ភាគទី២០

445 49 0
                                    

មកហើយៗ🔥

( អេតមីនអត់បានផុស២ថ្ងៃដោយសារអេតមីនរវល់នឹងការងារពេក😭 លូវក៏រវល់ដែរ តែឆ្លៀតដើម្បីអ្នកអានជាទីស្រលាញ💖)

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២០ 💕

----------///--------

   បន្ទាប់ពីញាុំអាហារពេលថ្ងៃត្រង់រួច ប៉ាម៉ាក់ចាន់ អ៉ីបូ នឹងប៉ារបស់គេអង្គុយជុំនិយាយពីនេះពីនោះនឹងមើលរូបថតកាលនៅក្មេងៗ ឯចាន់ឈរលាងចានម្នាក់នៅផ្ទះបាយ

" ហឹម! អង្គុយមើលរូបថតធ្វើព្រងើយ ឲ្យឯងមកលាងចានតែឯង! ចាស់ៗគាត់បែកគ្នាយូរជជែកគ្នាគឺត្រូវហើយ ចុះអាមុខងាប់នោះទៅនិយាយស្អីដែរ ធ្វើដូចខ្លួនឯងកើតទាន់ជំនាន់នឹង មកជួយឯងឯនេ៎សមិនមកជួយទេ ចាំមើល៎ណាដឹងគ្នាហើយ! " ចាន់លាងចានបណ្តើររអ៊ូបណ្តើរ ឯអ៉ីបូវិញខ្លួនអង្គុយជុំចាស់ៗទេតែភ្នែកវិញសម្លឹងមើលតែរាងតូចដែលឈរលាងចានម្នាក់ឯង

" ខ្ញុំសុំទៅបន្ទប់តិចបាទ "

" ទៅចុះៗ "

   អ៉ីបូបានដើរសម្តៅទៅផ្ទះបាយ ឈរសម្លឹងអោបដៃមើលចាន់ពីក្រោយ ឯចាន់នៅតែរអ៊ូអាងូវៗម្នាក់ឯង

" យើងនឹងលាងមុខឯងឲ្យស្អាត កុំឲ្យមុខងាប់ចឹងយើងនឹងលាងឯងឲ្យមុខមានជីវិតជីវានឹងគេវិញ លាងៗៗ...ឲ្យស្អាត " ចាន់ចាត់ទុកចានជាមុខអ៉ីបូ ឯងអ៉ីបូដឹងថាចាន់និយាយពីខ្លួននាយស្ទុះអោបចាន់ពីក្រោយ

" លែងភ្លាម " ចាន់ដឹងថាអ៉ីបូ

" ពូកែមេស មានញាណពិសេសហេ៎ស "

" ដកដៃចេញ "

" ម៉េចនិយាយអីខ្លះពីបងហា៎ សមតែទទួលពិន័យណាស់យើងនឹង " អ៉ីបូអោនថើបកចាន់ពីរបីខ្សឺត

" នែ៎! ឆ្កួតមែន ចាស់ៗនៅផ្ទះដែរណា! ដកដៃចេញទៅ "

" គាត់មិនមកទេ គាត់នៅជក់មើលរូបពួកគាត់ "

" ចុះបើគាត់ដើរមកឃើញនោះ លែងទៅ " អ៉ីបូព្រមលែងចាន់តែឈរមើលមុខចាន់លាងចាន

" មើល៎ស្អី? នៅឈរអត់ប្រយោជន៍នឹងហើយ ម៉េចមិនមកជួយលាងចានគ្នា " អ៉ីបូលឺចាន់និយាយបែបនេះគេ លូកដៃចូលទឹកជួយលាងជម្រះចានជាមួយចាន់ ឯអ៉ីបូមិនត្រឹមលាងចានទេថែមទាំងលាងដៃម្ចាស់ផ្ទះទៀតអង្អែលចុះអង្អែលឡើង

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now