ភាគទី២៩

407 33 0
                                    

មកហើយៗ🔥 ( អូនអស់អារម្មណ៍ហើយ...😂 )

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២៩ 💕

----------///--------

   +ចំការប៉ាអ៉ីបូ

    កម្លោះសង្សារទាំងពីរចុះពីឡាន...

" វ៉ាយ! នេះចំការបងហ្អេស? "

" របស់ប៉ាបង! មកនេះមក បងនាំអូនទៅមើលកន្លែងមួយ! " អ៉ីបូុទាញដៃចាន់ទៅកាន់ខ្ទមមួយនៅក្នុងចំការនោះ

" វាស្អាតៗណាស់បងសម្លាញ់ " ចាន់ចាប់លើកកូនកណ្តុរសលាយផ្កាឈូកស្រាលមកបី

" នេះជាកណ្តុរដែលប៉ាបងបង្កាត់ដោយផ្ទាល់ វាស្អាតៗណាស់! ស្រលាញ់វាអត់? "

" ស្រលាញ់! ស្រលាញ់ទាំងអស់នឹង តែម៉េចបានបងនាំអូនមកទីនេះ? "

" អូនឯងមើលទៅអាកូនកណ្តុរនោះទៅ " អ៉ីបូចង្អុលទៅកាន់កូនកណ្តុរប្រផេះមួយដែលនៅទ្រុងឆ្ងាយពីគេដោយវាមានសភាពដកដង្ហើមញាប់ៗ

" បងវាកើតអីនឹង? គួរឲ្យអាណិតណាស់! " ចាន់បម្រុងបើកទ្វាទ្រុង តែអ៉ីបូចាប់ដៃមិនឲ្យបើក

" បងមិនដឹងវាឈឺអីនោះទេ! បងនាំអូនមកទីនេះឲ្យមកពិនិត្យនឹងព្យាបាលវា ពិសេសបងចង់ឲ្យអូនវះកាត់វា "

" ថាម៉េច? នេះបងចង់ឲ្យអូនយកជីវិតកូនកណ្តុរនេះមករៀនមែនទេ? អូនមិនធ្វើទេ! " ចាន់ដើរចេញតែអ៉ីបូចាប់ដៃ

" នេះអូនឃើញអ្នកជំងឺហើយ អូនដើរចេញបែរនេះឬ? នេះហ្អេសមនស្សិការរបស់គ្រូពេទ្យ! អូនឃើញវាទេ គ្នាដកដង្ហើមសឹងមិនដល់គ្នាផង នេះអូនពិតជាបោះបង់គេមែនហេស? "

" អូន... អូនខ្លាចធ្វើឲ្យវាងាប់...អូនមិនអាច... " អ៉ីបូប្រលែងដៃចាន់

" ចឹងទុកឲ្យវាងាប់នៅទីនេះម្មងទៅ! មកបងជូនអូនទៅវិញ " អ៉ីបូដើរដល់មាត់ទ្វារ តែ...

« ឈប់សិន »

" អូនចង់ព្យាបាលវា! "

" ពិតមែន? " អ៉ីបូដើរសម្តៅមករកចាន់ដោយចាប់ដៃរលាក់តិចៗ

" តែអត់មានសម្ភារពេទ្យផងនឹង! "

" ចាំបងមួយភ្លែតណា " អ៉ីបូរត់សម្តៅទៅឡានបើកគូទឡានយកសម្ភារពេទ្យ នឹងរត់មកវិញយ៉ាងលឿន

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now