ភាគទី១២

483 48 0
                                    

មកតាមការសន្យា😊

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១២ 💕

----------///---------

   បន្ទាប់ពីសម្រាក រួចពួកគេបន្តដំណើរបន្តរហូតទៅដល់ទឹកធ្លាក់អណ្តើកបានជោគជ័យនឹងសុវត្ថិភាព

   +ទឹកធ្លាក់អណ្តើក

   នៅទីនោះមានដើមឈើពោលពេញទៅដោយស្លឹកខៀវស្រងាត់អមនឹងស្លឹកបៃតងខ្ចីខ្លះៗដែលហ៊ុមព័ទ្ធជុំវិញថ្មខ្ពស់ៗជាច្រើនផ្ទាំងដែលមានរូបរាងដូចអណ្តើកអមដោយទឹកធ្លាក់ពីខាងលើដែលផ្ទៃទឹកមានសភាពថ្លាឈ្វង់អមទៅដោយត្រីតូចធំប្រលែងលេងគ្នាពេញផ្ទៃទឹកបង្កើតជាចំណីភ្នែកសម្រាប់អ្នកដែលមកដល់ទីនេះ

" វ៉ាយ! ស្អាតណាស់មើលនោះចុះត្រីស្អាតៗដល់ហើយ ចាន់មកមើលខាងនេះ មើលខាងនោះ " យ៉ាងស៉ីចង្អុលទៅនោះតិចទៅនេះតិច ចាន់បានចាប់ទាញទូរស័ព្ទមកថតទេសភាពឯអ្នកផ្សេងទៀតក៏ដូចគ្នា ពួកគេនាំគ្នាថតរូបជុំគ្នាលីយីងឈរជិតអ៉ីបូឈរជិតចាន់ឯចាន់ព្យាយាមទៅឈរកន្លែងផ្សេងតែអ៉ីបូចាប់ដៃចាន់ជាប់ឯលីយីងក៏ឃើញនាងចាប់ផ្តើមទម្លាក់ទឹកមុខ

   បន្ទាប់ពីថតរូបរួច ពួកគេបាននាំគ្នាចុះងូតទឹកលេងទឹកធ្លាក់ជុំគ្នា ឯចាន់វិញអង្គុយលើថ្មមួយដុំទម្លាក់ជើងចូលទឹកគេយកជើងធាក់ទឹកប្រលែងលេងនឹងត្រី ឯអ៉ីបូឈរសម្លឹងមើលចាន់ព្រមទាំងលើកទូរស័ព្ទថតរូបរបស់ចាន់ ឯលីយីងឃើញបែបនេះនាងដើរសម្តៅទៅរកអ៉ីបូ

" លោកធ្វើអីនឹង? "

" ថតរូប " អ៉ីបូយកដៃអូសមើលរូបចាន់ដែលគេបានថត

" នេះលោកនឹងចាន់មានរឿងអីមែនទេ? ខ្ញុំឃើញលោកធ្វើអាកប្បកិរិយាប្លែកៗដាក់ចាន់! កុំប្រាប់ណាថាលោកនឹងចាន់.... "

" ត្រូវ! ខ្ញុំស្រលាញ់ចាន់ "

" ថាម៉េច? ហេតុអីត្រូវជាប្អូនខ្ញុំ គេជាមនុស្សប្រុសណា តើខួរក្បាលលោកគិតអី?

" ខ្ញុំគឺខ្ញុំ! នាងដឹងទេគេក៏ស្រលាញ់ខ្ញុំដូចគ្នា តែនៅពេលគេដឹងថាខ្ញុំធ្លាប់ស្រលាញ់នាងមកគេតែងព្យាយាមគេចពីខ្ញុំ។ ដោយសារតែខ្លាចនាងឈឺចាប់គេប្រាប់ខ្ញុំថា មិនបានស្រលាញ់ខ្ញុំទេវាធ្វើឲ្យខ្ញុំឈឺចាប់ដូចអ្វីដែលនាងបដិសេដខ្ញុំកាលពីឆ្នាំនោះ តែឆ្នាំនោះខ្ញុំបានលឺពាក្យដែលនាងនិយាយវាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ តែចំពោះចាន់វិញ គេបដិសេដខ្ញុំអង្គុយយំម្នាក់ដោយសារតែបងស្រីដូចជានាង តើនាងហ៊ានលះបង់ខ្ញុំឲ្យចាន់ដូចដែលចាន់លះបង់ខ្ញុំឲ្យនាងទេ? " អ៉ីបូនិយាយចប់គេដើរសម្តៅទៅរកចាន់ ឯចាន់ឃើញអ៉ីបូដើរមកក្រឡេកភ្នែកឃើញលីយីងគេព្យាយាមដើរគេចពីអ៉ីបូដើរទៅរកបងស្រីខ្លួន

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Unde poveștirile trăiesc. Descoperă acum