ភាគទី២៧

400 39 0
                                    

ថ្ងៃនេះអេតមីនថែមឲ្យមួយភាគទៀតចុះ☺️រីករាយអានទាំងអស់គ្នា😘

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២៧ 💕

----------///--------

   ...តែសោឡាននៅប៉ារបស់គេ គេបានដាក់ចាន់ឲ្យអង្គុយលើកៅអីក្បែរចំណតឡាន

" ឯងមកជាមួយបង! " អ៉ីបូហៅក្មេងប្រុសនោះឲ្យទៅក្នុងពិធីជាមួយខ្លួន

   ពួកគេដើចូលទៅកាន់កម្មវិធី អ៉ីបូបានយកទូរស័ព្ទពីក្មេងប្រុសនោះបើកសម្លេងឲ្យ ប៉ាម៉ាក់ចាន់នឹងប៉ារបស់គេស្តាប់

" ព្រះជួយ! ចុះចាន់យ៉ាងម៉េចហើយកូនបូ? "

" គេនៅចំណតឡានមិនអីទេ! ប៉ាឲ្យសោឡានមកកូនជូនចាន់ទៅពេទ្យ " ប៉ារបស់អ៉ីបូបានហុចសោឡានឲ្យគេ

" ធ្ងន់ធ្ងរទេ? ម៉េចបានទៅពេទ្យ? គេមានរបួសមែនទេ? " ម៉ាក់ចាន់

" គេមិនមានរបួសទេ! គ្រាន់តែត្រូវថ្នាំសម្រើប តែកុំភ័យប្រភេទថ្នាំសម្រើបនេះស្រាលនោះទេ! ខ្ញុំទៅហើយ! " អ៉ីបូនិយាយរួចគេរត់ចេញយ៉ាងរហ័សទៅចំណតឡាន

   ចំណែកម៉ាក់ចាន់បានដើរសម្តៅទៅកន្លែងលូលូ ដែលលូលូកំពុងសន្ទនាជាមួយអ្នកជំនួញធំៗ

« ផាច់...ផាច់...»

  សម្លេងទះកំផ្លៀងលឺសូរលាន់លឺពេញកម្មវិធី ធ្វើឲ្យភ្ញៀងនៅទីនោះចោមរោមមើលគ្រប់ៗគ្នា

" ម៉េចបានអ្នកមីងមកទះកំផ្លៀងខ្ញុំ? "

" ចង់ដឹងហេស៎? បាន...ស្តាប់ទៅ! " ម៉ាក់ចាន់បានយកទូរស័ព្ទបើកសម្លេងរបស់លូលូដាក់មេក្រូលឺដល់អ្នកនៅទីនោះគ្រប់ៗគ្នា

" នេះៗ! មីងបានមកពីណា? " លូលូលើកដៃកញ្ឆក់ទូរស័ព្ទពីម៉ាក់ចាន់តែមិនបាន

" ខួរនាងគិតស្អីហា៎? បានជាមកធ្វើរឿងឥតកេរខ្មាស់ដាក់កូនប្រុសយើងបែបនេះ? នាងមិនសមកើតក្នុងត្រកូលអ្នកមានមុខមានមាត់ទេ តែសមកើតក្នុងត្រកូលស្រីរកស៉ីបានត្រូវ ព្រោះខួរក្បាលនាងសម្បូរទៅដោយរឿងលើគ្រែបែបនេះ "

" លូលូ! ម៉េចបានកូនឯងធ្វើអញ្ជឹងហា៎ស? " ម៉ាក់លូលូ

" ចង់ដឹងហេ៎ស! ចាំមើលអ្នកណាដែលត្រូវអាម៉ាស់ជាងទៅ! អ្នកទាំងអស់គ្នាចាំស្តាប់ កូនមីងម្នាក់នេះជាប្រុសស្រលាញ់ប្រុសដូចគ្នា! " លូលូចង្អុលទៅម៉ាក់ចាន់

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now