ភាគទី១៨

452 51 0
                                    

តោះតភាគ🔥 ( ភាគនេះខ្លីតិចហើយ )

( សំណួរ ៖ តើមិត្តភក្តិរបស់ប៉ាម៉ាក់ចាន់ជានរណា? ហើយកូនរបស់គាត់ជានរណា?)

#បើឆ្លើយត្រូវ២៥នាក់អេតមីនផុសមួយភាគទៀតឲ្យម្មង🤗

#តែបើមានអ្នកឆ្លើយខុស៥នាក់អេតមីននឹងផុសភាគបន្តនៅថ្ងៃពុធ😁ចម្លើយនៅខាងក្រោមសម្រាប់ជ្រើសរើស👇

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១៨ 💕

----------///--------

   +ផ្ទះចាន់

   ចាន់មកពីសកលភ្លាមងូតទឹកចុះមកស្រង់ស្រូបអាហារពេលល្ងាចជាមួយប៉ាម៉ាក់គេ

" ចាន់ហ៎ា! ស្អែកសុំច្បាប់គ្រូមួយថ្ងៃទៅ មិត្តភក្តិម៉ាក់មកលេងផង "

" មិត្តភក្តិ? អ្នកណាគេម៉ាក់? ខ្ញុំស្គាល់អត់? "

" គាត់មិត្តភក្តិម៉ាក់តាំងក្មេង ឯងមិនស្គាល់ទេគេមកជាមួយកូនប្រុសរបស់គេ ហើយជួយធ្វើម្ហូបម៉ាក់ផង "

" បាទ! ម៉ាក់ "

   បន្ទាប់ពីញាុំអាហារពេលល្ងាចរួច ចាន់ឡើងទៅលើបន្ទប់របស់ខ្លួនសម្រាក

   +បន្ទាយទីក្រុង

«រ៉ីងៗ...»

< អាឡូអ៉ីបូ! ស្អែកកូនទំនេរអត់ ជួយជូនប៉ាទៅផ្ទះមិត្តភក្តិប៉ាតិច ពួកគេក៏ចង់ជួបកូនដែរ >

< ស្អែកថ្ងៃសៅរ៍កូនអត់ធ្វើការទេ ចាំកូនជូនទៅ! តែប៉ាមិនមែនចង់រកគូណាត់ឲ្យកូនទេដឹង កូនមិនត្រូវការទេប៉ាប្រាប់ឲ្យហើយ >

< មិនមែនទេ! ផ្ទះគេនោះមានកូនតែពីរនាក់ស្រីមួយប្រុសមួយ ឯកូនស្រីគេទៅរៀនក្រៅប្រទេសបាត់ហើយនៅសល់តែកូនប្រុសរបស់គេ តែបើចង់បានគូណាត់នោះណាត់ជាមួយកូនប្រុសគេម្មងទៅប៉ាអត់ថាអីទេ...ហិហិ...ប៉ាថាលេងទេចឹងកូនសម្រាកចុះ ស្អែកជួបគ្នាបាយៗកូនសម្លាញ់ >

< បាទប៉ា! បាយៗ >

   បន្ទាប់ពីនិយាយទូរស័ព្ទចប់ អ៉ីបូចុចខលទៅចាន់

«រ៉ីងៗ...»

< អាឡូ! អ្នកណានឹង? > ចាន់លើកទូរស័ព្ទទាំងបិទភ្នែក

< ប្តីអូនឯងនឹង! > ចាន់លឺសម្លេងអ៉ីបូស្ទុះអង្គុយភ្លែត

< អ្នកណាប្រពន្ធលោក? ខ្ញុំ Single Full ណានិយាយបែបនេះបើគេលឺខូចក្រេឌីតខ្ញុំអស់ហើយ >

< ទ្រង់ច្រលោតមេសប្រពន្ធសម្លាញ់របស់បង បងនឹកអូនពេកចង់លឺសម្លេងម្ចាស់ចិត្តរបស់បងបែបផ្អែមល្ហែមណាមិនមែនអាបែបអាមីលស៉ីលចឹងទេសំណព្វចិត្តជុបៗ... >

< នេះមេកងមុខងាប់មែនអត់នឹង? ឥឡូវចេះនិយាយពាក្យផ្អែមទៀតន៎ ចឹងបានសម្បូរស្រីញ៉ែមេស...ហឹម... >

< នេះជាបងពិត ហើយពាក្យទាំងនេះសម្រាប់តែអូនម្នាក់គត់ដែលបងនិយាយដាក់អ្នកផ្សេងគ្មានថ្ងៃលឺពាក្យបែបនេះចេញពីមាត់បងទេ! បងស្រលាញ់អូន! > ផ្ទៃមុខចាន់ឡើងក្រហមព្រោះលឺវាចាផ្អែមល្ហែមពីកម្លោះមេកងដែលសោះកក្រោះ មុខងាប់ តែបែរវាចាដាក់ខ្លួនបែបនេះទៅវិញ

< បងចង់លឺពាក្យអូនស្រលាញ់បងដែរ ទើបយប់នេះបងគេងលក់ ចាន់ហ៎ា! ស្រលាញ់បងអត់ពៅមាស? >

< គឺ...គឺថាអូនក៏...អូនក៏ស្រលាញ់បងដែរ! បានហើយចឹងគេនិយាយហើយៗ បាយបិទអាមេកងមុខងាប់ >

«តឺត...»

   ប្រព័ន្ធទូរស័ព្វបានដាច់ ចាន់អៀនពេកទាញភួយខ្លុំមុខព្រមទាំងប្រកាច់ប្រកិនពេញពូក

   ចំណែកអ៉ីបូបានលឺអូនសម្លាញ់គេពោលពាក្យស្រលាញ់ដាក់ខ្លួនអាញឹមខ្ចិបតែម្តងព្រមទាំងឈរម្នាក់ឯងពោលតិចៗ " អត់ភ្លេចទេអាពាក្យមុខងាប់នឹង បើនៅមុខនឹងវិញចាប់បឺតមាត់យកពាក្យមុខងាប់នឹងចេញតែម្តង " អ៉ីបូសើចតិចៗដើរសម្តៅទៅបន្ទប់គេងរបស់គេដើម្បីងូតទឹកសម្រាក

   #ពេលព្រឹក

ប៉ាម៉ាក់ចាន់ទៅផ្សាតាំងពីព្រឹក ឯចាន់នៅគេងមិនទាន់ក្រោកនៅឡើយទេរហូតដល់ប៉ាម៉ាក់ចាន់មកពីផ្សារវិញក៏មិនទាន់ក្រោកដែរ

«តុកៗ...»

" ចាន់ហ៎ា! ក្រោកឡើងកូន ក្រោកមកជួយធ្វើម្ហូបម៉ាក់" ចាន់លឺសម្លេងម៉ាក់របស់គេ គេងើបខ្លួនអង្គុយបន្តិចម្តងៗ

" បាទម៉ាក់! កូនចុះទៅឡូវហើយ កូនងូតទឹកតិចសិន "

" អើៗ ឲ្យលឿនតិចមក "

" បាទម៉ាក់ " ចាន់ចុះពីលើគ្រែដើរសម្តៅទៅបន្ទប់ទឹកដើម្បីងូតទឹកនឹងរៀបចំខ្លួន

  
#សូមរង់ចាំអានភាគបន្ត!!!

#សូមអភ័យទោសរាល់កំហុសឆ្គងការសរសេរ🙏

#ជួយស៊ែម្នាក់មួយផងអ្នកអើយ❤️

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now