ភាគទី១៣

483 47 0
                                    

មោះតភាគ🔥( វគ្គនេះគេស្វីតទៀតហើយ😬 )

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១៣ 💕

----------///---------

   អ៉ីបូនឹងអ្នកនាំផ្លូវបានរកបានអាហារយ៉ាងច្រើន ពួកគេចាប់បានត្រីនៅបឹងជិតរូងភ្នំនោះជាច្រើន ផ្លែឈើផ្សេងៗជាច្រើន ។

   +រូងភ្នំ

   ចាន់ដើរចុះដើរឡើងអើតមើលទៅក្រៅរូងភ្នំបារម្ភនឹងរង់ចាំអ៉ីបូ

" អង្គុយឲ្យស្ងៀមមើល៎ចាន់ ឯងឈឺក្បាលណាស់ កុំបារម្ភអីពួកគេនឹងមានសុវត្ថិភាព " យ៉ាងស៉ីនិយាយទៅកាន់ចាន់ដែលកំពុងដើរចុះដើរឡើង    ចាន់លឺបែបនេះគេក៏បានអង្គុយចុះវិញនៅក្បែរបងស្រីខ្លួន ឯលីយីងចាប់ដៃចាន់ព្រមទាំងស្នាមញញឹម

" មិនអីទេ! កុំបារម្ភអី " ឯចាន់ញញឹមតបនឹងបងស្រី

   #មួយសន្ទុះក្រោយមក

" មកហើយៗ " សម្លេងអ្នកនាំផ្លូវស្រែកពីចម្ងាយ ព្រមនឹងអាហារជាច្រើន ឯអ្នកនៅក្នុងរូងគ្រាន់ឃើញអាហារភ្លាមរត់ទៅព្រាត ឯចាន់វិញដើរសម្តៅអ៉ីបូ

" ហត់អត់ ? " ចាន់សួរអ៉ីបូទាំងអៀន ឯអ៉ីបូចាប់ដៃចាន់ព្រមនឹងស្នាមញញឹម

" អត់ហត់អីតិច " អ៉ីបូតបទៅចាន់ទាំងអារម្មណ៍រីករាយព្រោះឃើញចាន់ហាក់បារម្ភពីខ្លួនខ្លាំង ឯចាន់អៀនឡើងមុខចង់ឆេះដូចរង្អើកភ្លើង។ ចំណែកយ៉ាងស៉ីឃើញអ៉ីបូចាប់ដៃចាន់នាងលួចញញឹមនឹងដើរទៅកេះអ៉ីស៉ីងតិចៗ

" នែ៎លោកដែលមើលរឿងBLអត់? " យ៉ាងស៉ីខ្សឹបដាក់ត្រចៀកអ៉ីស៉ីង

" មិញមកសួរចឹង? " អ៉ីស៉ីងធ្វើមុខឆ្ងល់ដាក់យ៉ាងស៉ី ឯយ៉ាងស៉ីសើចតិចៗទាញបង្វិលខ្លួនអ៉ីស៉ីងឲ្យងាកមើលអ៉ីបូនឹងចាន់កាន់ដៃគ្នា

" នោះតួក្នុងរឿងនឹង គេចាប់ដៃគ្នាហ៎ " អ៉ីស៉ីងឃើញមិនភ្ញាក់ផ្អើលនោះទេ ព្រោះគេបានស្តាប់លឺការសន្ទនាអ៉បូនឹងលីយីងនៅទឹកធ្លាក់អណ្តើកខណៈពេលគេកំពុងបេះផ្កាសម្រាប់ធ្វើបូកម្រងផ្កាឲ្យយ៉ាងស៉ី

" កុំចេះដឹងរឿងគេ " អ៉ីស៉ីងលើកដៃផ្ទាត់ថ្ងាសយ៉ាងស៉ី

" អួយ! ឈឺណាស់ និយាយធម្មតាបានតើ ចាប់បាច់ប្រើហិង្សា " នាងលើកដៃអង្អែលថ្ងាសធ្វើមាត់ពេបបែរមុខចេញពីអ៉ីស៉ីង ឯអ៉ីស៉ីងចាប់បង្វិលនាងមកទល់មុខខ្លួនយកដៃចាប់ស្មានាងព្រមទាំងអោនមុខជិតយ៉ាងស៉ីបូចមាត់ផ្លុំខ្យល់ដាក់ថ្ងាសយ៉ាងស៉ី

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now