ភាគទី១១

458 49 0
                                    

មកហើយៗ នឹកអេតមីនអត់? គ្មានអ្នកនឹកទេមើលទៅ គេនឹងតែអ៉ីបូនឹងចាន់ទេមើលទៅនោះ☹️

#រីករាយអានទាំងអស់គ្នា

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី ១១ 💕

----------///---------

   +ផ្ទះបាយ

   ពួកគេក្រោកញាុំអារហារដូចរាល់ដង នឹងត្រៀមចេញទៅភូមិមួយទៀត

" ចាន់! ញាុំឲ្យច្រើនៗឯងស្លេកស្លាំងណាស់ " លីយីងចាប់ម្ហូបឲ្យចាន់

" នេះលោកក៏ដូចគ្នាញាំុឲ្យច្រើនៗទៅ " លីយីងចាប់ម្ហូបឲ្យអ៉ីបូ

" ខ្ញុំឆ្អែតហើយ! ពួកបងញាុំទៅ ខ្ញុំទៅឡានមុនហើយ " ចាន់និយាយរួចដើរចេញពីទីនោះ ឯអ៉ីបូសម្លឹងរាងតូចដើរចេញ

" ខ្ញុំឆ្អែតហើយ! ខ្ញុំរង់ចាំនៅឡាន " អ៉ីបូក៏ដើរសម្តៅទៅឡាន

   +ចំណតឡាន

   ចាន់ឈរចាំនៅក្បែរឡាន ឯអ៉ីបូដើរមកដល់ក៏ចាប់ដៃចាន់ទាញចូលឡាន

" លែងៗ... វាថីលោកឯងក្រែងនិយាយគ្នារួចហើយថា...) ចាន់និយាយមិនទាន់ចប់ផងអ៉ីបូក៏លួចឆ្មក់ថើបថ្ពក់ចាន់

« ជុប... »

" នេះលោកកើតឆ្កួតអី! " ចាន់យកដៃប៉ះថ្ពាល់កន្លែងអ៉ីបូថើប ឯអ៉ីបូញញឹមមិនតប គេក្រោកចេញពីឡានទៅអង្គុយផ្នែកខាងមុខព្រមទាំងហួចធ្វើព្រងើយ ឯចាន់និយាយតិចៗ«អាបុិបាត់បង់ការចងចាំទេអី»

____________________

   #ត្រឡប់មកក្រោយ

   នៅថ្ងៃដែលចាន់រត់ចេញពីបន្ទប់នោះ អ៉ីបូក៏បានរត់ទៅតាមចាន់ដែរ ស្របពេលដែលចាន់កំពុងរត់ក៏មានគេតេមកទូរស័ព្ទចាន់ ចាន់លើកនិយាយ

« ជូនហា៎! ខ្ញុំពិតជាឈឺណាស់ តែខ្ញុំស្រលាញ់បងស្រីខ្ញុំខ្លាំងណាស់ខ្ញុំមិនចង់ឃើញគាត់ឈឺចាប់ទេ » ចាន់

« ពេលនេះឯងបាននិយាយអីខ្លះជាមួយមេកង? » ជូន(ចាន់បានប្រាប់រឿងរ៉ាវទៅកាន់ជូនកាលពីយប់ដែលគេដឹងថាលីយីងនឹងអ៉ីបូធ្លាប់ស្រលាញ់គ្នា)

« យើងប្រាប់គេ..ហិហិយេីងប្រាប់គេថាយើងមិនបានស្រលាញ់គេទេ ហើយ...យើងបានប្រាប់គេថាយើងដេកជាមួយពេទ្យគ្រប់គ្នាតែយើងមិនដែលស្គាល់អារឿងដាំបាយនឹងទេយើងនិយាយឲ្យគេកាត់ចិត្តពីយើងតែយើង...ហិហិ...តែយើងស្រលាញ់គេខ្លាំងណាស់ជូន...ហិហិ »

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now