ភាគទី៨

475 50 0
                                    

តោះៗតភាគ🔥🍿

#រីករាយអានទាំងអស់គ្នា

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី៨💕

----------///---------

   + ការិយាល័យមេបញ្ជាការ

" ប៉ាមានការអីនិយាយជាមួយខ្ញុំ? " ជូន

" ប៉ានឹងម៉ាក់ឯងសម្រេចចិត្តរួចហើយ ឯងត្រូវរៀបចំខ្លួនទៅជាមួយប៉ានៅថ្ងៃស្អែក បងប្រុសជីដូនមួយរបស់ឯងនៅអេស្បាញនឹងចាំទទួលឯងទៅរៀនពេទ្យនៅទីនោះ។ ប៉ាត្រៀមឯកសារសម្រាប់ឯងផ្ទេរទៅរៀនទីនោះរួចរាល់ហើយ ហាមជំទាស់ " មេបញ្ជាការ

" បាទប៉ា! ខ្ញុំសុំចេញទៅវិញហើយ " ជូនលាប៉ារបស់គេ នឹងដើសម្តៅទៅបន្ទប់គេងក៏ឃើញចាន់ គេស្ទុះទាញដៃចាន់ដើរយ៉ាងលឿនសម្តៅទៅសួនច្បារមុខបន្ទាយ

" ជូនហា៎! កើតអីម៉េចបានទាញឯងមកទីនេះ? "

" ចាន់! ឯងចង់ដឹងពីមនុស្សដែលយើងស្រលាញ់ត្រូវទេ? ថ្ងៃនេះយើងនឹងប្រាប់ឯង "

" មែនហេស! អ្នកណាៗ? ប្រាប់មកៗ "

" យើងៗ...យើង...គឺយើងស្រលាញ់ឯងចាន់ " ជូនសារភាពទៅចាន់ ឯចាន់ឈរថ្មឹងស្លុតចិត្តដែលលឺការសារភាពរបស់ជូន

   ចំណែកជូនចាប់ដៃចាន់...

" យើងប្រាប់ឯងថ្ងៃនេះខ្លាចគ្មានឱកាសប្រាប់ឯង ព្រោះស្អែកយើងត្រូវទៅជាមួយប៉ាយើង គាត់បានរៀបចំឲ្យយើងទៅរៀននៅអេស្បាញ។ យើងគ្រាន់តែចង់ដឹងអារម្មណ៍ឯងចំពោះយើងបែបណា? "

" ជូនហា៎! ស្តាប់ខ្ញុំណា ខ្ញំចាត់ទុកឯងជាមិត្តល្អបំផុតរបស់ខ្ញុំ អរគុណណាស់តែពួកយើងមិនអាចមានទំនាក់ទំនងបែបនោះឡើយ។ យើងក៏ត្រេកអរដល់ឯងដែលបានទៅរៀនជំនាញដែលឯងស្រលាញ់នៅក្រៅប្រទេស យើងនៅតែជាមិត្តល្អណាជូន! " ចាន់និយាយទៅកាន់ជូនព្រមទាំងទះស្មាតិចៗ ជូនបានញញឹមនឹងអោបចាន់ ចំណែកចាន់ក៏អោបតបព្រមការអង្អែលខ្នងតិចៗ

   #ពេលព្រឹក

   ថ្ងៃនេះជាថ្ងៃដែលមេបញ្ជាការ មេកងហាន នឹងពេទ្យជូនត្រូវចេញដំណើរទៅទីក្រុងដោយមានការជូនដំណើរពីទាហាននឹងក្រុមពេទ្យ។

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now