ភាគទី៩

465 53 0
                                    

ក្រោកឡើងៗតភាគ😎

#រីករាយអានទាំងអស់គ្នា

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី៩💕

----------///---------

   #ព្រឹកឡើង

   ពួកគេចេញដំណើរពីភូមិផ្កាឈូករ័ត្នមកកាន់បន្ទាយទាហានវិញ។

   +បន្ទាយទាហាន

   ពួកគេទាំងអស់គ្នាបានមកដល់បន្ទាយវិញដោយសុវត្ថិភាព ឯចាន់បានរៀបចំអ៉ីវ៉ាន់ខ្លួនរួចរាល់ក៏ដើរសម្តៅទៅផ្ទះបាយដើម្បីធ្វើនំ បន្ទាប់ពីធ្វើរួចគេដើរយកឲ្យយ៉ាងស៉ី អ៉ីស៉ីង នឹងលីយីងដែលពួកគេកំពុងរៀបចំថ្នាំពេទ្យសម្រាប់ចែកឲ្យភូមិបន្ទាប់ទៀត។

   +សួនច្បារ

   ចាន់ដើរកាត់សួនច្បារដែលដៃកាន់នំញញឹមផងលោតផងដើរសម្តៅទៅកាន់បន្ទប់អ៉ីបូតែ...

" អេ៎! ពួកឯងទេពអប្សរមកវិញហើយ តែមេកងដូចមិនសូវអើពើដូចមុនសោះ " ទាហានមួយក្រុមកំពុងនិយាយគ្នាមុខសួនច្បារ

" អើ មែននឹង! បើនៅឆ្ងាយគ្នាចឹងកាលណាបានស៉ីការទៅវុីយ " ទាហានកំពុងនិយាយគ្នាចាន់បានលឺគេដើរទៅចូលនិយាយជាមួយពួកគេ

" ហេ៎ នេះបងៗនាំគ្នានិយាយគ្នាពីអីនឹង? សុំស្តាប់ដែរបាទ ហើយនេះនំញាុំបណ្តើរនិយាយបណ្តើរទៅកុំល្វីងមាត់ " ចាន់យកនំដែលបម្រុងយកឲ្យអ៉ីបូឲ្យក្រុមទាហានញាុំ

" បងៗខ្ញុំសុំសួរមួយណា ខ្ញុំឆ្ងល់យូរហើយម៉េចបានអ្នកទាំងគ្នាព្រមទាំងបងៗហៅបងស្រីជាទេពអប្សរ? " ចាន់សួរទៅកាន់ពួកគេ

" លោកដឹងទេ បងស្រីលោកមិនត្រឹមតែស្អាតតែមួយមុខទេតែគាត់អស្ចារ្យណាស់ នៅពេលដែលគាត់ចុះសិក្ខាសាលា៣ខែនៅទីនេះគាត់ជួយពួកយើងច្រើនណាស់ " ទាហាន

   +រូបភាពស្រម៉ៃ

    « កាលនោះក្រុមទាហានជាច្រើនបានរងរបួសដោយសារបាញ់បោះជាមួយពួកឈ្មួញបរទេសទេពអប្សរបានលះបង់កម្លាំងកាយកម្លាងចិត្តព្យាបាលពួកគេទាំងយប់ទាំងថ្ងៃព្រមទាំងធ្វើជាចុងភៅឲ្យពួកយើងថែមទៀតផង។ពិសេសជានេះទៅទៀតគាត់សុខចិត្តចូលក្នុងព្រៃនៅជុំរំជាមួយពួកយើងទាំងស្ថានភាពមិនល្អថែមទៀតផង »

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now