរសម្តៅទៅឡាន

   ពួកគេបានបញ្ចប់កិច្ចការរួច បានរៀបចំអ៉ីវ៉ាន់ត្រលប់មកបន្ទាយវិញ។ ពួកគេមកដល់បន្ទាយវិញនៅម៉ោង៨យប់...

   +សួនច្បារ

   ចាន់អង្គុយលើបង់មុខសួនច្បារស្តាប់ចម្រៀង ឯអ៉ីបូគេងមិនលក់ដោយសាររឿងចាន់គេដើរមកមើលបន្ទប់ចាន់ដូចរាល់យប់ ភ្លាមនោះ...

" អ៉ីបូ! " លីយីង

" នេះអ្នកនាងមិនទាន់គេងទេ? " អ៉ីបូ

" មិនទាន់ងងុយ ទើបមកចេញស្រូបខ្យល់បន្តិច! ហើយចុះលោកមកទីនេះធ្វើអីដែរ? "

" គឺថា...ខ្ញុំមកដើរល្បាត! វាសុវត្ថិភាពល្អទេ ចឹងខ្ញុំសុំលាទៅបន្ទប់វិញហើយ " អ៉ីបូដើរចេញពីទីនោះតែ...

" ឈប់សិន! ខ្ញុំមានរឿងនិយាយជាមួយលោក " អ៉ីបូបញ្ឈប់ដំណើរហើយបែរមករកលីយីង

" និយាយមក! " លីយីងដើរទៅជិតអ៉ីបូ នាងបានស្ទុះទៅអោបអ៉ីបូ ឯអ៉ីបូឈរថ្មឹង

" លោកដឹងទេ ខ្ញុំនឹកលោកណាស់! ខ្ញុំបន់ឲ្យឆាប់រៀនចប់នឹងវិលមកកាន់ទីនេះម្តងទៀតជួបលោកហើយបានអោបលោកដូចពីមុនទៀត យើងចាប់ផ្តើមសារជាថ្មីណាអ៉ីបូ " លីយីងកាន់តែអោបអ៉ីបូកាន់តែខ្លាំង ឯអ៉ីបូទាញដៃនាងចេញពីខ្លួនគេ

" សុំទោស! វាមិនអាចទេ "

" ហេតុអី? លោកក៏នៅស្រលាញ់ខ្ញុំ ខ្ញុំក៏នៅស្រលាញ់ យើងស្រលាញ់គ្នាមិនចឹង តើលោកឈប់ស្រលាញ់ខ្ញុំហើយមែនទេអ៉ីបូ ? "

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now