ភាគទី៣០

389 38 0
                                    

មកហើយៗ🔥ចាន់ៗប្រលងជាប់ហើយ🎉❤️

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី៣០ 💕

----------///--------

   #មួយអាទិត្យក្រោយមក

   បន្ទាប់ពីប្រលងចប់មក ហើយថ្ងៃនេះជាថ្ងៃដែលខាងសាលាត្រូវប្រកាសលទ្ធផល

   មានក្រុមនិស្សិតជាច្រើនឈររង់ចាំស្តាប់លទ្ធផល ដែលនឹងប្រកាសបន្តិចទៀតនេះ ឯក្រុមផ្កាយដុះកន្ទុយនឹងក្រុមផ្កាយសំណាងឈររង់ចាំស្តាប់លទ្ធផលជាមួយគ្នា

" មិននឹកស្មានសោះក្រុមដែលខ្សោយប្រចាំសាលានឹងក្រុមខ្លាំងប្រចាំសាលាមានថ្ងៃនេះសោះ...ហិហិ " អ៉ីស៉ីង

" មែននឹង! ឈ្លោះគ្នារាល់ថ្ងៃ តែបែរជាមានអារម្មណ៍ចង់យំពេលដែលជិតបែកគ្នា...ហឹម " យ៉ាងស៉ី

" ឲ្យយើងសូមទោសណា! ពេលនោះបណ្តោយឲ្យពួកឯងប្រថុយគ្រោះថ្នាក់ក្នុងព្រៃជាមួយកងទ័ព " មេក្រុមផ្កាយសំណាង

" តាមពិតទៅពួកយើងដឹងអស់ហើយ ថាថ្ងៃនោះពួកឯងបានបដិសេដជាមួយខាងសាលាដើម្បីចូលទៅក្នុងព្រៃជួយពួកទាហានជាមួយពួកយើង ហើយរឿងនឹងជូនក៏ដឹងដែរ " យ៉ាងស៉ី

" ត្រូវហើយលោកគ្រូប្រាប់ពួកយើងហើយថាឯងនឹងកូនក្រុមចង់ជួយពួកយើងតែសភាពការណ៏នៅក្រុងក៏ពិបាកទើបពួកឯងទុកពួកយើងចោល ពួកយើងជាមិត្តល្អនឹងគ្នារហូតណាហើយយើងនឹងពួតដៃគ្នាជួយសង្គ្រោះពលរដ្ឋឲ្យអស់សមត្ថភាពទាំងអស់គ្នា " ចាន់ញញឹមទៅកាន់អ្នកទាំងអស់គ្នា

" ល្អណាស់! ពួកយើងនឹងតស៊ូជំនះជាមួយគ្នាដើម្បីបម្រើប្រជាពលរដ្ឋ " មេក្រុមផ្កាយសំណាង

" តែខ្ញុំមិនដឹងជាប់ឬអត់ទេ? " ចាន់

" ពួកយើងជឿជាក់លើឯង! " នាំគ្នាស្រែកផ្តល់កម្លាំងចិត្តដល់ចាន់ ឯចាន់លឺបែបនេះពីទឹកមុខស្រពោនមកជាស្រស់ញញឹមដូចផ្កាត្រូវទឹកសន្សើម

" អេ៎ៗ ពួកឯងនៅឈរប្រូប្រាជ្ញដល់ណាទៀតនឹង! គេចាប់ផ្តើមប្រកាសលទ្ធផលហើយ មកៗឲ្យលឿនៗ " ពួកគេលឺបែបនេះភ្លាម នាំគ្នារត់ទៅកាន់មុខសាលប្រកាសលទ្ធផល ឯចាន់វិញទាញទូរស័ព្ទខលវីឌីអូទៅកាន់អ៉ីបូ

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now