ភាគទី១៤

470 43 0
                                    

មកហើយៗ🔥 ( វគ្គមូសខាំលាយសេដតិចៗ )

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១៤ 💕

----------///---------

   #ព្រឹកឡើង

   មេឃស្រឡះបើកថ្ងៃ ព្រមនឹងតំណក់ទឹកភ្លៀងដល់លើស្លឹកឈើស្រក់លើស្លឹកឈើងាប់ៗលឺសូរតក់ៗគួបផ្សំនឹងដើមឈើមានផ្ការីកស្គុះស្គាយពេញដើម ជាទស្សនីយភាពដ៏ស្រស់ត្រកាលជាទីគាប់ភ្នែក

   អ្នកនៅក្នុងរូងភ្នំបានក្រោកឡើង ប្រុសៗបានរំកិលថ្មចេញពីមាត់រូងភ្នំ ឯអ្នកឯទៀតរៀបចំកាតាបរបស់ខ្លួនដើម្បីចេញដំណើរត្រឡប់ទៅកាន់ឡានដែលចតនៅភូមិអណ្តើកវិញ។

   +ភូមិអណ្តើក

   ពួកគេបានមកដល់ភូមិវិញបានរៀបចំអ៉ីវ៉ាន់ដាក់ឡានរួចរាល់ ពួួកគេបានលាអ្នកនៅក្នុងភូមិរួចឡើងជិះឡានទៅបន្ទាយវិញ

   +នៅក្នុងឡាន

" ចាន់ហា៎! ហុចអានំហិរខ្លាំងឲ្យឯងតិចមើល៎ " ចាន់អោនរើកនំក្នុងថង់

" អស់ហើយនឹង មានតា៎អត់ហិរយកអត់? "

" ទុកឲ្យរើមើល៎សិន ក្រៅពីអាហិរឯងអត់សូវចូលចិត្តអាផ្សេងទេ " យ៉ាងស៉ីបែរមុខទៅចាន់អោនរើនំក្នុងថង់

" ចាន់! នៅឲ្យស្ងៀម " ចាន់នៅស្ងៀម យ៉ាងស៉ីយកដៃទាញកន្សែងបង់កចេញពីកចាន់

" នេះស្នាមអីនឹង? ក្រហមជាំៗពេញក មើល់ចុះមានច្រើនណាស់ "

" មើល៎ឲ្យបងមើលតិច! អូព្រះអើយ ជាំច្រើនណាស់ វាដូចជា... " លីយីងនិយាយមិនទាន់ចប់ផង

" ប្រហែលមូសខាំកាលពីយប់មិញដឹង? " អ៉ីស៉ីងនិយាយ ឯចាន់ទាញកញ្ចក់ឆ្លុះមើលករបស់ខ្លួន

" ព្រះអើយក្រហមធំៗមេស មូសស្អីបឺតឈាមសាហាវមេស មើលចុះច្រើនណាស់ "

" តែខ្ញុំស្នាមចឹងៗ មិនមែនស្នាមមូសខាំទេ តែវាដូចស្អីចេះ វានៅចុងៗមាត់ ស្នាមអីចេស... "

" គិតអីច្រើនមេស គឺមូសខាំនឹងហើយ មូសក្នុងព្រៃធំៗណាស់ " អ៉ីស៉ីងនិយាយ ឯអ៉ីបូមើលចាន់តាមកញ្ចក់ឡានដោយអោបដៃព្រមនឹងស្នាមញញឹម

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now