ភាគទី២៨

448 37 0
                                    

មកហើយៗ🔥  គេស្វីតវិញហើយ😍

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២៨ 💕

----------///--------

   +មន្ទីរពេទ្យ

   អ៉ីបូអង្គុយមើលចាន់ក្នុងបន្ទប់ ក្រោយពេទ្យបន្សាបថ្នាំឲ្យចាន់រួចតែគេមិនទាន់ដឹងខ្លួននោះទេ

" ចាន់ៗ! កូនបូយ៉ាងម៉េចហើយ? " ម៉ាក់ប៉ាចាន់នឹងប៉ាអ៉ីបូមកដល់

" ពេទ្យបន្សាបថ្នាំរួចហើយ តិចទៀតដឹងខ្លួនហើយ! គេមិនអីនោះទេអ្នកមីង! " ម៉ាក់ចាន់លឺបែបនេះបានធូរទ្រូងបន្តិច ភ្លាមនោះគាត់បានបែររកអ៉ីបូនឹងចាប់ដៃគេរបស់គេ

" ម៉ាក់ដឹងរឿងពួកកូនទាំងពីរអស់ហើយ ! រឿងកើតឡើងថ្ងៃនេះគឺជាកំហុសរបស់ម៉ាក់ទើបធ្វើឲ្យមានរឿងបែបនេះ! ម៉ាក់ពិតជាសុំទោសណាស់បូ "

" ខ្ញុំយល់ពីអ្វីដែលមីងធ្វើ គឺគ្រាន់ចង់ការពារពួកយើងពីភាពស្អប់ខ្ពើមរបស់អ្នកដ៏ទៃប៉ុណ្ណោះ! តែខ្ញុំពិតជាស្រលាញ់ចាន់ខ្លាំងណាស់ សូមលោកទាំងបីយល់ព្រមឲ្យពួកយើងទាក់ទងគ្នាផងចុះ! ពួកយើងនឹងជំនះរនាំងមួយនេះទាំងអស់គ្នា "

" យើងនឹងជំនះជាមួយគ្នា! " ចាន់បើកភ្នែកមើលទៅកាន់អ៉ីបូ ឯម៉ាក់ចាន់ឃើញចាន់ក្រោកភ្លាមញញឹមអរជាពន់ពេក

" តាមពិតទៅម៉ាក់ឯងមិនបានស្អប់ខ្ពើមអីពួកឯងទេ តែខ្លាចពួកឯងប្រឈមមុខនឹងសង្គមនេះមិនបានធ្វើឲ្យពួកឯងបាក់ទឹកចិត្ត! ដូច្នេះហើយ កុំបន្ទោសម៉ាក់ឯងអី! ហើយពួកយើងទាំងបីក៏ពិភាក្សារួចហើយថា នឹងឲ្យពួកឯងទាក់ទងគ្នា! " គ្រាន់លឺបែបនេះភ្លាម ចាន់ស្ទុះក្រោកអោបកអ៉ីបូធ្វើឲ្យចាស់ៗទាំងបីញញឹមក្រវីក្បាលហួសចិត្តនឹងចាន់

" ម៉ែវា! បងគិចថាយើងទៅផ្ទះវិញល្អជាង ឲ្យអ៉ីបូនៅថែចាន់ចុះ! អ៉ីបូអ៊ំផ្ញើជួយមើលគេផង ចាំអ៊ំមើលថែប៉ាឯងឲ្យ...ហិហិ " ប៉ាចាន់អោបចង្កេះប៉ាអ៉ីបូ ធ្វើឲ្យម៉ាក់ចាន់ញញឹមសើចយ៉ាងរីករាយ

   បន្ទាប់ពីប៉ាម៉ាក់ចាន់នឹងប៉ាអ៉ីបូចេញទៅ អ៉ីបូបានចុះទៅទិញបបរនៅជាន់ក្រោមនៃមន្ទីពេទ្យយកឲ្យចាន់

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now